ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្សារ​ស្តីបន្ទោស​រឿង​ភ្ជុំ​អត់​ទៅ​លេង​ស្រុក យុវជន​ម្នាក់​គិត​ខ្លី​ចង​.​ក​ធ្វើ​អត្តឃា.ត​ផ្អើល​ក្រុង​បា​វិត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា​ ឆ្នាំ២០១៨ នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត មានករណីមនុស្សធ្វើអត្តឃាតសម្លាប់ខ្លួន(ចង.ក)នៅក្នុងក្រោលក្របីបណ្តាលឲ្យស្លាប់បាត់បង់ជីវិតគួឲ្យសង្វែគ ។…

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា​ ឆ្នាំ២០១៨ នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត មានករណីមនុស្សធ្វើអត្តឃាតសម្លាប់ខ្លួន(ចង.ក)នៅក្នុងក្រោលក្របីបណ្តាលឲ្យស្លាប់បាត់បង់ជីវិតគួឲ្យសង្វែគ ។

បើតាមសមត្ថកិច្ចក្រុងបាវិតបានឲ្យដឹងថា យុវជនគិតខ្លីនោះមានឈ្មោះ គឹម រស្មី ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មានមុខរបរជាបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិជៀសឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ប្រភពដ៏ដែលបន្តទៀតថា ជនគិតខ្លីនេះបានមកជួលបន្ទប់ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ ហើយនៅមុនថ្ងៃកើតហេតុក្នុងពេលដាក់វេនបុណ្យភ្ជុំបិណ្ឌនៅធ្វើការមិនបានត្រឡប់ទៅផ្ទះដើម្បីទៅវត្តទៅវ៉ា និងគេទេ ទើបមានទំនាស់ពាក្យសម្តីជាមួយសង្សាស្តីបន្ទោស ដោយពេលបុណ្យភ្ជុំបិណ្ឌនេះសំខាន់ និងចាំបាច់បំផុតសម្រាប់កូនចៅគ្រប់រូបទៅផ្ទះស្រុកកំណើតដើម្បីតបគុណអ្នកមានគុណជូនប្រាក់កាស និងសំលៀកបំពាក់ដល់ឪពុកម្តាយទៅវត្តកាន់បិណ្ឌឧទ្ទឹសមហាកុសលជូនជីដូជីតាដែលបានចែកឋានទៅ ហើយយ៉ាង​ហោចណាស់ក៏ទៅវត្តបានម្តងពេលថ្ងៃឆ្លងបុណ្យភ្ជុំបិណ្ឌ ក៏ប៉ុន្តែមិនដឹងជាមានបញ្ហាអ្វី ឬក៏យុវជនជាសង្សារជាប់រវល់ការងារក្នុងកាស៊ីណូក៏មិនដឹងទើបនារីជាសង្សាបបួលទៅស្រុកយុវជននេះមិនបានទៅទើបមានទំនាស់ពាក្យសំដី គ្នានារីជាសង្សារខឹងក៏ស្តីបន្ទោសធ្វើឲ្យយុវជនជាសង្សារតូចចិត្តគិតខ្លីបានចង.កធ្វើអត្ត​ឃាតបែបនេះ ។

លុះព្រឹកឡើងវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី៩ តុលា ដែលជាថ្ងៃឆ្លងភ្ជុំបិណ្ឌម្ចាស់ផ្ទះបានប្រទះ​ឃើញ​ជន​​រងគ្រោះចង.កសម្លាប់ខ្លួននៅក្នុងក្រោលក្របីរបស់គាត់ក៏ឆោឡោហើយប្តឹងសមត្ថកិច្ចឲ្យមកពិនិត្យ សកសពតែម្តង ។

ក្រោយពីក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច្ច័យរួចមកបានបញ្ជាក់អោយដឹងថា សពស្លាប់ដោយសារចង.កសម្លាប់ខ្លួនពិតប្រាកដមែន ។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់​ជូន​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ