ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល៍… លោកចោរគាស់បង្អួចចូល​កាយជជុះពេញ​ក្នុង​​ផ្ទះ​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖​ សេ​ចក្តីរាយការណ៍ឱ្យដឹងថា បន្ទាប់​ពី​ម្ចាស់ផ្ទះ​បើករថយន្ត​ចេញ​ផុត​មិន​ទាន់​បាន​​មួយ​ដង្ហើម​​ចង្រិត​ផង ស្រាប់តែ​​ជន​មិន​ស្គាល់​មុខ​​បាន​ចូល​ផ្ទះទៅ​គាស់​បង្អួច​ចូល​លួច​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុង ផ្ទះ​​ពលរដ្ឋ​ម្នាក់ ដែល​គេ​សង្ស័យ​អាច​កើតឡើង​នៅ​ចន្លោះ​​វេលា​​ម៉ោង​០៩ ​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧​ កញ្ញា…

ខេត្តបាត់ដំបង ៖​ សេ​ចក្តីរាយការណ៍ឱ្យដឹងថា បន្ទាប់​ពី​ម្ចាស់ផ្ទះ​បើករថយន្ត​ចេញ​ផុត​មិន​ទាន់​បាន​​មួយ​ដង្ហើម​​ចង្រិត​ផង ស្រាប់តែ​​ជន​មិន​ស្គាល់​មុខ​​បាន​ចូល​ផ្ទះទៅ​គាស់​បង្អួច​ចូល​លួច​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុង
ផ្ទះ​​ពលរដ្ឋ​ម្នាក់ ដែល​គេ​សង្ស័យ​អាច​កើតឡើង​នៅ​ចន្លោះ​​វេលា​​ម៉ោង​០៩ ​ដល់​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧​ កញ្ញា ស្ថិតនៅ​ចំណុច​ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ ។ នេះ​បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ដែល​បាន​ចុះ​ពី​ពិនិត្យ​ដល់​ទីតាំង​កើតហេតុ តែ​សមត្ថកិច្ច​ហាក់​នៅ​ង​ងិ​ត​ឈឹង​អំពី​តម្រុយ​នៃ​មុខសញ្ញា​ជន​ប្រព្រឹត្ត​នេះ​។

មន្ត្រី​នគរបាល​ស្រុក​សង្កែបាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​គាស់​ទម្លាយទម្លាយ​ចូល​លួច​ទ្រព្យសម្បត្តិ​នោះ ម្ចាស់​ឈ្មោះ​លឹ​ម ម៉េ​ង​គារ ភេទ​ប្រុស ​អាយុ​៦០​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​ ។ មន្ត្រី​ដដែល​បាន​ប្រាប់​ថា គេ​មិន​ទាន់​ដឹង​ពី​ចំនួន​ជនសង្ស័យ​នៅឡើយ​ទេ តែ​បាន​ចូល​ធ្វើ​សកម្មភាព​គាស់​
ប​ង្អួច​​​ផ្ទះ​ជន​រង​គ្រោះ បន្ទាប់​ពី​ជន​រង​គ្រោះ​បើករថយន្ត​ចេញ​ផុត​ពី​ផ្ទះ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។ គេ​មិន​បានដឹង​ជាក់លាក់​អំពី​ពេលវេលា​ ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ទេ ​។ ប៉ុន្តែ​កូនប្រុស​ម្ចាស់ផ្ទះ​ឈ្មោះ​លឹ​ម ផ​ល្លី អាយុ​៣៣​ឆ្នាំ បានដឹង​អំពី​ការ​គាស់​ទំ​លុះ​ទំលាយ​នេះ​ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល ទើប​មានការ​ភ្ញាក់ផ្អើល​និង​រាយ​ការ​ណ៍​ប្រាប់​សមត្ថ​ក​កិច្ច​តែ​ម្ដង ​។

កូនប្រុស​ម្ចាស់ផ្ទះ​ គឺ​លោក​គឹ​ម ផ​ល្លី បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា លោក​បានដឹង​នៅ​រសៀល​ថ្ងៃ​ដដែល ពេល​ប្រើ​អ្នកបំរើ​ស្រី​ម្នាក់​ឲ្យ​ទៅ​យក​ចំណីអាហារ​នៅ​ក្នុងផ្ទះ​ឪពុក​(​ផ្ទះ​កើតហេតុ​)​។ គាត់​និយាយ​ថា ពេល​ដែល​អ្នកបំរើ​ទៅ​ដល់​ចូល​ក្នុងផ្ទះ​ស្រាប់តែ​ឃើញ​មាន​ស្នាម​គាស់​ប​ង្អូ​ច​ខាងក្រោយ និង​មាន​ស្នាម​រួស​រើ​ក្នុង​បន្ទប់ដេក​ផង ទើប​មានការ​ភ្ញាក់ផ្អើល​។ ពេល​នោះ​លោក​ដឹង​ថា អាច​មាន​ចោរ​ចូល​ផ្ទះ ទើប​រាយ​ការ​ណ៍ ប្រាប់​​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ​។ លោក​លឹ​ម ផ​ល្លី បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ​ គឺ​ឪពុក​ខ្លួន​បាន​បិទទ្វារ​ផ្ទះ រួច​បើករថយន្ត​ចេញ​ទៅ​ធ្វើបុណ្យ​នៅ​ភ្នំពេញ​តាំងពី​ព្រឹក លុះ​នៅ​រសៀល​ទើប​ដឹង​រឿង​នេះ​។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​និយាយ​ថា បើ​តាម​ការ​ពិនិត្យ​ត្រង់​ចំណុច​កើតហេតុ ជន​ដៃដល់​បាន​គាស់​កញ្ចក់​និង​ចំរឹង​ដែក​បង្អួច​ខាងក្រោយ ហើយ​ចូល​ទៅ​ក្នុងផ្ទះ​រើកកាយ​ក្នុង​បន្ទប់​ និងទូ​ដែក​​នៅ​ក្នុង​បន្ទប់ដេក ​។ លោក​បាន​ប្រាប់​ថា បើ​តាម​កូនប្រុស​ម្ចាស់ផ្ទះ​ ដែល​បាន​ប្រាប់​សមត្ថកិច្ច គឺ​មិន​មានទ្រព្យ​សម្បត្តិ​បាត់បង់​ច្រើន​ទេ ហើយ​នៅ​ក្នុង​ទូដែ​ក​ដែល​ជនល្មើស​បាន​គាស់​ទំ​លុះ​នេះ មាន​តែ​ឯកសារ និង​គ្រឿង​អ​លង្ការ​​ប​ន្តិ​ច​បន្តូច​មាន​តម្លៃ​​ប្រហែល​២,០០០​ដុល្លា​រ​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ពេល​នេះ​ កម្លាំង​ជំនាញ​កំពុងធ្វើការ​ពិនិត្យ និង​ស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ តែ​មិន​ទាន់​មាន​តម្រុយ​អំពី​មុខសញ្ញា​ជន​ដៃដល់​នៅឡើយ​ទេ​។

មានការ​កត់សម្គាល់​ដែរ​ថា មួយ​រយះ​កន្លង​ទៅ​នេះ​អំពើ​ចោរកម្ម​ ហាក់​កំពុង​កើត​មាន​យ៉ាង​កក្រើក​នៅ​ក្នុង​ក្រុង​បាត់ដំបង និង​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត ខណៈ​ការ​តែងតាំង​មុខ​តំណែង​និង​តួរ​នាទី​ស្នងការ​រង​ខេត្ត​កើនឡើង​ជិត​ដល់​៣០​រូប​ហើយ តែ​ហាក់​គ្មាន​ភារកិច្ច​ពិតប្រាកដ​ទេ ដែល​មើលទៅ​គ្រាន់តែ​សម្រាប់​លំអរ​ស្នងការ​ខេត្ត​ឬ​សម្រាប់​តែ​អង្គុយ​រុក​គួ​ន​គ្នា​តែ​ប៉ុណ្ណោះ តែ​មិន​អាច​ធ្វើ​ឲ្យ​ពួក​ចោរ​ខ្លបខ្លាច​ឡើយ​។ បទល្មើស​ដែល​កើតឡើង​ស្ទើរ​រាល់ថ្ងៃ​នា​បច្ចុប្បន្ន​នេះ​មាន​ដូច​ជា «​ចោរ​កាច់​សោ​.​ក​លួច​ម៉ូតូ ចោរ​គាស់​ទំ​លុះ​ទំលាយ​លំនៅ​ឋាន ចោរឆក់​ទ្រព្យសម្បត្តិ​អ្នកដំណើរ និង​បទល្មើស​គ្រឿងញៀន​»​។

ព័ត៌មានលម្អឹតនឹង​មាន​ផ្សាយ​ជូនលើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ