ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​រួម​គ្នា​សំអាត​បរិស្ថាន​នៅ​ខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា តាម​ការ​ណែនាំ​ពី​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ តុលា ២០១៨​នេះ​រដ្ឋបាល​ស្រុក​ព្រៃ​នប់​ដឹកនាំ​ដោយ​លោក សរ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា តាម​ការ​ណែនាំ​ពី​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ តុលា ២០១៨​នេះ​រដ្ឋបាល​ស្រុក​ព្រៃ​នប់​ដឹកនាំ​ដោយ​លោក សរ កក្កដា អភិបាលស្រុក​ព​ព្រៃ​នប់​បាន​សហការ​ជាមួយ​កម្លាំង​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម ។

ដឹកនាំ​ដោយ​ឯកឧត្តម ឧត្តមនាវីទោ កែវ ស៊ុន​គី​រី មេបញ្ជាការ​រង​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម មន្ត្រី​បរិស្ថាន អាជ្ញាធរ​មូលដ្ឋាន និង​សិស្ស​នុ​សិស្ស​បាន​ចុះ​សំអាត​បរិស្ថាន​រើស​សំរាម​តាម​បណ្តោយ​មាត់សមុទ្រ និង​តំបន់​ក្បែរ​នោះ​ដែល​មាន​ទីតាំង​ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក​សរ កក្កដា អភិបាលស្រុក​បាន​ថ្លែង​ថា ការ​ចុះ​សំអាត​បរិស្ថាន​បន្ថែម​លើ​ការ​ចុះ​សំអាត​ពី​សំណាក់​កងទ័ពជើងទឹក​កន្លង​មក​នៅ​ក្នុង​តំបន់​នេះ គឺ​ក្នុង​ការ​នៃ​រួម​សហការ​គ្នា​បន្ថែម​ទៀត​ក្នុង​ការ​ថែរក្សា​សំអាត​តាម​បណ្តោយ​ឆ្នេរ​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​ស្រប​តាម​គោលការណ៍​របស់​រដ្ឋបាល​ខេត្ត​ដែល​កំពុង​យកចិត្តទុកដាក់ បើក​យុទ្ធនាការ​សំអាត​ជា​ប្រចាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ