ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាច​នៃ​កម្ទេច​ភ្លើង​អវិចី​នរក​មាន​ឥទ្ធិពល​យ៉ាងណា?

7 ឆ្នាំ មុន

កាលនោះ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ ជា​អ្នកមាន​ឫទ្ធិ​ច្រើន បាន​និមន្ត​ទៅ​កាន់​ឋាន​យមលោក​ពិនិត្យ​មើល​ស្ថានភាព​នរក តាំងពី​នរក​តូច​ៗ រហូត​ដល់​នរក​ធំ​ឈ្មោះ​អវិចី​។ លោក​និមន្ត​ទៅ​ដល់​ទីណា​សត្វ​នរក​ក៏​បាន​ស្បើយ​ទុក្ខ​ក្នុង​ទីនោះ ដោយ​អំណាច​នៃ​ឫទ្ធិ​របស់​លោក ហើយ​មុន​នឹង​ត្រលប់​មក​វិញ លោក​បាន​យក​កម្ទេច​ភ្លើង​អវិចី​មហានរក​ប៉ុន​គ្រាប់​ស្ពៃ​ស៊ក​នឹង​ជាយ​ចីវរ​របស់​លោក​ដោយ​ឫទ្ធិ​។ បន្ទាប់​ពី​ត្រឡប់​ពី​ស្ថាន​នរក​វិញ…

កាលនោះ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ ជា​អ្នកមាន​ឫទ្ធិ​ច្រើន បាន​និមន្ត​ទៅ​កាន់​ឋាន​យមលោក​ពិនិត្យ​មើល​ស្ថានភាព​នរក តាំងពី​នរក​តូច​ៗ រហូត​ដល់​នរក​ធំ​ឈ្មោះ​អវិចី​។

លោក​និមន្ត​ទៅ​ដល់​ទីណា​សត្វ​នរក​ក៏​បាន​ស្បើយ​ទុក្ខ​ក្នុង​ទីនោះ ដោយ​អំណាច​នៃ​ឫទ្ធិ​របស់​លោក ហើយ​មុន​នឹង​ត្រលប់​មក​វិញ លោក​បាន​យក​កម្ទេច​ភ្លើង​អវិចី​មហានរក​ប៉ុន​គ្រាប់​ស្ពៃ​ស៊ក​នឹង​ជាយ​ចីវរ​របស់​លោក​ដោយ​ឫទ្ធិ​។

បន្ទាប់​ពី​ត្រឡប់​ពី​ស្ថាន​នរក​វិញ ព្រះ​មោគ្គល្លាន​បាន​និមន្ត​ទៅ​ស្ថានសួគ៌​ទៀត ទៅ​ពិនិត្យ​មើល​ភូមិភាគ​និង​សុខភាព​របស់​ទេវតា​ក្នុង​ស្ថានសួគ៌​ទាំង​៦​ជាន់​។ ហើយ​បាន​និមន្ត​ទៅ​ឈរ​រេរា​នៅ​ស្ថាន​ត្រៃ​ត្រឹ​ង្ស ។ ពេល​នោះ​ពួក​ទេវតា​ក្នុង​ស្ថានសួគ៌​ទាំង ៦ ជាន់ ក្តៅ​ក្រហល់ក្រហាយ​នឹង​ចំហាយ​កម្ទេច​ភ្លើង​អវិចី​មហានរក​ដែល​លោក​ស៊ក​នឹង​ជាយ​ចីវរ​នោះ​គ្រប់​ៗ​អង្គ ។

ខណៈនោះ​សក្កទេវរាជ​បាន​ជ្រាប​ហេតុ​ហើយ ទៅ​ប្រគេន​សញ្ញា​ដល់​ព្រះ​មោគ្គល្លាន ព្រះ​មោគ្គល្លាន យល់​ថា​ទេវតា​ទាំងអស់ ក្តៅក្រហាយ​ដោយសារ​កម្ទេច​ភ្លើង​ដែល​ជាប់​នឹង​ជាយ​ចីវរ​របស់​អាត្មាអញ​ទេតើ បានជា​មាន​សភាព​ឆ្លេឆ្លា​យ៉ាងនេះ​។

លោក​ពិចារណា​ថា កម្ទេច​ភ្លើង​ប៉ុន​គ្រប់​ស្ពៃ​នេះ មាន​កម្លាំង​ក្តៅ​ខ្លាំង​ណាស់ បើ​អាត្មាអញ​ចោល​ទៅ​លើ​ដី ផែ​ន​ដី​នឹង​ឆេះ​ខ្ទេចខ្ទី​អស់​. ចោល​ទៅ​ក្នុង​សមុទ្រ​នឹង​រីង​ខះទឹក​អស់​ឥត​សល់ ចោល​ទៅ​ក្នុង​ព្ធ​ដ៏​អាកាស​នឹង​រាំងភ្លៀង​អស់ ១២ ឆ្នាំ​។ បើ​ដូច្នោះ​មាន​តែ​អាត្មាអញ យក​ទៅ​ចោល​នៅ​កន្លែង​ដើម​គឺ​អវិចី​មហានរក​វិញ​ទើបបាន ។