ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះប្រកែក​គ្នា​ឈាន​ដល់​វាយតប់ ម្នាក់​ចូល​ពេទ្យ​ម្នាក់​គេចខ្លួន

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​២​នាក់​កើត​មាន​ជម្លោះ​ប្រកែក​គ្នា​យ៉ាង​តឹងសរសៃក​រៀង​ៗ​ខ្លួន រហូត​ឈាន​ដល់ វាយតប់​គ្នា​ម្នាក់​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន និង​ម្នាក់​ទៀត​បាន​គេចខ្លួន កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី រសៀល ថ្ងៃ​ទី​១៦…

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី​២​នាក់​កើត​មាន​ជម្លោះ​ប្រកែក​គ្នា​យ៉ាង​តឹងសរសៃក​រៀង​ៗ​ខ្លួន រហូត​ឈាន​ដល់ វាយតប់​គ្នា​ម្នាក់​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន និង​ម្នាក់​ទៀត​បាន​គេចខ្លួន កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី រសៀល ថ្ងៃ​ទី​១៦ តុលា ២០១៨​។ ហេតុការណ៍​នេះ កើតឡើង នៅ​ភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​ឈ្មោះ កឹង ចាន់​ណា ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រង​របួស​បែកក្បាល​ដេ​៦​ថ្នេរ និង​រង​របួស​លើ​ផ្ទៃមុខ​។ ចំណែក​ជន​ដៃដល់​ឈ្មោះ ជុំ រ៉​ន ភេទ​ស្រី ត្រូវ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ទាំង​២​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មន្ត្រី​អាវុធហត្ថ​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ស្ត្រី​២​នាក់​នេះ មុន​ពេល​កើតហេតុ​បាន​នាំ​គ្នា​លេងបៀ ហើយ​ក៏​កើត​មាន​ជម្លោះ​គ្នា​យ៉ាង​បែកផ្សែង​។

ក្នុង​ការ​ជម្លោះ​គ្នា​ស្ត្រី​ម្នាក់​ឈ្មោះ ជុំ រ៉​ន បាន​យក​ទូ​ស័ព្ទ​ដៃ​វាយ​ទៅ​លើ​ក្បាល​ឈ្មោះ កឹង ចាន់​ណា បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​នាំ​យក​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ក្នុងស្រុក​។ ចំណែក​ជន​ដៃដល់​ត្រូវ​បាន​រត់គេច​ខ្លួន​បាត់ តែ​ទោះជា​បែប​ណា​សមត្ត​កិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​យក​ជន​ដៃដល់​នាំ​ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ