ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទេច​អស់ហើយ​…​ឱ្យ​តែ​យ៉ាង​ៗ​នេះ !

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ផ្លូវជាតិ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​ពី​រង្វង់​មូល​ព្រៃ​គុយ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ទៅ​កាន់​ទីប្រជុំជន ឃុំ​ព្រះ​ដាក់ នៃ​ស្រុក​បន្ទាយស្រី បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង…

ខេត្តសៀមរាប ៖ ផ្លូវជាតិ​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​ពី​រង្វង់​មូល​ព្រៃ​គុយ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ទៅ​កាន់​ទីប្រជុំជន ឃុំ​ព្រះ​ដាក់ នៃ​ស្រុក​បន្ទាយស្រី បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ត្រូវ​បាន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​រិះគន់​ទៅ​លើ​អាជ្ញាធរ​អប្សរា​គ្មាន​ចេះ​សហការ​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ឬ​សមត្ថកិច្ច​ណា​ម្នាក់ ដើម្បី​ចាត់វិធានការ​ទៅ​លើ​រថយន្ត​ធំ​ៗ​ដឹក​ដី​និង​ខ្សាច់ ខណៈ​រថយន្ត​ទាំង​អស់នេះ​កំពុង​បំផ្លាញ​ទាំង​យប់​ទាំង​ថ្ងៃ ។


តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​ក្នុង​ឃុំ​ព្រះ​ដាក់​បាន​រៀបរាប់​ប្រាប់ កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ នេះ​ថា​រថយន្ត​ដឹង​ជញ្ជូន​ដី និង​ខ្សាច់​នាំ​គ្នា​កំពុង​សម្រុក​ដឹក​បំផ្លាញ​ផ្លូវ​ទាំង​រដូវប្រាំង​និង រដូវវស្សា ស្ទើរ​ខូច​អស់ទាំង​ស្រុង ហើយ​សុទ្ធ​សឹង​ផ្ទុក​លើស​ចំណុះ ណាមួយ​មិន​ដែល​ឃើញ​សមត្ថកិច្ច ឬ​អាជ្ញាធរ​ណា​ម្នាក់​ចេញ​មុខ​មក​ធ្វើការ​អប់រំ​ឡើយ ។ ចំណែក​កន្លែង​ដាក់​ថ្លឹង​ជញ្ជីង​ផ្លូវ​ទៅ​បន្ទាយស្រី​មិន​ដែល​ឃើញ​ឃើញ​ឃាត់​រថយន្ត​លើស​ចំណុះ​ឡើយ ឃើញ​តែ​ចូល​ថ្លឹង​ហើយ​បើក​ហួស​ទៅ​មក​តែ​ម្តង​។

ប្រភព​បាន​បញ្ជាក់​ថា ផ្លូវ​១​ខ្សែ​នេះ​គឺជា​ផ្លូវ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នកគ្រប់គ្រង​ទាំងអស់​គ្មាន​ខាង​ណា​ហ៊ាន​លូកដៃ​ចូលរួម​ដេញថ្លៃ​ឡើយ បើ​បងប្អូន​សួរ​ពួក​គាត់​ថ្ងៃ​ណា​ក៏​កំពុង​រៀបចំ​ជួសជុល​ឡើង​វិញ​ដែរ ។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​លោក ឡុ​ង កុសល បាន​ថ្លែងប្រាប់​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ នេះ​ថា​ចំពោះ​ផ្លូវ​ដែល​ខូច​នេះ​គឺ​ខាង​អាជ្ញាធរ​ជាតិ​អប្សរា​មាន​គម្រោង​ជួសជុល​ឡើង​វិញ​ហើយ​អាច​នឹង​ជួសជុល​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ។ លោក​ក៏​សូម​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​រកស៊ី​ដឹក​ជញ្ជូន​ដី និង​ខ្សាច់ ទាំងអស់​មេត្តា​សូមកុំ​ផ្ទុក​ឱ្យ​លើស​ទម្ងន់​ដែល​ជា​ហេតុ​នាំ​ឱ្យ​ផ្លូវ​ឆាប់​ខូច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ