ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ក៏​មិន​ចំណេញ ដក​ចេញ​ក៏​មិន​ខាត បណ្តេញ​ក្រុម​ម៉ាហ្វីយ៉ា​៩១​នាក់​ទៅ​ចិន​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ នេះ​ដែរ​កម្លាំង​អាជ្ញាធរ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​សហការ​ជាមួយនឹង​កម្លាំង​ក្រសួង​សន្តិសុខ​ចិន​បាន​ធ្វើការ​បញ្ជូន​ជនជាតិ​ចិន​ចំនួន​៩១​នាក់…

រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨ នេះ​ដែរ​កម្លាំង​អាជ្ញាធរ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​សហការ​ជាមួយនឹង​កម្លាំង​ក្រសួង​សន្តិសុខ​ចិន​បាន​ធ្វើការ​បញ្ជូន​ជនជាតិ​ចិន​ចំនួន​៩១​នាក់ (​ស្រី​២១​នាក់​) ទៅ​តាម​ជើង​យន្តហោះ​ពិសេស​មួយ​គ្រឿង​របស់​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ទៅ​កាន់​ប្រទេស​កំណើត​វិញ ទៅ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា ក្រុម​ជនជាតិ​ចិន​ប្រុស​-​ស្រី​ទាំង​៩១​នាក់​ដែល​កម្លាំង​មាន​សមត្ថកិច្ច​កម្ពុជា​សហការ​ជាមួយនឹង​កម្លាំង​នៃ​ក្រសួង​សន្តិសុខ​របស់​ប្រទេស​ចិន​ធ្វើការ​បណ្តេញចេញ​នា​ពេល​នេះ​ដែរ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​ពួក​គេ​ប្រព្រឹត្តិ​បទល្មើស​គំរាមកំហែង​ជំរិត​ទារ​លុយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​(VOIP) នៅ​លើ​ភ្នំ​បូកគោ ខេត្តកំពត កាលពី​ពេល​កន្លង​មក​ថ្មី​ៗ​នេះ ។

ការ​បណ្តេញ​ក្រុម​ម៉ាហ្វីយ៉ា​ជនជាតិ​ចិន​ទាំង​៩១​នាក់​(​ស្រី​២១​នាក់​)​ចេញ​នា​ពេល​នេះ​គឺ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ​ដោយ​កាលពី​ពេល​កន្លង​មក​កម្លាំង​នគរបាល​អន្តោ​ប្រវេ​ស​ក៏​ធ្លាប់​បាន​ធ្វើការ​បណ្តេញ​ជនជាតិ​ចិន និង​ជនជាតិ​ផ្សេង​ៗ​ទៀត​ចេញ​បានជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ផង​ដែរ ៕
















អត្ថបទសរសេរ ដោយ

កែសម្រួលដោយ