ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រាវជ្រាវ ៖ បារី​អេ​ឡិច​ត្រូ​និក​អាចប្រឈម​នឹង​ជំងឺមហារីក

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់ American Chemical Society បាន​រក​ឃើញ​ភស្តុ​តាង​បញ្ជាក់​ថា ការ​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និក​នឹង​ធ្វើ​ឲ្យ​កើនឡើង​ការ​ខូចខាត​លើ DNA នៅ​ក្នុង​មាត់​។…

អា​មេ​រិ​ក ៖ តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់ American Chemical Society បាន​រក​ឃើញ​ភស្តុ​តាង​បញ្ជាក់​ថា ការ​ប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និក​នឹង​ធ្វើ​ឲ្យ​កើនឡើង​ការ​ខូចខាត​លើ DNA នៅ​ក្នុង​មាត់​។ ប្រសិនបើ​កោសិកា​មិន​អាច​ជួសជុល​ឡើង​វិញ​បាន​ទេ ក្រោយ​ពី​មាន​ការ​ខូចខាត​លើ DNA បណ្តាល​មក​ពី​ការ​ជក់បារី​អេ​ឡិច​ត្រូ​និក​ទេ​នោះ អត្រា​ប្រឈម​នឹង​ជំងឺមហារីក​កើន​ខ្ពស់​ជាង​ធម្មតា​។

អ្នក​ស្រាវជ្រាវ​ទាំងនោះ​ទទួលស្គាល់​ថា ផល​ប៉ះពាល់​ក្នុង​រយៈពេល​យូរ​មក​ពី​ការ​ជក់បារី​អេ​ឡិច​ត្រូ​និក នៅ​មិន​ទាន់​ត្រូវ​បានដឹង​នៅឡើយ​ទេ​។

លោក​វេជ្ជបណ្ឌិត Romel Dator ដែល​ជា​អ្នក​ស្រាវជ្រាវ បាន​មាន​ប្រសាសន៍​ថា​៖ «​ពួក​យើង​ចង់​កំណត់សម្គាល់​សារធាតុ​គីមី​របស់​បារី​អេ​ឡិច​ត្រូ​និក និង​ការ​ខូចខាត DNA ដែល​​ពួក​វា​បង្ក​»​។

តាំងពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ដំបូង​របស់​បារី​អេ​ឡិច​ត្រូ​និក​នៅ​ឆ្នាំ​២០០៤ គ្រប់​គ្នា​ចាត់​ទុក​វា​ជា​ជម្រើស​ផ្សេង​ពី​ការ​ជក់បារី​ពិតប្រាកដ​។ តែ​ក្រុម​សិក្សា​ស្រាវជ្រាវ​ខាងលើ ក៏​បាន​លើក​ឡើង​ថា សារធាតុ​នៅ​ក្នុង​បារី​អេ​ឡិច​ត្រូ​និក​អាច​ផ្លាស់​ប្តូរ​សមាសធាតុ​នៃ​កោសិកា​នៅ​ក្នុង​មាត់​។

ពួក​គេ​ធ្វើការ​ពិនិត្យ​ទៅ​លើ​ទឹកមាត់ និង​កោសិកា​ក្នុង​មាត់ នៃ​អ្នក​ជក់បារី​អេ​ឡិច​ត្រូ​និក​៥​នាក់ មុន​ពេល​ឲ្យ​ជក់​រយៈពេល​១៥​នាទី​។ ក្រោយ​ពី​ជក់​រួច គេ​ក៏​ពិនិត្យ​ម្តងទៀត ហើយ​ក៏​ឃើញ​មានការ​កើនឡើង​នូវ​សារធាតុពុល Formaldehyde, Acrolein និង Methylglyoxal​។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា បើ​ទោះបីជា​បារី​អេ​ឡិច​ត្រូ​និក​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​តិច​ជាង​បារី​ធម្មតា​ក្តី ក៏​វា​មិន​មាន​សុវត្ថិភាព​សុទ្ធ​១០០%​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បារី​អេ​ឡិច​ត្រូ​និក​ដំណើរការ​បាន​ដោយសារ ការ​កម្តៅ​សារធាតុ​រាវ ដែល​ជា​និច្ច​ជា​កាល​មាន​ផ្ទុក​សារធាតុ​នីកូទីន ឲ្យ​ទៅ​ជា​ផ្សេង​សម្រាប់​ឲ្យ​អ្នក​ជក់​ស្រូប​។ វា​មាន​រសជាតិ​ជា​ផ្លែ​ឈើ ឬ សូកូឡា ឬ ស្ករ​កៅស៊ូ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ