ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ខ្លាំង​ដៃ​ណាស់ ដេញ​កា.ប់​គ្នា​ឡើង​ផ្អើល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់ ទើប​ចេញ​មក​ពី​ញុំ​ា​អាហារ​ជាមួយ​មិត្ត​ភ​ក្កិ​ត្រឡប់​ទៅ​វិញ ត្រូវ​ក្រុម​ក្មេង​ទំនើង​មាន​គ្នា​ជាង​១០​នាក់ ជិះ​ម៉ូតូ​ជិត​១០​គ្រឿង​ដេញ​កាប់​យុវជន​២​នាក់​នោះ តែ​ត្រូវ​បាន​សមត្ថកិច្ច​ចេញ​មក​ទាន់​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ជ្រោយចង្វារ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែតុលា…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់ ទើប​ចេញ​មក​ពី​ញុំ​ា​អាហារ​ជាមួយ​មិត្ត​ភ​ក្កិ​ត្រឡប់​ទៅ​វិញ ត្រូវ​ក្រុម​ក្មេង​ទំនើង​មាន​គ្នា​ជាង​១០​នាក់ ជិះ​ម៉ូតូ​ជិត​១០​គ្រឿង​ដេញ​កាប់​យុវជន​២​នាក់​នោះ តែ​ត្រូវ​បាន​សមត្ថកិច្ច​ចេញ​មក​ទាន់​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ជ្រោយចង្វារ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​មាត់ទន្លេ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​មួយ​ក្រុម​មាន​គ្នា​ប្រហែលជា​៤​ទៅ​៥​នាក់ បាន​អង្គុយ​ផឹក​ស៊ីនៅមុខ​អូ​តែ​ល​សុខា លុះ​ពេល​ដែល​ជន​រង​គ្រោះ​ផឹកស៊ី​រួចរាល់​ក៏​បំបែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ហើយ​ជិះ​រង​គ្រោះ​ក៏​ជិះ​មួយ​មិត្តភក្តិ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1U- 7503 បើកបរ​តាម​បណ្តោយ​ផ្លូវ​ក្រោយ​អូ​តែ​ល​សុខា ប៉ុន្តែ​ភ្លាម​ៗ​នោះ​ដែរ​ក៏​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជា​១០​នាក់ ជិះ​ម៉ូតូ​ជិត​១០​គ្រឿង រួម​ទាំង​មានកាំបិត​បុ័ងតោ​និង​ខ្សែ​ក្រ​វ៉ា​ត​ដេញ​កាប់​នឹង​វ៉ៃ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បើក​ម៉ូតូរ​ត់ទៅ​ឲ្យ​គេ​ជួយ ហើយ​ត្រូវ​បាន​ជនសង្ស័យ​ព្រួត​វាយ​២​ទៅ​៣​ខ្សែក្រវាត់​សំណាងល្អ​រង​របួសស្រាល​បាន​ប្រជាពលរដ្ឋ​រួម​នឹង​សមត្ថកិច្ច​ចេញ​មក​អន្តរាគមន៍​ឃាត់​ទាន់​ពេលវេលា​នឹង​សមត្ថកិច្ច​ចាប់​ក្របួច​ជាប់​ម្នាក់​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ជ្រោយចង្វារ ។

ចំនែកឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​វិញ​រង​ការ​ខូចខាត​បែក​ក្រ​បាំង​ខាងស្តាំ ។ក្រោយ​ពេល​កើតហេតុ​ភាគី​ខាង​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ​ដោយ​មិន​ចង់ឲ្យ​មានរឿង​រាវ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ