ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Dong-ping International LTD៖ រឿង​កម្មករ​បាតុកម្ម​ថ្មី​ៗ​នេះ​ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​របស់​យើង​ គឺ​ក្រុមហ៊ុន Dong-ping International LTD ដែល​ជា​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​គម្រោង Sky Tree…

​រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន​របស់​យើង​ គឺ​ក្រុមហ៊ុន Dong-ping International LTD ដែល​ជា​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​គម្រោង Sky Tree បាន​ចេញ​លិខិតបញ្ជាក់​ថា​ ក្រុម​ហ៊ុន​បាន​ដោះស្រាយ​បញ្ហា​ចប់​សព្វគ្រប់​ហើយ​ជាមួយនឹង​បងប្អូន​កម្មករ​តវ៉ា​កាលពី​ពេល​ថ្មី​ៗ​នេះ ។​

​ក្រុមហ៊ុន​របស់​យើង​គឺ​ក្រុមហ៊ុន Dong-ping International LTD ដែល​ជា​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​គម្រោង Sky Tree បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី 5 ខែតុលា​ឆ្នាំ 2018 ម៉ោង 14:00 រវាង​យើង​ និង​កម្មករនិយោជិត​មានការ​ខ្វែង​មតិ​គ្នា​អំពី​ការ​បង់ថ្លៃ​ឈ្នួល​កម្មករ ហើយ​ខាង​កម្មករ​ទាមទារ​ប្រាក់​បន្ថែម​ដើម្បី​ត្រលប់​មក​ផ្ទះ​វិញ​ក្នុង​កំឡុង​ពេល​បុណ្យភ្ជុំ​បិណ្ឌ ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​តវ៉ា​បិទផ្លូវ​ក្នុង​រយៈ​ពេល​ខ្លី​។​

​ភ្លាម​ៗ​នោះ ក្រុមហ៊ុន​របស់​យើង​បាន​ព្រមព្រៀង ​និង​ទូទាត់​ទឹកប្រាក់​ចំនួន 2000USD ដោយ​វាស់វែង​ទៅ​តាម​បរិមាណ​ការងារ​ដែល​ពួក​គាត់​បាន​បំពេញ ហើយ​ដំណើរការ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ប្រហែល 3 ម៉ោង​ទើប​បញ្ហា​ត្រូវ​បាន​ដោះស្រាយ​។ ដោយសារ​ការ​តវ៉ា​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​នេះ ដូច្នេះ​ក្រុមហ៊ុន​យើងខ្ញុំ​សូម​ធ្វើការ​អភ័យទោស ចំពោះ​​បញ្ហា​ដែល​បាន​កើតឡើង​នេះ​​ផង​។ សូម​អរគុណ​!!!