ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ​បី​ប្រភេទ​មាន​ជាតិ​សរសៃ​ខ្ពស់

5 ឆ្នាំ មុន

ជាតិ​សរសៃ​ច្រើន​តែ​ជាប់​ទាក់ទង​នឹង​ការ​បន្ទោបង់​ច្រើន ប៉ុន្តែ​តើ​អ្នក​ជឿ​ទេ​ថា យើង​ត្រូវ ការ​ជីវជាតិ​មួយ​នេះ​ដើម្បី​ជួយ​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​មនុស្ស​យើង ។ ប្រព័ន្ធ​រំលាយ​អាហារ​ដែល​ស្អាត​ល្អ​ពិតជា​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ភាពធាត់​ជ្រុល បញ្ហា​បេះដូង និង​បញ្ហា​សុខភាព ផ្សេង​ៗ​ទៀត​បាន ដោយសារ​យើង​អាច​បញ្ចេញ​កាក​សំណល់​កាន់តែ​ច្រើន​ចេញពី​ក្នុង​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព…

ជាតិ​សរសៃ​ច្រើន​តែ​ជាប់​ទាក់ទង​នឹង​ការ​បន្ទោបង់​ច្រើន ប៉ុន្តែ​តើ​អ្នក​ជឿ​ទេ​ថា យើង​ត្រូវ ការ​ជីវជាតិ​មួយ​នេះ​ដើម្បី​ជួយ​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​មនុស្ស​យើង ។ ប្រព័ន្ធ​រំលាយ​អាហារ​ដែល​ស្អាត​ល្អ​ពិតជា​អាច​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ភាពធាត់​ជ្រុល បញ្ហា​បេះដូង និង​បញ្ហា​សុខភាព ផ្សេង​ៗ​ទៀត​បាន ដោយសារ​យើង​អាច​បញ្ចេញ​កាក​សំណល់​កាន់តែ​ច្រើន​ចេញពី​ក្នុង​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព ។

បញ្ហា​តែ​មួយ​គត់​នោះ​គឺថា មនុស្ស​កាន់តែ​ច្រើន​មិន​បាន​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​គ្រប់គ្រាន់​ទេ ដូច្នេះ​ពួក​គេ​ងាយ​នឹង​មាន​ជំងឺ​ច្រើន​ណាស់ ។ ដើម្បី​ទទួល​បាន​ជាតិ​សរសៃ​គ្រប់គ្រាន់ យក​ល្អ​គួរតែ​ជ្រើសរើស​ញ៉ាំ​អាហារ​៣​ប្រភេទ​នេះ ព្រោះ​វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ជាតិ​សរសៃ​ខ្ពស់ និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។

១-ប្រូ​ខូ​លី ៖ ប្រូ​ខូ​លី​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​រហូត​ដល់ ៥,១​ក្រាម ក្នុង​មួយ​កូនចាន​ចង្កឹះ ។ អ្នក​អាច​ស្ងោរ​វា​ក៏​បាន ឬ​ញ៉ាំ​ឆៅ​ក៏​បាន​ដែរ ។ មិន​ខ្វល់​ថា អ្នក​រៀបចំ​វា​ញ៉ាំ​បែប​ណា​ទេ អ្នក​នឹង​ទទួល​បាន​ជាតិ​សរសៃ​ពី​បន្លែ​នេះ​ដើម្បី​ពង្រឹង​ដល់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ។ បើសិនជា​អ្នក​ចង់​ញ៉ាំ​អាហារ​ខាងក្រៅ​វិញ អ្នក​អាច​ញ៉ាំ​ប្រូ​ខូ​លី​ជាមួយ ស៊ុត ខ្ទឹមបារាំង ខ្ទឹមស ផ្លែ​អាល់​ម៉ុ​ន​បាន ។

២-ខ្ទឹមបារាំង ៖ តើ​អ្នកមាន​ដឹង​ទេ​ថា ខ្ទឹមបារាំង​ក៏​មាន​ជាតិ​សរសៃ​ដែរ ។ ខ្ទឹមបារាំង​ទំហំ​មធ្យម​មួយ​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​២​ក្រាម ។ វា​មាន​ចំនួន​តិច​មែន តែ​ខ្ទឹមបារាំង​មាន​សារធាតុ Inulin ដែល​ជា​ប្រភេទ​ជាតិ​សរសៃ​រលាយ​ក្នុង​ទឹក ហើយ​អាច​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​បាន​ថែម​ទៀត​ផង ។ បើសិនជា​អ្នក​ចង់​ញ៉ាំ​ថ្នាំ​បំប៉ន​ជា​ជាតិ​សរសៃ​នោះ យក​ល្អ​គួរតែ​ញ៉ាំ​ខ្ទឹមបារាំង​វិញ ព្រោះ​វា​នឹង​ផ្តល់​ចំនួន​ជាតិ​សរសៃ​ដល់​ក្នុង​ខ្លួន​ល្អ​ជាង និង​មាន​ប្រសិទ្ធភាព​ជាង ។

៣-ផ្លែ​ប៉ោម ៖ យើង​ពិតជា​មិនបាច់​មើល​អ្វី​ឆ្ងាយ​ឡើយ​នៅ​ពេល​និយាយ​រឿង​ជាតិ​សរសៃ ព្រោះថា​ផ្លែ​ប៉ោម​ពិតជា​មាន​ជាតិ​សរសៃ​ច្រើន​ទៅ​ហើយ ។

យោង​ទៅ​តាម​អ្នកជំនាញ​ខាង​សុខភាព​បាន​ឲ្យ​ដឹង​ថា អាហារ​ទាំងឡាយ​ណា​ដែល​មាន​ជាតិ​សរសៃ​៣​ក្រាម​ឡើង​ទៅ អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រភព​ដ៏​ល្អ​មួយ ហើយ​ផ្លែ​ប៉ោម​​ពិតជា​សក្តិ​សម​ណាស់​ដែល​អាច​មាន​ជាតិ​សរសៃ​រហូត​ដល់​៤​ក្រាម​ឯណោះ ។ ការ​ញ៉ាំ​អាហារ​សម្រន់​ប្រភេទ​នេះ​អាច​បំបាត់​ភាព​ឃ្លាន ខណៈ​ពេល​ដែល​ពេល​ជាមួយ​គ្នា ក៏​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​កាន់តែ​ល្អ​ថែម​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ