ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ទទួលស្គាល់​ថា មានការ​កា.ប់​ព្រៃឈើ និង​ឲ្យ​ឧទ្ធម្ភាគចក្រ​តាមដាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​សម្តេច​កំពុង​តែ​ឲ្យ​ឧទ្ធម្ភាគចក្រ ដើម្បី​ថត​តាមដាន​អ្នក​ដែល​លួច​កាប់​ព្រៃឈើ ។ ការ​លើក​ឡើង​របស់​សម្តេច​ធ្វើ​ឡើង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​រស់នៅ​ក្រៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​៣០ កញ្ញា​នេះ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​សម្តេច​កំពុង​តែ​ឲ្យ​ឧទ្ធម្ភាគចក្រ ដើម្បី​ថត​តាមដាន​អ្នក​ដែល​លួច​កាប់​ព្រៃឈើ ។ ការ​លើក​ឡើង​របស់​សម្តេច​ធ្វើ​ឡើង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​រស់នៅ​ក្រៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី​៣០ កញ្ញា​នេះ ។

ក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ទទួលស្គាល់​ពី​ការ​បាត់បង់​ព្រៃឈើ ដូច​មនុស្ស​ចំនួន​លើក​ឡើង​ផង​ដែរ ។ តែ​សម្តេច​ក៏​បាន​ចោទ​សំណួរ​ថា តើ​ព្រៃឈើ​ជំនួស​ឲ្យ​អ្វី ? សម្តេច​ជំ​នួ យមក​វិញ នូវ​ចម្កា​កៅស៊ូ ហើយដោយ​សារ​ចំនួន​ប្រជាពលរដ្ឋ​មានការ​កើនឡើង ។ បញ្ហា​កាប់​ព្រៃឈើ​សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា សម្តេច​កំពុង​តែ​ឲ្យ​ឧទ្ធម្ភាគចក្រ ដើម្បី​បាញ់​ពី​លើក​ផង​ដែរ ។

សម្តេច​តេ​ជោ «​ខ្ញំ​ទទួលស្គាល់​អាចោរ​លួច​កាប់​ព្រៃឈើ​ខុស ខ្ញុំ​កំពុង​ឲ្យ​ឧទ្ធម្ភាគចក្រ​បាញ់​ពីលើ​ផង​អា​ឡូ​វ​ហ្នឹង​។ ខ្ញុំ​ស្អប់​អាចោរ​លួច​កាប់​ឈើ ក៏​ប៉ុន្តែ​ករណី​រាប់​លាន​ហិ​កតា​ដែល​ប្រជាពលរដ្ឋ​ទៅ​កាប់ ដើម្បី​ធ្វើស្រែ​ចម្ការ អាហ្នឹង​វា​ជា​ការ​បាត់បង់​ព្រៃឈើ ។ ដី​នឹង​អាណា​ជីក​យក​ទៅ​ណា វា​នៅ​ហ្នឹង​រាប់​ទាំង​ពួក​ប្រឆាំង​ផង​ហ្នឹង នៅ​វា​នៅ​នឹង បើ​ចិត្តសឿង​ឲ្យ​ដី​វិញ​មក​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ពី​ក្រុម​គណបក្សប្រឆាំង​ដែល​កាន់កាប់​ដី ហើយ​ចោទ​ការ​មានការ​ចាប់​ព្រៃឈើ​ថា បើ​ចិត្តសឿង​ឲ្យ​ដី​ដែល​ខ្លួន​កំពុង​កាន់កាប់​មក​ជូន​រដ្ឋ​វិញ​ព្រោះ ថា​តាំង​ដើម​មក គ្មាន​អ្នក​ណា​មាន​ដី​នោះ​ទេ ។

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​បញ្ជាក់​ថា «​បើ​ចិត្តសឿង​ឲ្យ​ដី​វិញ​មក​! អ្នកខ្លះ​ចេះ​និយាយ​មក​រួច​វា​បាត់បង​អស់គេ​រឹបអូស​លួច​ប្លន់​យក​ដី​អស់​១០​ហិ​កតា ។ ឥលូវ​យើង​ចោទ​សូរ​ថា ដី​នឹង​បាន​មកពីណា​ដី​នឹង ? បើ​ក្រោយ​អា​ពត់​អត់​មានអី​ផង​១០​ហិ​កតា​នឹង​ចេញ​មកពីណា​ក្រែង​ទៅ​លួច​គេ​ដែរ​តាស៎​» ។ សម្តេច​ក៏​បាន​អះអាង​ថា ដី​ត្រូវ​បាន​កាប់​ឈើ​នោះ សុទ្ធតែ​មានការ​ដាំ​ដុះ​ឡើង​វិញ​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ