ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ជិះ​ម៉ូតូ​សុខ​ៗ​ស្រាប់តែ​បាត់បង់​ជីវិត​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ពី​នគរបាល​សណ្តាប់ធ្នាប់​ក្រុង​បាន​ឲ្យ​ដឹង​ថា មាន​បុរស​ជា​ជនបរទេស​វ័យ​ចំណាស់​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អ៊ែ​ប្លែ​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BK-៦១៨២ បាន​ជិះ​ចេញពីផ្ទះ​របស់​ខ្លួន​ដែល​ស្នាក់​នៅ​ក្នុងភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ…

ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ពី​នគរបាល​សណ្តាប់ធ្នាប់​ក្រុង​បាន​ឲ្យ​ដឹង​ថា មាន​បុរស​ជា​ជនបរទេស​វ័យ​ចំណាស់​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អ៊ែ​ប្លែ​ត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BK-៦១៨២ បាន​ជិះ​ចេញពីផ្ទះ​របស់​ខ្លួន​ដែល​ស្នាក់​នៅ​ក្នុងភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត សំដៅ​មក​ក្រុង​កំពត​កាលពី​វេលា​ម៉ោង​ប្រហែលជា​១​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ ២០១៨ លុះ​មក​ដល់​ចំណុច​ទល់មុខ​ដី​របស់​លោក យី គា ក៏​បាន​ដួល​ម៉ូតូ ហើយ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

សមត្ថកិច្ច​ដដែល​បាន​បន្ត​ថា ដោយ​យោង​តាម​ការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​ជំនាញ និង​ក្រុម​គ្រូពេទ្យ​បង្អែក​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថាៈ ជនជាតិ​បរទេស​ម្នាក់​ឈ្មោះ PETER BUTTERWORT ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជា​ជនជាតិ​អា​មេ​រិ​ក ស្នាក់​នៅ​ភូមិ​តា​ដឹប សង្កាត់អណ្តូង​ខ្មែរ ក្រុង​កំពត ពិតជា​ខ្យល់គ​រួច​ដួល​ម៉ូតូ​ស្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។

ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​និង​ក្រុម​គ្រូពេទ្យ​ពិនិត្យ​រួចរាល់ បាន​ប្រគល់​សព​ឲ្យ​នគរបាល​អន្តោប្រវេសន៍​ដើម្បី​ទំនាក់​ទៅ​ស្ថានទូត​ឲ្យ​មក​ទទួល​សព​ជនបរទេស​រូប​នេះ​ដើម្បី​បញ្ជូន​ឲ្យ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ