ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះនារី​ម្នាក់​ត្រូវបានរថយន្ត​កិន​ស្លា.ប់​យ៉ាង​អាណោចអាធម៌(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ដែល​ទើបតែ​ជាប់​បាក់​ឌុ​ប​ត្រូវ​បាន​រថយន្ត​ដឹក​ស៊ីម៉ងត៍​មួយ​គ្រឿង ឡើង​ស្ពាន​មិន​រួច​ក៏​បាន​រអិល​ថយក្រោយ​កិន​ស្លាប់​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធម៌ ហើយ​ស្ត្រី​ជា​ម្តាយ​បាន​រត់គេច​ខ្លួន​ផុត ។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​១០​នាទី​នៅ​លើ​ស្ពាន​ព្រែក​ព្នៅ​ផ្នែក​ខាងកើត ក្នុងភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ដែល​ទើបតែ​ជាប់​បាក់​ឌុ​ប​ត្រូវ​បាន​រថយន្ត​ដឹក​ស៊ីម៉ងត៍​មួយ​គ្រឿង ឡើង​ស្ពាន​មិន​រួច​ក៏​បាន​រអិល​ថយក្រោយ​កិន​ស្លាប់​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធម៌ ហើយ​ស្ត្រី​ជា​ម្តាយ​បាន​រត់គេច​ខ្លួន​ផុត ។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​១០​នាទី​នៅ​លើ​ស្ពាន​ព្រែក​ព្នៅ​ផ្នែក​ខាងកើត ក្នុងភូមិ​ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ។

នារី​រង​គ្រោះ​ខាងលើ​ឈ្មោះ ស៊ុន តាំង​ហៀ​ង អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ត្រូវ​បាន​កិន​ចំ​ក្បាល​ស្លាប់​នៅ​កន្លែង ។ ចំណែក​ស្ត្រី​ម្តាយ​ឈ្មោះ រី អាយុ​៤២​ឆ្នាំ បាន​គេច​ផុត​ពី​គ្រោះថ្នាក់ ។

តាម​នគរបាល​ឲ្យ​ដឹង​ថា រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​យ​១៣២២​ភព​៣ ដឹក​ស៊ីម៉ងត៍ អ្នកបើកបរ​ត្រូវ​បាន​ឃាត់ខ្លួន ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​បាន​ដឹក​ស៊ីម៉ងត៍​ពេញ​ធ្វើ​ដំណើរ​ឡើង​ស្ពាន​ព្រែក​ព្នៅ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ នៅ​ពេល​ធ្វើ​ដំណើរ​បាន​បន្តិច​ក៏​បាន​រអិល​ថយក្រោយ និង​បាន​រលត់​ម៉ាស៊ីន ហើយ​រេ​ចុះឡើង ។ ដោយ​ឃើញ​ដូចនេះ​ស្ត្រី​ជា​ម្តាយ​បាន​បើក​ម៉ូតូ​ម៉ាក​ហុងដា សេរី​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ​១DP-០៩៣៤ មក​ពីក្រោយ​ក៏​បាន​ចុះ​បណ្តើរ​រត់ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​កូនស្រី​បាន​ជួយ​រុញ​ម៉ូតូ​រត់គេច​ពី​រថយន្ត​នោះ តែ​ដោយ​រថយន្ត​រ៉េ​ចុះឡើង​ក៏​រអិល​មក​កិន​ចំ​នារី​ជា​កូន​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង ហើយ​រថយន្ត​បាន​រអិល​ធ្លាក់​ផ្លូវ​ទៅ​ឆ្វេង​ដៃ និង​ធ្លាក់​ផ្នែក​ខាងក្រោយ​បះ​ខាង​មុខ​ទៅ​លែង​រួច ។ នៅ​ក្នុង​នោះ ស្ត្រី​ជា​ម្តាយ​បាន​រត់គេច​ផុត ។

តាម​ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹង​ថា កូនស្រី​គាត់​ទើបនឹង​ប្រឡង​បាក់​ឌុ​ប​ថ្មី​ៗ​នេះ ។ នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូឌុប​កូនស្រី​ធ្វើ​ដំណើរ​ចេញពីផ្ទះ​គោលបំណង​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណៈ​មក​ដល់​ចំណុច​លើ​ស្ពាន ស្រាប់តែ​រថយន្ត​ឡើង​ស្ពាន​មិន​រួច​ក៏​បាន​រអិល​ថយក្រោយ​មក​កិន​កូនស្រី​គាត់​ស្លាប់​តែ​ម្តង ។ ចំណែក​រថយន្ត​អ្នកបើកបរ​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ