ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនិកជន​ចំអន់​តារា​មួយគូ តែ​ខាង​ប្រុស​ថា ​មិន​ស្ថិត​ក្នុង​បេះដូង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​មួយគូ​ទៀត​ហើយ​ត្រូវ​ទស្សនិកជន​ផ្គូផ្គង​ជា​គូស្នេហ៍​នឹង​គ្នា​ឲ្យ​ដូចនឹង​សាច់​រឿង ។ អ្នកគាំទ្រ​ថា​ពួក​គេ​សម​គ្នា ហើយ​ទាក់ទាញ​ផលិតករ​ឲ្យ​ជ្រើស​រើស​ចូលរួម​សម្ដែង​រួម​គ្នា​ជា​បន្តបន្ទាប់ ។ តារា​ទាំង​២​ដួង​នេះ​គឺ​កញ្ញា​រចនា រ៉ា​វា​ឌី និង​លោក​មុំ សុធា​រ៉ា…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​មួយគូ​ទៀត​ហើយ​ត្រូវ​ទស្សនិកជន​ផ្គូផ្គង​ជា​គូស្នេហ៍​នឹង​គ្នា​ឲ្យ​ដូចនឹង​សាច់​រឿង ។ អ្នកគាំទ្រ​ថា​ពួក​គេ​សម​គ្នា ហើយ​ទាក់ទាញ​ផលិតករ​ឲ្យ​ជ្រើស​រើស​ចូលរួម​សម្ដែង​រួម​គ្នា​ជា​បន្តបន្ទាប់ ។ តារា​ទាំង​២​ដួង​នេះ​គឺ​កញ្ញា​រចនា រ៉ា​វា​ឌី និង​លោក​មុំ សុធា​រ៉ា ។ តើ​អ្នក​ទាំង​ពីរ​មាន​ជំហរ​បែប​ណា​ចំពោះ​ការ​ផ្គូផ្គង​នេះ ?

ទាំង​កញ្ញា​រចនា រ៉ា​វា​ឌី និង​លោក​មុំ សុធា​រ៉ា គឺជា​តារា​សម្តែង​កំពុង​កាក់កប​នឹង​អាជីព​សម្តែង​ដោយ​មាន​ផលិតកម្ម​ជា​ច្រើន​ផ្តល់​ឱកាស​ឲ្យ​ចូលរួម​សម្តែង ដោយ​ពួក​គេ​មាន​ទេព​កោសល្យ​ល្អ​។ ក្រោយ​ពេល​សម្តែង​រួម​គ្នា​ជា​ច្រើន​រឿង​មក ទស្សនិកជន​និយាយ​ថា​ស្រី​ស្អាត និង​ប្រុស​ស្អាត​មួយគូ​នេះ​សម​គ្នា​ណាស់ ។ ក្នុង​ពិភព​សិល្បៈ​តារា​ប្រុស​ស្រី​សម​គ្នា​មាន​គៀត សុ​វ​ណ្ណា​ឡា​ង ជាមួយ​លឹ​ម ជា​ឡាយ កញ្ញា​ឌុ​ច លី​ដា និង​លោក​ណា​ខុន លោក​អា​ឡិច ហ្សូ​រ៉ា និង​ឌី សូ​នី ។

លោក​មុំ សុធា​រ៉ា និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា រវាង​លោក និង​កញ្ញា​ផ​ប់ រចនា ដែល​ទើប​ផ្លាស់​ឈ្មោះ​ថា​រចនា រ៉ា​វា​ឌី មាន​អារម្មណ៍​ត្រូវ​គ្នា​ក្រោយ​ពី​មានឱកាស​បាន​សម្ដែង​​ជា​តួ​ប្ដី​ប្រពន្ធ ឬ​ជា​គូស្នេហ៍​នឹង​គ្នា​ជា​ច្រើន​រឿង ។ ទោះជា​យ៉ាងណា​ក្តី​រវាង​រូប​លោក និង​រ៉ា​វា​ឌី ស្និទ្ធស្នាល​គ្នា​ក្នុង​នាម​ជាតា​រា​ដែល​មានការ​ងារ​រួម​គ្នា​ច្រើន​ប៉ុណ្ណោះ មិន​គិតដល់​រឿង​ផ្លូវចិត្ត ឬ​ស្នេហា​ឡើយ ។ នៅ​ខាងក្រៅ​សិល្ប​: លោក និង​នាង តែងតែ​ណាត់គ្នា​ញាំ​អី ឬ​ជជែក​គ្នា​លេង តែ​មិន​ឈាន​ដល់​រឿង​ស្នេហា​ទេ ។

លោក​មុំ សុធា​រ៉ា និយាយ​ថា​«​ក្នុង​សាច់​រឿង ស្ទើរ​មិន​មាន​ឈុត​ណា​ដែល​ខ្ញុំ និង​នាង​មិន​កៀក​កិត​គ្នា មិន​អោបរឹត​គ្នា ឬ​មិន​ផ្អែមល្ហែម​ដាក់​គ្នា​នោះ​ទេ ហើយ​បើ​ទោះជា​មាន​តារា​សិល្ប​: និង​ទស្សនិកជន​ចំអន់​ថាបើ​បាន​ក្លាយជា​គូស្នេហ៍​មែន​ដូច​ក្នុង​រឿង​មិនដឹង​ជា​ល្អ​យ៉ាងណា ? មិន​អាច​ទៅ​រួច​ទេ ! នោះ​គឺ​ដោយសារ​តែ​ខ្ញុំ​មាន​ចំណូល​ចិត្តនឹង​នារី​ដែល​ស្ថិត​នៅ​ក្នុង​បេះដូង​មិន​ដូច​រចនា រ៉ា​វា​ឌី ហើយ​សម្រាប់​នាង​វិញ ក៏​មាន​ក្ដី​ស្រមៃ​ចង់បាន​បុរស​ជា​គូស្នេហ៍​មិនមែន​ដូច​លោក​ដែរ »​។

លោក​មុំ សុធា​រ៉ា និង​កញ្ញា​រចនា រ៉ា​វា​ឌី បាន​ចូលរួម​ជាមួយ​គ្នា​នៅ​ក្នុង​ពិធី​ក្រុង​ពលី​រឿង​ភាគ​«​មិត្ត​ប្ញ​ស្យា​»​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ កាលពី​ព្រឹក​ថ្ងៃ​ទី​២ តុលា ២០១៨ ។ រឿង​ថ្មី​នេះ​សម្តែង​ដោយ​លោក​មុំ សុធា​រ៉ា និង​រចនា រ៉ា​វា​ឌី ផង​ដែរ ។

ភាពយន្ត​រឿង​«​មិត្ត​ប្ញ​ស្យា​»​នឹង​ចេញ​ថត​នៅ​អំឡុង​មុន​ពេល​សម្រាក​បុណ្យ​ភ្ជុំ ដោយ​ក្នុង​ការ​ថត​នេះ​កំណត់​ឲ្យ​ថត​ឈុត​ឆាក​ទៅ​វត្ត​ជាក់ស្តែង​កុំ​ឲ្យ​ពិបាក​រៀប​ប្លង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ