ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នា​ពេល​ខាងមុខ​ រដ្ឋបាលរាជធានី​នឹង​កោះប្រជុំ​ជាមួយអាជ្ញាធរខណ្ឌទាំង​​​១២ស្តីពី…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​២ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៣​របស់​ខ្លួន​នា​ព្រឹក​ថ្ងៃ​ទី​៤​តុលា ដើម្បី​ពិភាក្សា និង​អនុ​ម​ត័​របាយ​ការ​ណ៏​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ការងារ​បច្ចុប្បន្នភាព​ស្តី​ពី​ការ​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ​។ ក្រៅពី​របៀបវារៈ​ដែល​បាន​គ្រោងទុក សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ថ្លែង​កោតសរសើរ…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​២ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៣​របស់​ខ្លួន​នា​ព្រឹក​ថ្ងៃ​ទី​៤​តុលា ដើម្បី​ពិភាក្សា និង​អនុ​ម​ត័​របាយ​ការ​ណ៏​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ការងារ​បច្ចុប្បន្នភាព​ស្តី​ពី​ការ​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ​។

ក្រៅពី​របៀបវារៈ​ដែល​បាន​គ្រោងទុក សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ថ្លែង​កោតសរសើរ និង​ឯកភាព​ទៅ​លើ​ចំណាត់ការ និង​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​លើ​បញ្ហា​ទប់ស្កាត់​ឡាន​ធំ​មិន​ឲ្យ​ចូល​ក្រុង​ពេល​ថ្ងៃ បញ្ហា​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​នានា ក៏​ដូច​ទីប្រជុំ​ផ្សារ និង​ការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ​ក្នុង​ក្រុង​ជាដើម ។

ទោះបី​យ៉ាងណា បញ្ហា​នៅ​តែ​កើត​មាន ដូច​ជា​ការ​យក​ទ្រូងផ្លូវ​ធ្វើ​ជាទី​តាំង​លក់ដូរ ឬ​ចត​យានយន្ត​បែប​អនាធិបតេយ្យ​ធ្វើ​ឲ្យ​ទំហំ​ផ្លូវ​រួម​តូច បង្ក​ការ​កកស្ទះ​ចរាចរ​ធ្ងន់ធ្ងរ និង​បាន​ទទួលស្គាល់​បញ្ហា​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន​ជា​បន្ទុក​ធ្ងន់ធ្ងរ​សំរាប់​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​។

លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ក៏​បាន​ថ្លែង​កោតសរសើរ​ផង​ដែរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

លោក​បាន​បញ្ជា​ក់ថា ការងារ​កែទំរង់​របស់​រាជរដ្ឋាភិបាល​កំពុង​ដើរ​ចូល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​បេះដូង និង​ក្រពះ​ប្រជាពលរដ្ឋ​យើង ជា​ពិសេស​គោលនយោបាយ​គាំពារ​សង្គម​។

ក្នុង​នាម លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក កើត ឆែ បាន​លើក​ឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​មានផេក (Page) រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ទទួលយក​ព័​ត៏​មាន​ពី​ប្រជាពលរដ្ឋ លើ​បញ្ហា​ផ្សេង​ៗ​រួម​ទាំង​ផេក (Page) ​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ផង​ដែរ ។

លោក កើត ឆែ បន្ត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​អាជ្ញា​ប​ណ្ណ័​ឲ្យ​ម្ចាស់​អាជីវ​កម្មដ្ឋាន​គឺ​ត្រឹមត្រូវ តែ​សំខាន់​អ្នក​អនុវត្ត​មិន​បាន​ត្រឹមត្រូវ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​មិន​បាន​អនុញ្ញាត​ឲ្យ​មានការ​លក់ដូរ​លើ​ទ្រូងផ្លូវ​នោះ​ទេ ហើយ​នៅ​ពេល​ខាង​មុខ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​កោះ​ប្រជុំ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​និង​ផ្នែក​ពាក់​ព​ន្ធ័​ទៅ​លើ​ការ​ពង្រឹង​ការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ក្រោយ​ពី​យើង​បាន​រៀបចំសណ្តាប់ធ្នាប់​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​លើ​ដងផ្លូវ​សំខាន់​ៗ​ទាំង​១១​ខ្សែ​ក្នុង​ក្រុង​កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ