ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​ទេ​បុរស​ម្នាក់​នេះ មើលចុះ​សុទ្ធតែ​អាវុធ​ទៀត (មានវីដេអូ​)

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១ តុលា ២០១៨ កម្លាំង​សមត្ថកិច្ច​ជំនាញ នៃអធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ សហការ​ជាមួយ​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ធ្វើការ​ឃាត់…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១ តុលា ២០១៨ កម្លាំង​សមត្ថកិច្ច​ជំនាញ នៃអធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ សហការ​ជាមួយ​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ធ្វើការ​ឃាត់ ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ រ​ដ្ឋា ហៅ​ប៉ី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ពាក់ព័ន្ធ​ពី​បទ​កាន់កាប់​រក្សា​ទុក និង​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ និង​ពី​បទ​ប្រើប្រាស់​ជួញដូរ​ចែកចាយ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ឈ្មោះ ចាន់ រ​ដ្ឋា ហៅ​ប៉ី គឺជា​មុខសញ្ញា​ចាស់ ធ្លាប់​ប្រព្រឹត្តិ​អំពើ​ហិង្សា​ជា​ច្រើន​លើក​ដូច​ជា ប្រើប្រាស់​អាវុធ​កែ​ច្នៃ​បាញ់​គំរាម​ប្រពន្ធ ត្រូវ​ក្រោម​ចុងដង្ហើម​បណ្តាល​ឲ្យ​រង​របួសធ្ងន់ (​តែ​ប្រពន្ធ​មិន​បាន​ប្តឹង​សមត្ថកិច្ច​ទេ​) កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ កុម្ភៈ ២០១៨ នៅ​ក្នុង​បន្ទប់​ជួល​ក្រុម​ទី​៤៦ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ហើយ​បាន​គេចខ្លួន​បាត់​មួយ​រយៈ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ត​កិច្ច​ថា នៅ​ពេល​សមត្ថកិច្ច​ដេញ​តាម​ចាប់ ខ្លួន​បាន​បោះ​អាវុធ​ខ្លី​ម៉ាក K59 ចោល​ក្នុង​ព្រៃ ទើប​កម្លាំង​ជំនាញ​យើង​រុករក​ចាប់​យក​បាន រួច​ហើយ​ឈាន​មក​ធ្វើការ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​របស់​ជនសង្ស័យ​ខ្លួន​បន្ត​ទៀត ។

​ការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៏​ត្រី សួន សុ​ផាត ស្នងការ​រង​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង លោក​វៈ​សេនីយ៍​ទោ ភុល ភស្ដា អធិការ​ក្រុងព្រះសីហនុ និង ការិយា
ល័យ​ជំនាញ​ពាក់​ពន្ធ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

ជា​លទ្ធផល​រក​ឃើញ​វត្ថុ​តាង​មាន​ដូច​ជា​ ៖ ១-​អាវុធ​ខ្លី​ម៉ាក​K.59 លេខ​៩០៩៩ ផលិត​នៅ​ប្រទេស​សូ​វៀត
(​បាញ់ថ្នាំ​ពណ៌​ស​), បង់​១ មាន​៦​គ្រាប់​, ២-​អាវុធ​បាញ់​គ្រប់​សំណរ​១​ដើម​, ៣-​អាវុធ​កែ​ឆ្នៃ​បាញ់​ខ្យល់​ចំនួន​២​ដើម​, ៤-​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​គ្រឿងញៀន​១​ថង់​តូច​, ថង់​វិច​ខ្ចប់​មួយ​ចំនួន​, ៥-​វិទ្យុទាក់ទង​១​គ្រឿង ។

ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត តាម​នីតិវិធី ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ