ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធុំក្លិន​ឈ្ងៀម​…​សិស្ស​ស្រែក​ឆោឡោ​ផ្អើល​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​ពន្លត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​ក្នុង​បុរី​ហុង​លី​មួយ​កន្លែង​ដែល​ជា​ផ្ទះ​បង្រៀន​សិស្ស​បាន​ទុ​ស្សេ​ចេញ ពីក្រោម​មុខ​ទូរទស្សន៍​បង្ក​អោយ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​អ្នក​ជិតខាង​ទាញ​បំពង់​ពន្លត់​បាញ់​អស់​ជា​ច្រើន​បំពង់​នៅ​តែ​មិន​រលត់​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​មក​អន្តរាគមន៍ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨​ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​ផ្ទះ​លេខ​១០F ស្ថិត​នៅ​ក្នុងភូមិ​២…

រាជធានី​ភ្នំពេញ ៖ ផ្ទះល្វែង​ក្នុង​បុរី​ហុង​លី​មួយ​កន្លែង​ដែល​ជា​ផ្ទះ​បង្រៀន​សិស្ស​បាន​ទុ​ស្សេ​ចេញ ពីក្រោម​មុខ​ទូរទស្សន៍​បង្ក​អោយ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្អើល​អ្នក​ជិតខាង​ទាញ​បំពង់​ពន្លត់​បាញ់​អស់​ជា​ច្រើន​បំពង់​នៅ​តែ​មិន​រលត់​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​មក​អន្តរាគមន៍ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨​ តាម​បណ្តោយ​ផ្លូវ​បេតុង​នៅ​ចំណុច​ផ្ទះ​លេខ​១០F ស្ថិត​នៅ​ក្នុងភូមិ​២ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ឈ្មោះ សូ ហ្វី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បង្រៀន​សិស្ស​នៅផ្ទះ​កើតហេតុ​ខាងលើ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ សិស្ស​នៅ​ក្នុងផ្ទះ​របស់​គាត់​មាន​ចំនួន​ទាំងអស់​ជាង​១០​នាក់ ហើយ​ពួក​គេ​ទាំង​អស់នោះ​ខ្លះ​គេង ខ្លះ​ទៀត​កំពុង​តែ​មើលសៀវភៅ ស្រាប់តែ​ធុំក្លិន​ឈ្ងៀម ហើយ​ហ៊ុយ​ផ្សែង​ឡើង​យ៉ាង​សន្ធោសន្ធៅ​ចេញ​មក​ពីក្រោម​មុខ​ទូរទស្សន៍ ។

ភ្លាម​ៗ​នោះ​ដែល​សិស្ស​ដែល​នៅ​ក្នុងផ្ទះ​នោះ​បាន​ស្រែក​ឆោឡោ​ថា​ភ្លើង​ឆេះ​ផ្ទះ​ហើយ​បាន​អ្នក​ជិតខាង​នាំ​គ្នា​យក​បំពង់​ពន្លត់អគ្គីភ័យ​បាន​បាញ់​ពន្លត់​អស់​ជិត​១០​បំពង់​នៅ​តែ​មិន​ទាន់​រលត់​ទៀត​ក៏​បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ចំនួន​២​គ្រឿង ប៉ុន្តែ​បាញ់​ទឹក​អស់​តែ​មួយ​គ្រឿង​បាន​រលត់​អស់ទាំង​ស្រុង សំណាងល្អ​ហើយ​ដែល​នៅ​ក្នុង​គ្រោះ​អគ្គី​ភ័យ​នោះ​មិន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​នោះ​ទេ គ្រាន់តែ​ខូចខាត​សម្ភារៈ​ដូច​ជា​សា​ឡុ​ង​អស់​មួយ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​អគ្គី​ភ័យ​ទុ​ស្សេ​ខាងលើ​នេះ​ត្រូវ​បាន​រលត់​អស់ទាំង​ស្រុង​នៅ​វេលា​ម៉ោង​១២​រំលង​
អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ​ខែតុលា ​ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ