ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យរាង…លួចនោះលួច

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន កាល​វេលា​ម៉ោង​០៧ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ​កញ្ញា ស្ថិតនៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន កាល​វេលា​ម៉ោង​០៧ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ​កញ្ញា ស្ថិតនៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ ស្រុក​ថ្មគោល ក្រោយ​ពី​សង្ស័យ​ថា បាន​លួច​យក​ម៉ូតូ​ម៉ាក​គុប​កញ្ចាស់​មួយ​គ្រឿង​របស់​អ្នក​ភូមិ​។

ជនសង្ស័យ​នោះ​ឈ្មោះ​រិ ថុ​នា ប្រុស​អាយុ​២១​ឆ្នាំ រស់​រស់នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ​។ បើ​តាម​ប្រភព​បាន​ឱ្យ​​ដឹង​ថា ជនសង្ស័យ​រូប​នេះ ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ថ្មគោល​ឃាត់ខ្លួន ក្រោយ​ពី​មាន​សេចក្ដី​រាយ​ការ​ណ៍​ថា បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ ដែល​ជា​របស់​លោកតា​វ័យ​៧៧​ឆ្នាំ​ម្នាក់ ​ឈ្មោះ​អ៊ួ​ច​ដុស កាលពី​​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩​ កញ្ញា ដែល​គាត់​ទុក​នៅ​ក្បែរ​ផ្ទះ ​ស្ថិត​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា​។

សមត្ថកិច្ច​បាន​ប្រាប់​ថា ម៉ូតូ​នោះ ម៉ាក​ហុងដា​គុប​ស៊េរី​ចាស់​ ពណ៌ទឹក​ប៊ិច គ្មាន​ស្លាក​លេខ​ទេ តែ​មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន DH 88XE 1129669​។ ពេល​នេះ​ មន្ត្រី​ជំនាញ​នៃ​អធិការ​ស្រុក​ថ្មគោល កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ស្នងការ​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ