ឆក់​យក​ជីវិត​មនុស្ស​៣​នាក់​នៅ​នឹង​កន្លែង​ទាំង​ព្រឹក


ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​០៦​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​១​បាន​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូ​២០០-២០១​ស្ថិត​ក្នុងភូមិ អូរ​តា​សេក ឃុំ​ុ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បង្ក​ឡើង​ដោយ​រថយន្ត​១​គ្រឿង ពណ៌​ស្ក ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AB-២១១០ ទិស​ដៅ​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះ​សីហ​នុ មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ចំនួន​២​គ្រឿង ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា​បណ្តាល​ឲ្យ​ភាគី​ម៉ូតូ​ស្លាប់​ចំនួន​៣​នាក់​(​ស្រី​១) នៅ​នឹង​កន្លែង ។​

​ជន​រង​គ្រោះ​មាន​ទី​១-​ឈ្មោះ ខឹ​ម វិច​វ៉ា​ន់​ណា​រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្រា​បៀរ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ា​កនិច ( ស្លាប់​), ទី​២-​ឈ្មោះ ជា វ៉ា​ន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ បើកបរ​ម៉ូតូ​ហុងដា មាន​ទីលំនៅ​ភូមិ​ពន្លៃ ឃុំ​ដាន់​កូ​ម ស្រុក​អង្គរ​ជ័យ ខេត្តកំពត​(​ស្លាប់​) និង​ទី​៣-​ឈ្មោះ ចាន់ ឃី​ម ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​( ស្លាប់​) រីឯ​អ្នកបើកបរ​រថយន្ត​បង្ក​ក្រោយ​កើតហេតុ​ភ្លាម​ៗ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ