ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​មក​រដូវ​ម្តងៗ​ឈឺ​ចាប់​ណាស់​មែន​ទេ ​វិធី​ទាំង​នេះជួយ​បានខ្លះ

5 ឆ្នាំ មុន

ក្នុង​ជីវិត​របស់​មនុស្ស​ស្រី ការ​មក​រដូវ​គឺជា​ដំណើរការ​ធម្មតា​មួយ ហើយ​ក៏​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ៗ​មានបទពិសោធន៍​ចំពោះ​វា​ខុស​ៗ​គ្នា​ដែរ ។ ការ​មក​រដូវ​កើត​ឡើងជា​រៀង​រាល់​ខែ ហើយ​ក៏​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ដែរ ។ ជា​មធ្យម ការ​មក​រដូវ​របស់​ស្ត្រី​ម្នាក់​អាច​មាន​រយៈពេល​យូរ​បំផុត ៣…

ក្នុង​ជីវិត​របស់​មនុស្ស​ស្រី ការ​មក​រដូវ​គឺជា​ដំណើរការ​ធម្មតា​មួយ ហើយ​ក៏​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ៗ​មានបទពិសោធន៍​ចំពោះ​វា​ខុស​ៗ​គ្នា​ដែរ ។ ការ​មក​រដូវ​កើត​ឡើងជា​រៀង​រាល់​ខែ ហើយ​ក៏​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ដែរ ។

ជា​មធ្យម ការ​មក​រដូវ​របស់​ស្ត្រី​ម្នាក់​អាច​មាន​រយៈពេល​យូរ​បំផុត ៣ ទៅ​៥​ថ្ងៃ ប៉ុន្តែ​វា​អាច​ខុស​គ្នា​ទៀត ដោយ​យោង​ទៅ​តាម​ប្រភេទ​នៃ​រាង​កាយ ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​កត្តា​ផ្សេង​ៗ​ទៀត ។ ក្នុង​ពេល ឬ​មុន​ពេល​ថ្ងៃខែ​មក​ដល់ ស្ត្រី​ភាគច្រើន​មាន​រោគ​សញ្ញា​ជា​ច្រើន​ដែរ​មុន​ពេល​មក​រដូវ ។

អាកា​រៈទាំង​នេះ​អាច​មានការ​ឈឺចាប់​ពេល​មក​រដូវ ឃ្លាន​អាហារ​ប្លែក អារម្មណ៍មិនល្អ និង​អាច​ប្រែប្រួល​ជាង​នេះ​ទៀត​។ ស្ត្រី​ភាគច្រើន​ជួប​បញ្ហា​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​តែ​ម្តង​។ ដូច្នេះ​ហើយ​ខ្ញុំ​សូម​បង្ហាញ​គន្លឹះ​ងាយ​ៗ​មួយ​ចំនួន ដើម្បី​អាច​ជួយ​បំបាត់​ការ​ឈឺ​ចាប់​​ពេល​មក​រដូវ​នេះ​បាន​ខ្លះ ។

១. ភាព​ក្តៅ ៖ ចូរ​យក​កំប៉ុង​ទឹក​មួយ ហើយ​ចាក់ទឹក​ក្តៅ​ក្នុង​នោះ រួច​យក​មក​ស្អំ​នៅ​ក្បាល​ពោះ ។ ចូរ​ធ្វើ​បែប​នេះ​ខណៈ​ពេល​ដែល​អ្នក​សម្រាក មើល​ទូរទស្សន៍ ឬ​អង្គុយ ឬ​ឥរិយា​បថ​​ណាមួយ​ដែល​ផ្តល់​ផាសុកភាព​ដល់​អ្នក ។ ការ​ងូតទឹក​ក្តៅ​ឧណ្ហ​ៗ​ក៏​អាច​ជួយ​បាន​ដែរ។ ភាព​ក្តៅ​នេះ​នឹង​ជួយ​បន្ធូរ​សាច់ដុំ និង​ស្បូន​កុំ​ឲ្យ​កន្ត្រាក់​ខ្លាំង​ក្នុង​ពេល​មក​រដូវ ។

២. ធ្វើ​ចលនា​ចុះ​ឡើយ ៖ ស្ត្រី​ភាគច្រើន​មិន​ចូល​ចិត្ត​ដើរ​ចុះ​ដើរ​ឡើង​ឡើយ​ក្នុង​ពេល​ឈឺ​ចាប់​ពេល​មក​រដូវ ប៉ុន្តែ​ការ​ធ្វើ​ចលនា ឬ​លំ​ហាត់ប្រាណ​តិចតួច​អាច​ជួយ​បំបាត់​ការ​ឈឺ​ចាប់​​បាន ព្រោះ​វា​នឹង​បញ្ចេញ​អ័រម៉ូន​ជួយ​បន្ថយ​ការ​រមួល​សាច់ដុំ​ស្បូន ។

៣. កាត់​បន្ថយ​ជាតិ​កាហ្វេ​អ៊ី​ន ៖ កាហ្វេ​អ៊ី​ន​អាច​មាន​ក្នុង​កាហ្វេ ភេសជ្ជៈ​កំប៉ុង តែ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេង​ៗ ។ ស្ត្រី​ខ្លះ​គួរតែ​ចៀសវាង​ភេសជ្ជៈ​ទាំងនេះ ព្រោះ​វា​អាច​មាន​ប្រយោជន៍​បំបាត់​ការ​ឈឺចាប់​ពេល​មក​រដូវ​របស់​ពួក​គេ ។ ជាតិ​កាហ្វេ​អ៊ី​ន​នឹង​ធ្វើ​ឲ្យ​សរសៃឈាម​រួម​តូច រួម​ទាំង​សរសៃឈាម​ក្នុង​ស្បូន​ថែម​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឈឺចាប់​កាន់​ខ្លាំង​ក្នុង​ពេល​មក​រដូវ ។

៤. ខ្ញី ៖ រឿង​នេះ​ស្តាប់​ទៅ​ដូច​ជា​ចម្លែក តែ​ខ្ញី​ពិតជា​មាន​ប្រយោជន៍​ក្នុង​ការ​បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ​មែន ។ វា​អាច​បន្ថយ​ចំនួន​សារធាតុ Prostaglandin ដែល​ធ្វើ​ឲ្យ​ឈឺចាប់​បាន ។ ចូរ​ហាន់​ខ្ញី​ឲ្យ​ល្អិត រួច​ដាក់​ចូល​ទៅ​ក្នុង​ទឹក​ក្តៅ​មួយ​ពែង​រយៈពេល​ពីរ​បី​នាទី បន្ទាប់​មក​អ្នក​អាច​ញ៉ាំ​បាន​ហើយ ។ អ្នក​អាច​ញ៉ាំ​វា​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ ។

៥. ញ៉ាំ​តែ ៖ ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​របស់​ស្ត្រី​ភាគច្រើន​កើតឡើង​ដោយសារ​ជាតិ​កាហ្វេ​អ៊ី​ន ហើយ​វា​ក៏​ថយ​ចុះ​វិញ​ដែរ​បើសិនជា​មិន​បាន ។ បើសិនជា​អ្នក​ចៀសវាង​វា​ហើយ នៅ​តែ​ឈឺចាប់​ទៀត​នោះ វា​មិនមែន​ជា​រឿង​ល្អ​ដែល​អ្នក​ត្រូវ​ចៀសវាង​ឡើយ ។ ដូច្នេះ​អ្នក​អាច​ញ៉ាំ​តែ​ខ្លះ​បាន​វិញ ព្រោះ​វា​អាច​ជួយ​បន្ថយ​ការ​ឈឺចាប់​បាន ។

៦. ម៉ាស្សា ៖ ការ​ម៉ាស្សា​ថ្នម​ៗ​នៅ​លើ​ពោះ​អាច​ជួយ​ធ្វើ​ឲ្យ​សាច់ដុំ​នៅ​ស្បូន​ធូរ និង​បំបាត់​ការ​ឈឺចាប់​បាន​ដែរ ។ ស្ត្រី​ខ្លះ​ក៏​ប្រហែលជា​យល់​ស្រប​ហើយ​ថា ការ​ម៉ាស្សា​នៅ​ខ្នង​អាច​ជួយ​សម្រួល​ដល់​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​ដែរ ។

៧. ញ៉ាំ​អាហារ​ផ្តល់​សុខភាព ៖ ការ​ញ៉ាំ​បន្លែ​បៃតង និង​បៃតងចាស់​ទៀងទាត់ អាច​ជួយ​បំបាត់​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​បាន​។ ថ្វីបើ​រឿង​នេះ​ប្រហែលជា​មិន​មាន​ប្រសិទ្ធភាព​លើ​ស្ត្រី​មួយ​ចំនួន​ក៏​ដោយ តែ​វា​នៅ​តែ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​មាន​សុខភាព​ល្អ​ដែរ។

៨. ការ​ប្រើ​ថ្នាំ ៖ បើសិនជា​ការ​ឈឺចាប់​មិន​ត្រូវ​បាន​ស្រួលបួល​តាម​វិធី​ធម្មជាតិ​ទេ​នោះ ការ​ប្រើ​ថ្នាំ​ប្រហែលជា​មាន​ប្រយោជន៍​ជាង​ហើយ ។ ថ្នាំ​មិនបាច់​មាន​វេជ្ជបញ្ជា​ដែល​មាន​នាទី​បំបាត់​ការ​ឈឺចាប់ ដូច​ជា NSAIDs ឬ Ibuprofen ឬ Naproxen សុទ្ធតែ​អាច​ជួយ​បាន​ទាំងអស់ ។

៩. ថ្នាំ​ពន្យា​កំណើត ៖ ការ​ប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត​បាន​ទៀងទាត់ និង​ត្រឹមត្រូវ ប្រហែល​ជា​ជួយ​បន្ថយ​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​បាន​យ៉ាង​ល្អ ។ ចូរ​ប្រាកដ​ថា អ្នក​បាន​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រួច​ហើយ​ដើម្បី​ប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត​បាន​ត្រឹមត្រូវ។

បើសិនជា​ការ​ឈឺចាប់​មិន​ត្រូវ​បាន​ធូរស្រាល​ដោយ​ប្រើ​វិធី​ទាំ​អ​អស់​ខាងលើ ហើយ​អ្នក​នៅ​តែ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​ឈឺចាប់​នេះ​បាន​ទៀត ព្រមទាំង​មាន​អាកា​រៈពាក់​ព័ន្ធ​ដូច​ជា ក្តៅខ្លួន ឬ​មក​រដូវ​ច្រើន​ៗ យក​ល្អ​វា​គួរតែ​ដល់​ពេល​ដែល​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ