ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សែងហុយ​ទ្រលោម​ចេញពី​ព្រះ​វិហារ ផ្អើល​ពេញ​វត្ត

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​៖ ភ្លើងទៀន​អុជ​នៅ​ក្នុង​ព្រះ​វិហារ​វត្តស្រ​ង៉ែ ឃុំ​ស្រ​ង៉ែ ស្រុក​ព្រៃឈរ បាន​បង្ក​ជា​អគ្គី​ភ័យ ឆាបឆេះ​មាន​ផ្សែងហុយ​ឡើង​ទ្រលោម បណ្តាល​ឲ្យ​ភ្ញាក់ផ្អើល​ពេញ​វត្ត ដែល​ហេតុ​ការ​ណ៍​​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា ២០១៨…

ខេត្តកំពង់ចាម​៖ ភ្លើងទៀន​អុជ​នៅ​ក្នុង​ព្រះ​វិហារ​វត្តស្រ​ង៉ែ ឃុំ​ស្រ​ង៉ែ ស្រុក​ព្រៃឈរ បាន​បង្ក​ជា​អគ្គី​ភ័យ
ឆាបឆេះ​មាន​ផ្សែងហុយ​ឡើង​ទ្រលោម បណ្តាល​ឲ្យ​ភ្ញាក់ផ្អើល​ពេញ​វត្ត ដែល​ហេតុ​ការ​ណ៍​​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​២៨ កញ្ញា ២០១៨ តែ​​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​មាន
លក្ខណៈ​ធ្ងន់​ធ្ងរ​នោះ​ទេ ព្រោះ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង ចេញ​ទៅ​ជួយ​អន្តរា​គម​ន៍​​បាញ់​ទឹក
ពន្លត់​ទាន់​ពេលវេលា ។

លោក​វរ​សេនី​យ៍​ឯក កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​មាន​អគ្គី​ភ័យ​កើតឡើង​នោះ ត្រូវ​បាន​ចៅអធិការ​វត្តស្រ​ង៉ែ បាន​ទូរស័ព្ទ​មក​សុំ​រថយន្ត​ពន្លត់អគ្គីភ័យ​ដើម្បី​ឲ្យ​ចេញ​ទៅ​ជួយ​អន្តរា​គម​ន៍​បាញ់​ទឹក​ពន្លត់ ។

គ្រាន់តែ​ទទួល​បាន​នូវ​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម លោក​បាន​ដឹកនាំ​រថយន្ត​១​គ្រឿង ដែល​នៅ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ចេញ​ទៅ​ពន្លត់​ជា​បន្ទាន់​ផង​ដែរ ។

លោក​អធិការ​នគរបាល​ស្រុក​ព្រៃឈរ បន្ត​ថា ដោយសារ​ចំងាយ​ផ្លូវ​នៅ​ឆ្ងាយ​ផង​នោះ លោក​ឧត្តម​សេនីយ៍
ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល ស្រុក
​ជើងព្រៃ​១​គ្រឿង​ចេញ​មក​ជួយ​បាញ់​ទឹក​ដែរ ។

ដោយ​មាន​កិច្ចសហការ​ជាមួយនឹង​នគរបាល​មូលដ្ឋាន​រួម​ទាំង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត នោះ​ដោយ​បាញ់​ទឹក​អស់​ចំនួន​២​រថយន្ត បាន​ធ្វើ​ឲ្យ​ភ្លើង​រលត់​ជា​ស្ថាពរ​។

ក្នុង​ករណី​អគ្គិភ័យ​ឆាបឆេះ​ព្រះ​វិហារ​ខាងលើ​នេះ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​មាន​ដូច​ជា សម្ភារៈ​តុបតែង​
ប​ល្ល័​ង្ក​ព្រះ ខូចខាត​ផ្ទាំងគំនូ​ពិ​ដាន​មួយ​ចំនួន ខូចខាត​ការ៉ូ​មួយ​ចំនួន និង​សម្ភារៈ​មួយ​ចំនួន​ទៀត មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​មក​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ ។

មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គី​ភ័យ​នេះ​ដោយសារ​តែ​មិន​មាន​អ្នក​នៅ​មើល ទើប​ភ្លើងទៀន​បាន​ឆេះ​រាល
ដាល​បង្ក​ឲ្យ​មាន​អគ្គី​ភ័យ​ខាងលើ ចំ​ពេល​ដាក់​បិណ្ឌ​ទី​៤​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ