ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​អ​.​ស​.​ប​ព្រម​តាម​សំណើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បញ្ជូន​កម្លាំង​មួក​ខៀវ​ទៅ​ក្នុង​បេសកកម្ម (UN)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​លោកនាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រក្សា​សន្តិភាព និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន កាលពី​ស​ប្តា​ហ៍​មុន​នេះ​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ឯកភាព​តាម​សំណើរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​លោកនាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រក្សា​សន្តិភាព និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន កាលពី​ស​ប្តា​ហ៍​មុន​នេះ​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ឯកភាព​តាម​សំណើរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ក្នុង​ការ​បន្ត​បញ្ជូន​កម្លាំង​មួក​ខៀវ​កម្ពុជា​ទៅ​ក្នុង​បេសកកម្ម​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ក្នុង​ឆ្នាំ​ជា​បន្តបន្ទាប់​ទៀត ។

នេះ​បើ​តាម​ព័ត៌មាន​ក្នុង​ការ​ជួប​ពិភាក្សា​ការងារ​ទ្វេរ​ភាគី​នៅ​ការិយាល័យ​កណ្តាល របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) នាទី​ក្រុង​ញូយ៉ក​សហរដ្ឋអាមេរិក កាល​ថ្ងៃ​ទី​២៩ ខែកញ្ញា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​លើក​សំណើ​ស្នើ​ទៅ​កាន់​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ចូលរួម​ឲ្យ​កាន់តែ​សម្រេច​បាន​ថែម​ទៀត លើ​បេសកកម្ម​នៃ​ការ​ថែរក្សា​សន្តិភាព​របស់ UN ថា តើ​ប្រទេស​ណា​ទៀត​ដែល​ត្រូវការ​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា ក្នុង​ការ​ចូលរួម​បំពេញបេសកកម្ម​មនុស្សធម៌ នៅ​ក្រោម​ឆ័​ត្រ​របស់​UN ។ ជាមួយ​គ្នា​នោះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres ក៏​បាន​ឯកភាព​ទៅ​តាម​សំណើ​នេះ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ចំពោះ​ការ​បន្ត​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ​សម្តេច​តេ​ជោ ហ៊ុន សែន​ក៏​បាន​ថ្លែង​ក្នុង​មហា​សន្តិ​បាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣​ថា «​កម្ពុជា គឺជា​អ្នកគាំទ្រ​ប្រកបដោយ​សង្គតិភាព​ចំពោះ​និម្មាបនកម្ម​សន្តិភាព និង​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ ហើយ​កម្ពុជា​ស្វាគមន៍​យ៉ាង​ខ្លាំងក្លា ចំពោះ​ទស្សនវិស័យ​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​» ។ សម្តេច​បញ្ជាក់​បន្ថែម​ថា ១២​ឆ្នាំ​មកនេះ កម្ពុជា​បាន​ចូលរួម​បញ្ជូន​កងកម្លាំង​មួក​ខៀវ​រាប់​ពាន់​នាក់​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព ។ លោកនាយ​ឧត្តមសេនីយ៍​បាន​លើក​ឡើង​ថា ជាក់ស្តែង​អស់​រយៈពេល​១២​ឆ្នាំ​មក​ហើយ​ទាក់ទិន​ទៅ​នឹង​ការ​បញ្ជូន​កម្លាំង​មួក​ខៀវ ចូលរួម​ក្នុង​បេស​កម្ម​អង្គការសហប្រជាជាតិ​លោកនាយ​ឧត្តម សែ​ម សុវណ្ណ​នី អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រក្សា​សន្តិភាព និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​បាន​ផ្តល់​បទ​សម្ភាសន៍​ថា កម្ពុជា​មាន​ឆន្ទៈ​បន្ត​ការ​បង្កើន​ចូលរួម​បេសកកម្ម​អង្គការសហប្រជាជាតិ ដែល​បច្ចុប្បន្ន​បាន​ត្រៀមកម្លាំង​បី​កង​រួច​ជា​ស្រេច ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​នៅ​ថ្ងៃ​ខាង​មុខ ហើយនឹង​បញ្ជូន​នាយទាហាន​ជានា​រី ឲ្យ​ទៅ​ជា​នាយទាហាន​សេនាធិការ​ក្នុង​បេសកកម្ម​នេះ​ផង​ដែរ ។

លោកនាយ​ឧត្តមសេនីយ៍​បញ្ជាក់​ថា ឆ្នាំ​២០១៨ ជា​ឆ្នាំ​ទី​១២​នៃ​ការ​ចូលរួម​ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ កម្ពុជា​បាន​បញ្ជូន​កម្លាំង​ចំនួន​៣៩​កង រួច​មក​ហើយ​លើ​ជំនាញ​សេនាធិការ​សង្កេតការណ៍ កង​កម្ទេច​គ្រឿងផ្ទុះ​កង​វិស្វកម្ម​ពហុ​ជំនាញ អាវុធហត្ថ មន្ទីរពេទ្យ​កម្រិត​២ និង​បោសសម្អាត​មីន​ជាដើម ។ លោក​ថា ចាប់ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១៨ កម្ពុជា​ក្នុង​ប្រទេស​គំរូ​ល្អ ក្នុង​ចំណោម​ប្រទេស​១៤​លើ​១២៤​ប្រទេស ក្នុង​ការ​បរិច្ចាគ​កម្លាំង​ដែល​មិន​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា និង​ការ​ជូ​ញ​ដូរ​ផ្លូវភេទ ។ តាម​ការ​វាយតម្លៃ​របស់​អង្គការសហប្រជាជាតិ ក្នុង​ខែសីហា ឆ្នាំ​២០១៨​នេះ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២៩ លើ​១២២​ប្រទេស ក្នុង​នោះ​កម្លាំង​នារី គឺ​បាន​ចំណាត់ថ្នាក់​លេខ​១៧ លើ​១២២​ប្រទេស ក្នុង​ការ​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ច្រើន​ជាង ទៅ​ក្នុង​បេសកកម្ម ។

សូម​រំលឹក​ថា ចាប់តាំងពី​ឆ្នាំ​២០០៦ មក​ដល់​ឆ្នាំ​នេះ កម្ពុជា​បញ្ជូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​៥,៥៧៨​នាក់ ក្នុង​នោះ​កម្លាំង​នារី​មាន​ចំនួន​២៦៤​នាក់ ទៅ​កាន់​ប្រទេស​ចំនួន​៨​រួម​មាន ស៊ូ​ដង់ ស៊ូ​ដង់​ខាងត្បូង ឆា​ដ លី​បង់ ស៊ី​រី ម៉ា​លី សាយ​ប្រឹស និង​អាហ្វ្រិក​ណ្តា​ល ។ ដែល​បច្ចុប្បន្ន​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​៨១០​នាក់ កម្លាំង​នារី​ចំនួន​៦៥​កំពុង​បំពេញបេសកកម្ម​ក្រោម​ឆ័​ត្រ​អង្គការ​សហ​ប្រជា​ជា​ជាតិ នៅ​៥​ប្រទេស រួម​មាន ស៊ូ​ដង់ ស៊ូ​ដង់​ខាងត្បូង ម៉ា​លី អាហ្វ្រិក​កណ្តាល និង​លី​បង់ ៕

កែសម្រួលដោយ