ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្គាល់​លើ​ប្រជ្រុយ​ដែល​ធម្មតា

5 ឆ្នាំ មុន

បើសិនជា​អ្នក​កំពុង​តែ​ព្យាយាម​ឈ្វេងយល់​ថា តើ​អ្នកមាន​ប្រជ្រុយ​ធម្មតា ឬ​ស្នាម ខ្មៅ​ៗ​នៅ​លើ​ស្បែក​នោះ​ថា ជា​មហារីក ឬ​អត់​នោះ យក​ល្អ​គួរតែ​ពិចារណា​ទៅ​លើ​អាការ​ប្រជ្រុយ​ធម្មតា​ដូច​ខាងក្រោម​នេះ​ទៅ​៖ ១-​ជា​ធម្មតា​វា​មាន​ពណ៌​តែ​មួយ​ទេ ដូច​ជា ត្នោត…

បើសិនជា​អ្នក​កំពុង​តែ​ព្យាយាម​ឈ្វេងយល់​ថា តើ​អ្នកមាន​ប្រជ្រុយ​ធម្មតា ឬ​ស្នាម ខ្មៅ​ៗ​នៅ​លើ​ស្បែក​នោះ​ថា ជា​មហារីក ឬ​អត់​នោះ យក​ល្អ​គួរតែ​ពិចារណា​ទៅ​លើ​អាការ​ប្រជ្រុយ​ធម្មតា​ដូច​ខាងក្រោម​នេះ​ទៅ​៖

១-​ជា​ធម្មតា​វា​មាន​ពណ៌​តែ​មួយ​ទេ ដូច​ជា ត្នោត ផ្កាឈូក ក្រហម ខៀវ ឬ​ខ្មៅ ។

២-​មាន​លក្ខណៈ​ស៊ី​ម៉េ​ទ្រី​គ្នា មាន​ន័យ​ថា ខាង​ៗ​របស់​វា​មាន​លក្ខណៈ​ដូច​គ្នា ។

៣-​សំប៉ែត ឬ​រៀង​ដុស​ឡើង​លើ​ស្បែក​បន្តិច ។

៤-​កម្រ​មានការ​ប្រែប្រួល​រូបរាង​ណាស់

បើសិនជា​អ្នកមាន​បញ្ហា​ស្បែក​ខ្មៅ​ខុសធម្មតា ដែល​មិន​អាច​បកស្រាយ​លក្ខណៈ​ដូច​ខាងលើ​ទេ ចូរ​ទៅ​ជួប​ពេទ្យ​ជំនាញ​ខាង​ស្បែក​ដើម្បី​ពិនិត្យ​ទៅ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ