ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ធ្វើ​ឱ្យ​ផ្អើល​អ្នកដំណើរ​​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មេ​មា​យ​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ ហើយ​មិន​ទាន់​បាន​លោត​ផង​ត្រូវ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នាំ​គ្នា​ជួយ​ឃាត់​ទាន់ ហេតុការណ៍​ធ្វើ​អត្តឃាត​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣​ខែតុលា ឆ្នាំ​២០១៨ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មេ​មា​យ​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ ហើយ​មិន​ទាន់​បាន​លោត​ផង​ត្រូវ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នាំ​គ្នា​ជួយ​ឃាត់​ទាន់ ហេតុការណ៍​ធ្វើ​អត្តឃាត​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៣​ខែតុលា ឆ្នាំ​២០១៨ នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

បើ​តាម​នគរបាល​បានឱ្យ​ដឹង​ថា​ស្ត្រី​ខាងលើ​ឈ្មោះ យិ​ម អឿ​ន អាយុ​៤២​ឆ្នាំ មាន​លំនៅ​ក្នុង​សង្កាត់​អូរ​ឬ​ស្សី​១ ខណ្ឌ​៧​មក​រា ។

តាម​សាក្សី​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រូប​នោះ​ធ្វើ​ដំណើរ​តាម​ម៉ូតូឌុប​ឡើង​​ស្ពាន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​នៅ​ពេល​ជិត​ដល់​កណ្តាល​ស្ពាន ស្រាប់តែ​ស្ត្រី​រូប​នោះ​តោង​បង្កាន់ដៃស្ពាន​ប្រុង​លោត​ចុះ​ទៅ​ក្នុង​ទន្លេ​សម្លាប់​ខ្លួន ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ខណៈនោះ​ជនជាតិ​កូរ៉េ រួម​ទាំង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​ស្ពាន​បានឃើញ​ក៏​នាំ​គ្នា​ជួយ​ឃាត់​ទាន់ រួច​បញ្ជូន​ទៅ​កាន់​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍​ជ្រោយចង្វារ ដើម្បី​សាកសួរ ។

នៅ​ចំពោះ​មុខ​នគរបាល​ស្ត្រី​រូប​នោះ​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ខ្លួន​គិត​ខ្លី ដោយសារ​តែ​មាន​ជំងឺ​ប្រចាំ​កាយ​។ ស្ត្រី​រូប​នោះ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា នាង​ជា​ស្ត្រី​មេម៉ាយ មាន​កូន​​៣​នាក់ ក្នុង​នោះ​ស្រី​ម្នាក់ ហើយ​រយៈពេល​ប្រមាណ​៤​ទៅ​៥​ខែ​នេះ គាត់​ធ្លាក់ខ្លួន​ឈឺ ដោយ​មាន​ជំងឺ​បេះដូង​រីក ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ កូន​នាំ​ទៅ​ព្យាបាល​មិន​ធូរស្រាល​ឡើយ ។ ដោយសារ​តែ​ព្យាបាល​អស់ប្រាក់​នាំ​លំបាក់​ដល់​កូន​ក៏​គិត​ខ្លី ដោយ​ហៅ​ឌុ​ប​ជិះ​មក​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្តង​។ បន្ទាប់​ពី​សាកសួរ​រួច នគរបាល​ក៏​បាន​អប់រំ និង​ទាក់ទង​ហៅ​កូន​ឱ្យមក​នាំ​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ