ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញសារធាតុបូរ៉ាក់​​ក្នុង​ងៀត​ត្រី​បបែល​ជា​ច្រើន​គីឡូក្រាម​កំពុង​ដាក់​លក់លើទីផ្សារ​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​ចុះ​ពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​ដើម្បី​រកសារ​ធាតុគីមី​ដែល​ច្បាប់​ហាមឃាត់​ដែល​ដាក់​នៅ​លើ​បន្លែ​ផ្លែ​ឈើ ត្រី​សាច់ និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ៗ​នៅ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយ​រៀង​។ ពេល​នោះ​ដែរ សមត្ថកិច្ច​បាន​រក​ឃើញ​សារធាតុ​បូ​រ៉ា​ក់​ដែល​ត្រូវ​បាន​អ្នក​ផលិត​ដាក់​ក្នុង​ងៀត​ត្រី​បបែល​ផ្អែម​ស្រស់​ចំនួន​១៥​គីឡូក្រាម​។ សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​និង​បាន​ធ្វើ​កិច្ចសន្យា​ដោយ​មិន​ឱ្យ​អាជីវក​រដាក់​លក់​តទៅ​ទៀត​។ លោក​ផឹង…

ខេត្តស្វាយរៀង ៖ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​ចុះ​ពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ​ដើម្បី​រកសារ​ធាតុគីមី​ដែល​ច្បាប់​ហាមឃាត់​ដែល​ដាក់​នៅ​លើ​បន្លែ​ផ្លែ​ឈើ ត្រី​សាច់ និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ៗ​នៅ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយ​រៀង​។

ពេល​នោះ​ដែរ សមត្ថកិច្ច​បាន​រក​ឃើញ​សារធាតុ​បូ​រ៉ា​ក់​ដែល​ត្រូវ​បាន​អ្នក​ផលិត​ដាក់​ក្នុង​ងៀត​ត្រី​បបែល​ផ្អែម​ស្រស់​ចំនួន​១៥​គីឡូក្រាម​។ សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​និង​បាន​ធ្វើ​កិច្ចសន្យា​ដោយ​មិន​ឱ្យ​អាជីវក​រដាក់​លក់​តទៅ​ទៀត​។

លោក​ផឹង និល ប្រធាន​សាខា​កាំ​ត្រូល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨​នេះ មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ទំនិញ​គ្រប់មុខ​នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយ​រៀង​ដើម្បី​រកសារ​ធាតុគីមី​ដាក់​ក្នុង​មុខទំនិញ​ដោយ​បាន​រក​ឃើញ​សារធាតុ​គីមី​ប៉ូ​រាក់​ដាក់​ក្នុង​ងៀត​ត្រី​បបែល​ចំនួន​១៥​គីឡូក្រាម​។ ​លោក​ថា អ្នក​ដែល​បរិភោគ​ងៀត​មាន​សារធាតុ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ដូច​ជា​ខូច​ក្រពះ​ពោះវៀន​ខូច​ក្រលៀន​និង​អាច​បង្ក​ឲ្យ​បែក​ឈាម​តាម​រោម​យ៉ាងធ្ងន់ធ្ងរ​ទៀត​ផង​។

លោក​ផឹង​និល​បាន​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​ទំនិញ​នេះ​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​មុខទំនិញ​ជា​ច្រើន​មុខ ដោយ​បាន​ផ្តោត​សំខាន់​ទៅ​លើ​បន្លែ ផ្លែ​ឈើ ត្រី​សាច់ គ្រឿង​ឧបភោគ បរិភោគ​ប្រចាំ​ថ្ងៃ ហើយ​បាន​ណែនាំ​ដល់​អ្នកលក់ ត្រូវ​បញ្ឈប់​ដាក់​លក់​ជា​បន្ទាន់ រាល់​ប្រភេទ​ងៀត​បបែល​ដែល​ផ្ទុក​សារធាតុ​គីមី​នេះ​។

ប្រធាន​សាខា​រូប​នេះ ក៏​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ខេត្តស្វាយរៀង​សូម​មានការ​ប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា​ការ​បរិច្ឆេទ​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​ទិញ​យក​ទៅ​បរិភោគ​ជា​ពិសេស​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​និង​ត្រូវ​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់​គ្នា ហើយ​មន្ត្រី​កាំកុងត្រូល​និង​បន្ត​ចុះ​តាម​ច្រករបៀង​ព្រមទាំង​ពិនិត្យ​ទំនិញ នៅ​តាម​ផ្សារ​នានា​នៅ​ក្នុង​ខេត្តស្វាយរៀង​ឲ្យ​បាន​ដូច​ភ្លៀងរលឹម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ