ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ដំបង​ឫស្សី​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច តែ​ជាប់អន្ទាក់​ប៉ូលិស

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ចោរ​ប្រដាប់​ដោយ​ដំបង​ឫស្សី​បាន​ធ្វើ​សកម្មភាព​ពួនស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​បាន​សម្រេច តែ​ត្រូវ​ជាប់អន្ទាក់​សមត្ថកិច្ច​ស្រុក​ស្អាង ឃាត់​បាន​ចាប់​វាយ​ខ្នោះ​។ ហេតុការណ៍​នេ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក…

ខេត្តកណ្តាល ៖ ចោរ​ប្រដាប់​ដោយ​ដំបង​ឫស្សី​បាន​ធ្វើ​សកម្មភាព​ពួនស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​ពី​ជន​រង​បាន​សម្រេច តែ​ត្រូវ​ជាប់អន្ទាក់​សមត្ថកិច្ច​ស្រុក​ស្អាង ឃាត់​បាន​ចាប់​វាយ​ខ្នោះ​។ ហេតុការណ៍​នេ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក នៅ​ចំណុច​ភូមិធំ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។ លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ អេ​ម លាង​សែ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ចេក ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ កសិករ​។

ជនសង្ស័យ​ឈ្មោះ រុំ វាសនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិធំ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ​។ លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូឌុប​បងស្រី និង​ក្មួយ​ប្រុស​អាយុ​៣​ឆ្នាំ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មក​ដល់​ចំណុច កើតហេតុ បាន​ជួប​ឈ្មោះ រុំ វាសនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ដៃ​កាន់ដំបង​ឫស្សី​ប្រវែង​កន្លះ​ម៉ែត្រ បាន​មក​ស្ទាក់ គំរាម​វាយ​ទៅ​លើ​ឈ្មោះ អេ​ម លាង​សែ​។

ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ដួល​ម៉ូតូ រួច​ជនសង្ស័យ​បាន​លើក​ម៉ូតូ​ជិះ មក​ទិស​ខាងជើង​បាត់​ទៅ​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រាំង​យ៉ូ​វ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្អាង​ស្ទាក់​ចាប់​បាន​ជនសង្ស័យ​ខាងលើ​រួច​បញ្ជូន​មក​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ