ជម្លោះគ្រួសារលោកគ្រូផ្សំថ្នាំបុរាណ«អមតៈកម្លាំងសេះខ្មៅសច្ចំប្រទាន» ផ្អើលអស់រាស្ត្រ-មន្ត្រី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រឿងរ៉ាវមួយបានកើតឡើង ដែលបុរសម្នាក់គេស្គាល់ថា ជាលោកគ្រូផ្សំថ្នាំឱសថបុរាណ «អមតៈកំលាំងសេះខ្មៅសច្ចំប្រទាន»បង្ខាំងម្តាយក្មេកមិនឱ្យចេញក្រៅផ្ទះ ខណៈជំងឺ (បេះដូងនិងលើសឈាម) ម្តាយក្មេកកំពុងធ្វើទុក្ខ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ តុលា នេះ ក្នុងពិធីខួបកំណើតឱ្យប្រពន្ធទី៤ តែលោកគ្រូបានឈ្លោះប្រកែកជាមួយប្រពន្ធទី៣ ក៏ម្តាយក្មេកទុកតែម្តង ។

បើតាមលោកតាជាឪពុកក្មេកបានឱ្យដឹងថា កូនស្រីគាត់បានរៀបការជាមួយកូនប្រសាជាគ្រូផ្សំថ្នាំបុរាណនោះ មានឈ្មោះផាណា អាយុ៣០ឆ្នាំ រយៈជាង១០ឆ្នាំមកហើយ និងមានកូន៣នាក់ ដែលកូនស្រីគាត់ជាប្រពន្ធទី៣ ។ លោកតាបញ្ជាក់ទៀតថា កូនប្រសាគាត់ជាមនុស្សពិការជើង (ស្វិតជើងទាំងពីរ) ដើរមិនរួចទេ អង្គុយនៅតែលើរទេះរុញ ហើយមានប្រពន្ធទាំងអស់៤នាក់ នៅក្នុងផ្ទះតែមួយ ប៉ុន្តែយ៉ាងណាប្រពន្ធទាំង៤ រស់នៅក្នុងផ្ទះចុះសម្រុងគ្នាល្អ មិនដែលឈ្លោះគ្នាទេ ដែលម្នាក់ៗសុទ្ធតែមានកូនទាំងអស់គ្នា ។

កូនប្រសាជាគ្រូផ្សំថ្នាំបានស្រវឹងក៏រករឿងម្តាយក្មេក និងប្រពន្ធដូចរាល់ដង ខណៈពេលកំពុងឈ្លោះប្រកែកគ្នា លោកយាយក៏មានអាការ:មិនស្រួលខ្លួន នៅម៉ោង១រំលងអធ្រាត្រ ក៏បានទូរស័ព្ទហៅគាត់និងកូនគាត់ឱ្យមកយកគាត់ទៅពេទ្យផង ព្រោះគាត់មិនស្រួលខ្លួន ។ ខណៈគ្រួសារមកមកដល់ បែរជាកូនប្រសារមិនព្រមបើកទ្វារឲ្យចេញទេ ទុកឱ្យយាយអង្គុយនៅមាត់ទ្វារស្រែកពីខាងក្នុងមកសុំការអន្តរាគមន៍ ជួយគាត់ផង ព្រោះគាត់មិនស្រួលខ្លួនចង់ទៅពេទ្យ។

លោកតាថា កូនប្រសារគាត់ជាគ្រូផ្សំថ្នាំខ្មែរមែន តែមានអំណាចខ្លាំងគួរសមដែរ នៅក្នុងសង្គមនេះ។ការចរចាគ្មានប្រសិទ្ធភាព ហើយសមត្ថកិច្ចក៏មិនអាចជួយអ្វីបាន គាត់ក៏សម្រេចចិត្តចេញទៅផ្ទះទុកលោកយាយចោលនៅក្នុងផ្ទះនោះ ព្រោះមិនហ៊ាននៅម្នាក់ឯងទេ កូនប្រសារគាត់នោះមានកាំភ្លើង គាត់ខ្លាច ពីមុនៗ មកឱ្យតែឈ្លោះគ្នា គឺកូនប្រសារនោះ តែងតែយកកាំភ្លើង ចេញមកគំរាមពួកគាត់រហូត។ ក្រោយកើតហេតុ លោកយាយត្រូវបានកូនស្រីគាត់បានរៀបចំកន្លែងសម្រាកឱ្យនៅក្នុងផ្ទះនោះ ហើយលោកតានិងកូនៗ ក៏បានបើកថយន្តចេញទៅផ្ទះនៅចោមចៅវិញបាត់ ។






ចែករំលែកព័តមាននេះ