ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គេ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​មែនឬ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ម្នាក់​អតីត​ជា​សង្ឃ រួម​ទាំង​អាវុធ​២៨​ដើម​សុទ្ធតែ​ថ្មី​ជាប់​ខ្លាញ់គោ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ភេរវកម្ម និង ឧក្រិដ្ឋកម្ម​ឆ្លង​ដែន…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់ ក្នុង​នោះ​មាន​ម្នាក់​អតីត​ជា​សង្ឃ រួម​ទាំង​អាវុធ​២៨​ដើម​សុទ្ធតែ​ថ្មី​ជាប់​ខ្លាញ់គោ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ភេរវកម្ម និង ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នាំ​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​សាកសួរ ដើម្បី​ចោ​ទ​ប្រកាន់​ជា​ផ្លូវ​ការណ៍ ។

ទាក់ទិន​នឹង​ការ​បញ្ជូន​ខ្លួន​មនុស្ស​៨​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ពុំ​មាន​ប្រភព​ព័ត៌មាន​ពី
ស្ថាប័ន​ណា​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ថា ជា​ករណី​អ្វី​នោះ​នៅឡើយ​ទេ សូ​ម្បី​មន្ត្រី​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម ដែល​ចាប់​មនុស្ស​ទាំង​៨​នាក់ និង​កាំភ្លើង​២៨​ដើម ក៏​ស្ងាត់ឈឹង​ទាំងអស់​គ្មាន​ហ៊ាន​និយាយ​សូ​ម្បី​តែ​មួយ​ម៉ាត់ ។

ទោះជា​យ៉ាងណា​ក្តី​សំណុំរឿង​មនុស្ស​៨​នាក់​នោះ បាន​ស្ថិត​នៅ​ដៃ​លោក អ៊ុំ សុ​ភក្តិ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​សាកសួរ ។

លោក​ព្រះរាជអាជ្ញា​រង​កាន់​សំណុំរឿង​នេះ​បាន​មាន​ប្រសាសន៍ ឲ្យ​ភ្នា​ក់កោះ​សន្តិភាព​ដឹង​យ៉ាង​ខ្លី​បំផុត​ថា លោក​កំពុង​តែ​សួរ (​រឿង​ភេរវកម្ម​) ។ ការ​ឃាត់​មនុស្ស​៨ នាក់​នេះ​ពិតជា​ពាក់​ព័ន្ធ​រឿង​ភេរវកម្ម​មែនហើយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ