ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ម៉េច​ដឹង​ថា​ឈឺពោះលេង​ៗ ឬ​ឈឺ​មែនទែន

5 ឆ្នាំ មុន

ជារឿយ​ៗ វា​មិន​អាច​កំណត់​បាន​ច្បាស់លាស់​នៅ​ពេល «​ការ​សម្រាលកូន​ពិត​»​ចាប់ផ្តើម​ទេ ​ព្រោះ​ការ​កន្ត្រាក់​សម្រាប់​ការ​សម្រាលកូន អាច​ចាប់ផ្តើម​មាន​អារម្មណ៍​ដូច​ជា​ការ​កន្ត្រាក់​​ធម្មតា ដែល​អ្នក​ប្រហែលជា​បាន​កត់សម្គាល់​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ។ ជួនកាល​នៅ​ពេល​អ្នក​ជិត​សម្រាលកូន​ពិតប្រាកដ ការ​កន្ត្រាក់​អាច​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង ហើយ​កើត​ឡើងជា​រៀង​រាល់​១០…

ជារឿយ​ៗ វា​មិន​អាច​កំណត់​បាន​ច្បាស់លាស់​នៅ​ពេល «​ការ​សម្រាលកូន​ពិត​»​ចាប់ផ្តើម​ទេ ​ព្រោះ​ការ​កន្ត្រាក់​សម្រាប់​ការ​សម្រាលកូន អាច​ចាប់ផ្តើម​មាន​អារម្មណ៍​ដូច​ជា​ការ​កន្ត្រាក់​​ធម្មតា ដែល​អ្នក​ប្រហែលជា​បាន​កត់សម្គាល់​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ។

ជួនកាល​នៅ​ពេល​អ្នក​ជិត​សម្រាលកូន​ពិតប្រាកដ ការ​កន្ត្រាក់​អាច​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង ហើយ​កើត​ឡើងជា​រៀង​រាល់​១០ ទៅ​២០​នាទី​ម្តង ប៉ុន្តែ​ប្រសិនបើ​ពួក​វា​នៅ​តែ​មិន​ប្រក្រតី​នោះ អ្វី​ដែល​អ្នក​កំពុង​មាន​អារម្មណ៍​ប្រហែលជា​គេ​ហៅ​ថា ការ​សម្រាលកូន​ក្លែងក្លាយ ឬ​ឈឺពោះ លេង​ៗ​ប៉ុណ្ណោះ ។

ម្យ៉ាងវិញទៀត ការ​កន្ត្រាក់​នៃ​ការ​សម្រាលកូន​ពិតប្រាកដ​គឺ ៖ 1.​កាន់​តែ​ខ្លាំង​ឡើង​ៗ ។ 2.​កើតឡើង​នៅ​ចន្លោះ​ពេល​ទៀងទាត ។​ 3.​ចាប់ផ្តើម​ចូល​កាន់តែ​ជិត​គ្នា ។

ប្រសិនបើ​អ្នក​កត់សម្គាល់​ឃើញ​ថា​មានការ​បង្ហូរឈាម​ជាមួយ​ការ​កន្ត្រាក់​របស់​អ្នក នោះ​ប្រហែលជា​ការ​កន្ត្រាក់​នៃ​ការ​សម្រាលកូន​ពិតប្រាកដ​ហើយ ។

អ្នក​ក៏​អាច​ប្រាប់​ពី​ភាព​ខុស​គ្នា ដោយ​កំណត់ពេល​នៃ​ការ​កន្ត្រាក់​របស់​អ្នក ។ នៅ​ដើម​ដំបូង ការ​កន្ត្រាក់​នៃ​ការ​សម្រាលកូន អាច​ឆ្ងាយ​ដូច​គ្នា​រៀង​រាល់​១០​នាទី ប៉ុន្តែ​វា​នឹង​មិន​បញ្ឈប់ ឬ​បន្ធូរបន្ថយ​ទេ មិន​ថា​អ្នក​ធ្វើ​អ្វី​ក៏​ដោយ ។ ហើយ​យូរ​ៗ​ទៅ វា​នឹង​កាន់តែ​ឈឺចាប់ និង​កាន់តែ​ជិត​គ្នា ។

ស្ត្រី​ជា​ញឹកញាប់​មាន​អារម្មណ៍​ឈឺចាប់​ចំពោះ​លើ​ខ្នង​នៅ​ពេល​ដំបូង ។ នៅ​ចុងបញ្ចប់​នៃ​ការ​មាន​ផ្ទៃពោះ គ្រូពេទ្យ ឬ​ឆ្មប​របស់​អ្នក​ទំនងជា​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ការ​ណែនាំ​ច្បាស់​លាស់​អំពី​ពេលវេលា​ដើម្បី​ប្រាប់​គាត់​ថា អ្នក​កំពុង​មានការ​កន្ត្រាក់ និង​នៅ​ពេល​អ្នក​គួរតែ​ទៅ​មន្ទីរពេទ្យ ឬ​មជ្ឈមណ្ឌល​ផ្តល់​កំណើត (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ