ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មេខ្លោង​ម្នាក់​ពាក់ព័ន្ធ​មនុស្ស​៨​នាក់ រឿង​អាវុធ​២៨​ដើម

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​០២ តុលា នេះ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភាវរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បាន​តាម​ប្រមាញ់​ចាប់ខ្លួន​មេខ្លោង​ម្នាក់…

ខេត្តព្រះវិហារ ៖ តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​០២ តុលា នេះ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ភាវរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បាន​តាម​ប្រមាញ់​ចាប់ខ្លួន​មេខ្លោង​ម្នាក់ ពាក់ព័ន្ធ​ទៅ​នឹង​មនុស្ស​ប្រុស​ស្រី​៨​នាក់ ដែល​មាន​អតីត​ភិក្ខុសង្ឃ​១​អង្គ​ផង​នោះ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្តព្រះវិហារ​។ សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​រូប​នោះ​គេ​ហៅ​ក្រូច ដែល​ការ​ចាប់ខ្លួន​ឈ្មោះ​នេះ សមត្ថកិច្ច​បាន​ដកហូត​អាវុធ មាន​វែង មាន​ខ្លី និង​មាន​គ្រឿង​រំសេវ ជា​ឧបករណ៍​ដាក់​បំផ្ទុះ​ទៀត​ផង​។ ជនសង្ស័យ​កំពុង​ត្រូវ​បាន​សាកសួរ​នៅ ស្នងការ​នគរបាល​ខេត្តព្រះវិហារ ហើយ​បើ​តាម​ព័​ត៌​ថា យប់​នេះ​សមត្ថកិច្ច និង​នាំ​មក​កាន់​នាយកដ្ឋាន​នគរបាល ប្រឆាំង​ភារ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី​។

សូម​បញ្ជាក់​ថា មនុស្ស​ប្រុស​ស្រី​ចំនួន​៨ នាក់ ក្នុង​នោះ​មាន​ម្នាក់​អតីត​ជា​សង្ឃ រួម​ទាំង​អាវុធ​២៨​ដើម កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា ត្រូវ​បាន​កម្លាំង​សមត​ត្ថ​កិច្ច នាយកដ្ឋាន​នគរបាល​ប្រឆាំង​ភាវរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នាំ​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ​។ ទាក់ទិន​នឹង​ការ​បញ្ជូន​ខ្លួន​មនុស្ស​៨​នាក់ ទៅ​កាន់​សាលាដំបូង រាជធានី​ភ្នំពេញ​នោះ ដំបូង​ឡើយ​ពុំ​មាន​ប្រភព​ព័ត៌មាន​ពី​ស្ថាប័ន​ណា​បញ្ជាក់​លម្អិត​ឲ្យ​បាន​ច្បាស់លាស់​ថា ជា​ករណី​អ្វី​នោះ​ទេ សូ​ម្បី​មន្ត្រី​សមត្ថកិច្ច នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ភាវរ​កម្ម និង​ឧក្រិដ្ឋកម្ម ដែល​ចាប់​មនុស្ស​ទាំង​៨​នាក់ និង​កាំភ្លើង​២៨​ដើម​ក៏​ស្ងាត់ឈឹង​ដែរ គ្មាន​ហ៊ាន​និយាយ​សូ​ម្បី​តែ​មួយ​ម៉ាត់​។ ទោះជា​យ៉ាងណា​ក្តី​សំណុំរឿង​មនុស្ស​៨​នាក់​នោះ បាន​ស្ថិត​នៅ​ដៃ​លោក អ៊ុំ សុ​ភក្តិ ព្រះរាជអាជ្ញា​រង នៃ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​សាកសួរ​។

លោក​ព្រះរាជអាជ្ញា​រង​កាន់​សំណុំរឿង​នេះ បាន​បង្ហើប​ឲ្យ​ភ្នា​ក់កោះ​សន្តិភាព​ដឹង​យ៉ាង​ខ្លី​ថា លោក​កំពុង​តែ​សួរ (​រឿង​ភាវរ​កម្ម​)​។ ការ​ឃាត់​មនុស្ស​៨ នាក់​នេះ​ពិតជា​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​ធ្វើ​ភាវរ​កម្ម​មែន ព្រោះ​ពេល​នោះ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​សង្កេត​ឃើញ​ថា បាន​ប្រើប្រាស់​រថយន្ត​២​គ្រឿង សុទ្ធតែ​ពណ៌​ខ្មៅ រថយន្ត​១​គ្រឿង​ឃ្លុប​ជិត បំពាក់​ដោយសា​រ៉ែ​ន និង​១​គ្រឿង​ប្រភេទ​២​បាំង សម្រាប់​ដឹក​សម្ភារ ឬ​វត្ថុ​តាង​។ បាន​សង្កេត​ឃើញ​ទៀត​ថា រថយន្ត​ឃ្លុប​១​គ្រឿង​នោះ គឺ​ដឹក​ជនសង្ស័យ​ទាំង​៨​នាក់ និង​រថយន្ត​២​បាំង​១​គ្រឿង កន្ទុយ​ខាងក្រោយ​ដាក់អាវុធ​២៨​ដើម ដែល​ជា​វត្ថុ​តាង​រឹបអូស​ពី​ជនសង្ស័យ​៨​នាក់​នោះ​។ រថយន្ត​ទាំង​២​គ្រឿង បាន​បើក​ចូល​ទៅ​ក្នុង​បរិវេណ​សាលាដំបូង ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពី​សំណាក់​មន្ត្រី​នគរបាល នាយកដ្ឋាន​ប្រឆាំង​ភាវរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​។

នៅ​ពេល​រថយន្ត​ទាំង​២​គ្រឿង​ចូល​ដល់​ក្នុង​អគារ​សាលាដំបូង ទ្វាររបង​ក៏​ត្រូវ​បាន​បិទ​ជិត ដោយ​ឆ្មាំ​ការពារ​តុលាការ​។ ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​ណ៍​បាន​បង្ហើប​ឲ្យ​ដឹង​ថា ២-៣​ថ្ងៃមុន​នេះ​កម្លាំង​សមត្ថកិច្ច នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ភាវរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បាន​បើក​យុទ្ធនាការ​យ៉ាង​សម្ងាត់​មួយ​បង្ក្រាប​ករណី​ក្រុម​ភាវ​រករ មាន​គោលដៅ​ប៉ុនប៉ង​ធ្វើ​ភាវរ​កម្ម មក​លើ​រាជរដ្ឋាភិបាល​ស្របច្បាប់​អាណត្តិ​ថ្មី​នេះ​។ ការ​បង្ក្រាប​នោះ​គឺ​ដំបូង​មានការ​ចាប់ខ្លួន​ភិក្ខុសង្ឃ​១​អង្គ គង់នៅ​វត្ត​ពោធិ សង្កាត់​ស្នោ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ភ​ក្ខុ​សង្ឃ​នោះ មាន​សាច់ញាតិ​នៅ​ក្រៅប្រទេស ហើយ​សុទ្ធតែ​ជា​សមាសភាព​បម្រើ​ឲ្យ​គោលនយោបាយ​បក្ស​ប្រឆាំង​។ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​សង្ឃ​អង្គ​នោះ បាន​សាកសួរ​យក​ចម្លើយ​គ្រប់គ្រាន់​ហើយ ទើប​ដឹង​មានការ​លាក់​ទុក​អាវុធ​ជា​ច្រើន​ដើម​ទៀត ហើយ​សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ភិក្ខុសង្ឃ​នោះ​ទៅ​ដកហូត​កាំភ្លើង វែង​ចំនួន​២៨​ដើម ដែល​លាក់​ទុក​នៅ​អាស្រម​មួយ ក្នុងភូមិ​ព្រៃ​ស្នួល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​មិន​ទាន់​ជា​ផ្លូវ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ឃាត់ខ្លួន​ភិក្ខុសង្ឃ​១​អង្គ ហើយដោយ​រក​ឃើញ​ថា ករណី​ខាងលើ​នេះ​ជា​ការ​រៀបចំ​ប៉ុនប៉ង​ធ្វើ​ភាវរ​កម្ម​ផ្តួល​រដ្ឋាភិបាល សមត្ថកិច្ច​បាន​បន្ត​នីតិវិធី​ផ្សឹក​ភិក្ខុសង្ឃ​នោះ និង តាម​ចាប់ខ្លួន​បក្ខពួក​រួម​ទាំង​បន្ត​ទៀត រហូត​ដល់​ខេត្តសៀមរាប សរុប​មនុស្ស​ប្រុស​៧​នាក់ និង​ស្ត្រី​ម្នាក់​ផង​ដែរ​។ ប្រភព​ព័ត៌មាន​ពី​មនុស្ស​ដែល​ជិត​ស្និទ្ធ​នឹង​អតីត​ភិក្ខុសង្ឃ​វត្ត​ពោធិ​អង្គ​នោះ បាន​បង្ហើប​ឲ្យ​ដឹង​ថា រឿង​មនុស្ស​ទាំង​៨ នាក់​ពាក់ព័ន្ធ​លាក់​ទុក​អាវុធ​ជាង​២០​ដើម​នេះ​ទំនង​សុទ្ធតែ​ត្រូវ​ចាញ់បោក​គេ នេះ​បើ​តាម​ការ​ពិនិត្យ​មើល​សមត្ថភាព ពួក​គេ​មិន​អាច​ធ្វើ​អ្វី​ទៅ​បាន​ដោយ​គ្មាន​ខ្សែរយៈ គ្មាន​ការ​រៀបចំ គ្មាន​ការ​ចាត់តាំង ឬ ផ្តល់​លុយកាក់​ម​ធ្យោ​យ ដល់​ពួក​គេ​នោះ​ទេ​។ ប៉ុន្តែ​យ៉ាងណា​ក្តី​សំណុំរឿង​នេះ បាន​ស្ថិត​នៅ​ដៃ​សមត្ថកិច្ច​ជា​ផ្លូវការ​អស់ហើយ គ្រាន់​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ទម្លាយ​ជា​សាធារណៈ​។ ការ​សាកសួរ​ជនសង្ស័យ​នាក់ បាន​ធ្វើ​ឡើង​ពេញ​១​ថ្ងៃ​ទី​៣០ កញ្ញា រហូត​ដល់​វេលា​ម៉ោង​៦​ល្ងាច ទើប​លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ពួក​គេ​ដាក់​ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ