ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ភ្ជុំ​ដល់​ហើយ​យើង​ក៏​ត្រូវ​តែ​គោរព​គោលការណ៍​ទាំងនេះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខេត្តកំពង់ឆ្នាំង​មាន​ប្រសាសន៍​ថា​«​មួក​សុវត្ថិភាព​មួយ​អាច​ជួយ​សង្គ្រោះ​ជីវិត​យើង​បាន ក្នុង​ពេល​ដែល​យើង​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដូច្នេះ​អ្នកបើកបរ​ម៉ូតូ​គ្រប់​ប្រភេទ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​​ខ្ជាប់ខ្ជួន…

ខេត្តកំពង់ឆ្នាំង ៖ លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខេត្តកំពង់ឆ្នាំង​មាន​ប្រសាសន៍​ថា​«​មួក​សុវត្ថិភាព​មួយ​អាច​ជួយ​សង្គ្រោះ​ជីវិត​យើង​បាន ក្នុង​ពេល​ដែល​យើង​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដូច្នេះ​អ្នកបើកបរ​ម៉ូតូ​គ្រប់​ប្រភេទ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​​ខ្ជាប់ខ្ជួន ដោយ​ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​គ្នា ទោះ​ទៅ​ទី​ជិត ឬ​ទី​ឆ្ងាយ​ក៏​ដោយ​» ។

ថ្លែង​បែប​នេះ​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​កម្មវិធី​សំណួរ​- ចម្លើយ ដើម្បី​ទទួល​បាន​មួក​សុវត្ថិភាព​ក្នុង​កម្មវិធី​ពង្រឹង​ច្បាប់​ចរាចរណ៍​នៅ​ចំណុច​ជិត​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​ផ្សា​រលើ ក្នុង​ក្រុង​កំពង់ឆ្នាំង​ព្រឹក​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៨ ។ លោក​អភិបាលខេត្ត​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​សូម​បងប្អូន​រួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ម៉ឺងម៉ាត់ ដូច​ជា កុំ​បើកបរ​ហួស​ល្បឿន​កំណត់​កុំ​បើកបរ​ក្នុង​ភាព​ស្រវឹង កុំ​បើកបរ​រំលោភ​សិទ្ធ​អាទិភាព កុំ​វ៉ា​ជែង ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ត្រូវ​គោរព​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ គំនូ​សញ្ញា​ចរាចរណ៍ កុំ​ដឹក​ឥ​វ៉ា​ន់​សំពីងសំពោង និង​ដឹក​លើស​ចំណុះ កុំ​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស និង​ត្រូវ​មាន​សីលធម៌​ក្នុង​ពេល​បើកបរ​ដោយ​ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ទើប​អាច​ទប់ស្កាត់ និង​កាត់​បន្ត​យ​បាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​លើ​ដងផ្លូវ​នៅ​ក្នុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។

ជាមួយ​គ្នា​នេះ​លោក កែវ ពៅ ប្រធាន​លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​ក៏​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា នៅ​ក្នុងថ្ងៃនេះ​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​មាន​មួក​សុវត្ថិភាព​ចំនួន​៨១​មួក ដើម្បី​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល គ្មាន​មួក តែ​ត្រូវ​ឆ្លើយ​នឹង​សំណួរ​នៃ​ច្បាប់​ចរាចរណ៍​ចំនួន​៣​សំនួរ​ត្រឹមត្រូវ​ទើប​ទទួល​បាន​មួក​សុវត្ថិភាព​មួយ ។
ដោយឡែក​អ្នកឆ្លើយ​សំណួរ​មិន​ត្រូវ គឺ​ត្រូវ​ផ្តល់​ឲ្យ​តែ​ខិតប័ណ្ណ​របស់​ច្បាប់​ចរាចរណ៍​យក​ទៅ​រៀនសូត្រ​តែ​ប៉ុណ្ណោះ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ឆ្នាំ​២០១៨​នេះ មន្ទីរ​សាធារណៈការ​ខេត្ត​ក៏​ដូច​ជា គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​យកចិត្តទុកដាក់​ចុះ​ពង្រឹង​ការ​អប់រំ​ច្បាប់​ចរាចរណ៍ និង​ចែក​មួក​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ស្រុក​ក្រុង​ទាំង​៨ បាន​ចំនួន​១៥​លើក ដោយ​បាន​ចែក​មួក​សុវត្ថិភាព​បាន​ជាង​១​ពាន់​មួក​ដល់​ប្រជាពលរដ្ឋ​យើង​ដែល​ពួក​គាត់​បាន​ឆ្លើយ​ត្រូវ​នឹង​សំនួរ​នៃ​ច្បាប់​ចរាចរណ៍​ផង​ដែរ ។

ជា​ទិស​ដៅ​បន្ត​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ខេត្ត​នឹង​នៅ​តែ​បន្ត​ការ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បន្ថែម​ទៀត ព្រោះ​បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្តកំពង់ឆ្នាំង​នៅ​តែ​បន្ត​កើនឡើង​ជាក់ស្តែង​៩​ខែ​ដើម ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​ជាង​ឆ្នាំ​ចាស់​៥៦​ករណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ