ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនសិស្សសាលាបឋមសិក្សា៥០០នាក់បានមកទទួលកាតាប ប៊ិច សៀវភៅ និងរង្វាន់លើកទឹកចិត្ត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កូនសិស្ស​សាលា​បឋម​សិក្សា​៥០០​នាក់​បាន​មក​ទទួល​កា​តាប ប៊ិ​ច សៀវភៅ និង​រង្វាន់​លើកទឹកចិត្ត​សិស្ស​ពូកែ​ចំនួន​៣​នាក់​ទទួល​បាន​កង់​ម្នាក់​១​គ្រឿង​បន្ថែម​ទៀត មក​ពី​សង្កាត់​រតនៈ​ចំនួន​៣០០​នាក់ សង្កាត់​ឪម៉ាល់​ចំនួន​២០០​នាក់ របស់​ក្រុមហ៊ុន Metfone…

ខេត្តបាត់ដំបង ៖ កូនសិស្ស​សាលា​បឋម​សិក្សា​៥០០​នាក់​បាន​មក​ទទួល​កា​តាប ប៊ិ​ច សៀវភៅ និង​រង្វាន់​លើកទឹកចិត្ត​សិស្ស​ពូកែ​ចំនួន​៣​នាក់​ទទួល​បាន​កង់​ម្នាក់​១​គ្រឿង​បន្ថែម​ទៀត មក​ពី​សង្កាត់​រតនៈ​ចំនួន​៣០០​នាក់ សង្កាត់​ឪម៉ាល់​ចំនួន​២០០​នាក់ របស់​ក្រុមហ៊ុន Metfone តាម​រយៈ​លោក ឯក សំ​អូន អនុប្រធាន​ក្រុមការងារ​ក្រុង​បាត់ដំបង ប្រធាន​ក្រុមការងារ​សង្កាត់​រតនៈ វេលា​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៨ នៅ​គ្នុ​ង​សាលា​បឋម​សិក្សា​រតនៈ និង​ឪម៉ាល់​ដោយ​មានការ​ដឹកនាំ​យក​សម្ភារសិក្សា​ពី​លោក ជឿ​ង ស៊ុ​ង​ប៊ិ​ញ នាយក​សាខា ម៉ែ​ត​ហ្វូ​ន​ខេត្តបាត់ដំបង ព្រមទាំង​សហការី ។​

បន្ទាប់​ពី​នាយក​សាលា និង​ចៅសង្កាត់​បាន​មាន​មតិ​ស្វាគមន៍ និង​ថ្លែងអំណរគុណ​រួច​មក លោក ឯក សំ​អូន បាន​ថ្លែង​ថា នេះ​ជា​ចំណែក​ផ្តល់​សម្ភារ​សិក្សា​ជួយ​ដល់​សិស្ស ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​កំពុង​ក្រេប​យកចំណេះ​ដឹង​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​មាន​សុខ​សន្តិភាព​ពិតប្រាកដ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ ហើយ​ក៏​បាន​ដាស់តឿន​បន្ថែម​ដល់​សិស្ស​ទាំងអស់ សូម​ចៀសវាង​ឲ្យ​ឆ្ងាយ ហើយ​កុំ​ប៉ះពាល់​សាកល្បង​ជាមួយ​គ្រឿងញៀន​ឲ្យ​សោះ ព្រោះ​វា​អាច​បំផ្លាញ សព្វគ្រប់ និង​នាំ​ឲ្យ​អន្តរាយ​នៅ​ពេ​អនាគត់​ផង​ដែរ ។​

​បន្ទាប់​មក​លោក ហាត់ អូត អនុ​ប្រថាន​សាខា​ក្រុមហ៊ុន​មែ​ត​ហ្វូ​ន​បាន​ថ្លែង​ថា នេះ​ជា​មោទនៈភាព​​របស់​ក្រុមហ៊ុន ដែល​ពេញចិត្ត​ជួយ​ជំរុញ​លើក​ស្ទួយ​ផ្តល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស​ដោយ​រួម​​សហការ​ជាមួយ​កងទ័ព​យោធភូមិ​ភាគ​ទី​៥ ហើយ​ផ្តល់​ជំរុញ​រៀបចំ​ដោយ​ក្រុមការងារ​ចុះ​ជួយ​​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង ។​

ចុង​ក្រោយ​កូនសិស្ស​ទាំងអស់​៥០០​នាក់ ដែល​ក្នុង​ម្នាក់​ៗ​ទទួល​បាន កា​តាប​១ ប៊ិ​ច​១ សៀវភៅ​៣​ក្បាល ដោយឡែក​សិស្ស​ពូកែ​ចំនួន​៣​នាក់ ទទួល​បាន កង​បន្ថែម​ម្នាក់​១​គ្រឿង​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ