ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំទ្រ​លែង​បាន ប្រពន្ធ​ប្តឹង​ឱ្យ​ចាប់​ប្តី

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ជា​ប្តី​ម្នាក់​ត្រូវ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​ទៅ​ច្បាប់ ពេល​ដែល​ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​រួច​ពេល​ចូល​មក​ដល់​ផ្ទះ​ក៏​ធ្វើ​សកម្មភាព​វាយ​ធ្វើបាប​ស្ត្រី​ជា​ប្រពន្ធ​អោយ​រង​របួសធ្ងន់ ។ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ តុលា ២០១៨ នៅ​ចំណុច​ភូមិ…

ខេត្តតាកែវ ៖ ជនសង្ស័យ​ជា​ប្តី​ម្នាក់​ត្រូវ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​ទៅ​ច្បាប់ ពេល​ដែល​ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​រួច​ពេល​ចូល​មក​ដល់​ផ្ទះ​ក៏​ធ្វើ​សកម្មភាព​វាយ​ធ្វើបាប​ស្ត្រី​ជា​ប្រពន្ធ​អោយ​រង​របួសធ្ងន់ ។ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ តុលា ២០១៨ នៅ​ចំណុច​ភូមិ ព្រៃ​ឈើទាល ឃុំឧត្តម​សូ​រិ​យា ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

លោក​វរ​សេនី​ឯក ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់ បានអោយ​ដឹង​ថា ករណី​ហិង្សា​ក្នុង​គ្រួសារ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ អិត បូ​រ៉ា ភេទ ប្រុស អាយុ​៣៦​ឆ្នាំ ត្រូវជា​ប្តី រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ចាន់ សាត អាយុ​៣៥​ឆ្នាំ បាន​រង​របួសធ្ងន់ ។

លោក​វរ​សេនី​ឯក ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់ បានអោយ​ដឹង​ថា ករណី​ហិង្សា​ក្នុង​គ្រួសារ​បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ជា​ប្តី​បាន​យក​កៅអី​ជ័រ​វាយ និង​ដាល់​ជា​ច្រើន​ដៃ​ទៅ​លើ​ប្រពន្ធ បណ្ដាល​អោយ​រយះ​ដេរ​លើ​ភ្នែក​ខាងស្ដាំ ចំនួន​៤​ថ្នេរ រយះ​ក្រោម​ភ្នែក​ស្ដាំ​ដេរ​ចំនួន​៣​ថ្នេរ ហើម​ភ្នែក​ខាងស្តាំ និង​រយះ​កំភួនដៃ​ឆ្វេង​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ​។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ផឹកស្រា​ជាមួយ​អ្នក​ក្នុងភូមិ​ជាមួយ​ក្រៅ​ផ្ទះ​លុះដល់​ពេល​ត្រឡប់​ចូល​មក​ផ្ទះ​វិញ​ស្រវឹង​ជោក​ក៏​បាន​រករឿង​ជេ​បញ្ជោ​ប្រពន្ធ ហើយ​ប្រពន្ធ​ក៏​តប​វិញ រួច​បុរស​ជា​ប្តី​ក៏​បាន​ទាញ​កៅអី​វាយ​ទៅ​លើ​ប្រពន្ធ​នឹង​ដល់​មុខជា​ច្រើន​ដៃ​ធ្វើ​អោយ​ស្ត្រី បណ្តាល​ឱ្យ​ជន​រង​គ្រោះជា​ប្រពន្ធ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ចំណែក​ជនសង្ស័យ​ជា​ប្តី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ផឹកស្រា រួច​វាយ​ធ្វើបាប​ប្រពន្ធ​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ​ជនសង្ស័យត្រូវ​បាន​ប៉ូលិស​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ