ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ជប៉ុន បន្ត​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​លើ​វិស័យ​សុខភាព​និង​សុវត្ថិភាព​ការងារ​សំណង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាគី​កម្ពុជា​និង​ជប៉ុន​បាន​សន្យា​រួម​គ្នា​បន្ត​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិស័យសំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​ការលើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ និង​មន្ត្រីជាន់ខ្ពស់​ជប៉ុន ។ ក្រោយ​បញ្ចប់​ជំនួប​ការងារ រវាង​លោក អុ​ិ​តសំ​ហេង…

រាជធានី​ភ្នំពេញ ៖ ភាគី​កម្ពុជា​និង​ជប៉ុន​បាន​សន្យា​រួម​គ្នា​បន្ត​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិស័យសំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​ការលើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ និង​មន្ត្រីជាន់ខ្ពស់​ជប៉ុន ។

ក្រោយ​បញ្ចប់​ជំនួប​ការងារ រវាង​លោក អុ​ិ​តសំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក ជី​រ៉ូ កា​វ៉ា​សា​គី​( Jiro KAWASAKI) សមាជិក​សភា និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ការងារ និង​សុខុមាលភាព​ជប៉ុន និង​គណ​:​ប្រតិភូ​សភា​ជប៉ុន ទទួល​បន្ទុក​លើ​សកម្មភាព​អង្គការ​អន្តរជាតិ​ខាង​ការងារ វិស័យសុខភាព និង​សុ​វត្តិភាព​ការងារ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា នៅ​ទីស្តីការក្រសួង លោក ឡេ​ង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត​មាន​ថា គោលបំណង​សំខាន់​នៃ​ជំនួប​នា​ពេល​នេះ គឺ​ដើម្បី​ពិគ្រោះ​យោបល់​បន្ថែម​លើ​គម្រោង​ក៏​ដូច​ជា​យន្តការ​ដទៃ​ទៀត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​រំពឹង​ទុក​របស់​គម្រោង​ខាងលើ និង​ការ​រៀបចំ​ក្រប​ខណ្ឌ​ច្បាប់ និង​បទដ្ឋាន​គតិ​យុ​ត្ត​បន្ថែម​ទាក់ទង​នឹង​សុខភាព​ការងារ​និង​សុវត្ថិភាព​ការងារ ។ ពិសេស​វិស័យ​សំណង់​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​លើ​កិច្ចសហការ​រវាង​និយោជក​និង​កម្មករ ដែល​ទាមទារ​ឲ្យ​មានការ​រៀបចំ​បន្ថែម​នូវ​យន្តការ​គណៈកម្មការ​ត្រីភាគី ក្នុង​នោះ​មាន​អន្តរក្រសួង ពិសេស​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ធ្វើការ​រួម​គ្នា​សម្រេច​គោលដៅ​នេះ ។

លោក ឡេ​ង តុង បញ្ជាក់​ថា ទាក់ទង​នឹង​គម្រោង​នេះ គឺ​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​ខាង​សុវត្ថិភាព​ការដ្ឋាន​សំណង់ ដែល​បង្រៀន​ឲ្យ​គាត់​យល់​ដឹង​អំពី​ការ​ការពារ​សុវត្ថិភាព​នៅ​កន្លែង​ណា​ដែល​មាន​គ្រោះថ្នាក់ និង​បង្រៀន​អំពី​របៀប​ដឹក​ជញ្ជូន​សម្ភារ​ជាដើម ។ ការ​បណ្តុះបណ្តាល​នេះ​ធ្វើ​ឡើង​ចំពោះ​គ្រូ​បង្គោល ដើម្បី​អនុវត្ត​បន្ត​ដល់​កម្មករ​ក្នុង​ការដ្ឋាន​សំណង់ ដោយ​គិត​រហូត​មក​ទល់​ពេល​នេះ ក្រុមការងារ​បណ្តុះបណ្តាល​គ្រូ​បង្គោល​បាន​កើនឡើង​រហូត​ដល់​ពាន់​នាក់​ហើយ​នៅ​តាម​រាជធានី ខេត្ត ។

ទន្ទឹម​នឹង​នេះ លោក ឡេ​ង តុង បាន​អំពាវនាវ​ដល់​អ្នកម៉ៅការ ក៏​ដូច​ជា​និយោជក​ទាំងអស់​ខាង​ផ្នែក​សំណង់ មុន​នឹង​ប្រើប្រាស់​កម្មករ​ត្រូវ​តែ​មានការ​បណ្តុះបណ្តាល​ឲ្យ​យល់​ដឹង​ពី​សុវត្ថិភាព​ជា​មុន​សិន ព្រោះថា​គ្រប់​កម្មករ​ទាំងអស់​គឺជា​ទ្រព្យ​របស់​ក្រុមហ៊ុន ។

សូម​ជម្រាប​ថា វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​និង​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង ។ ទន្ទឹម​នឹង​ការ​រីក​ចម្រើន ក៏​មាន​បញ្ហា​គ្រោះថ្នាក់​ចំពោះ​កម្មករ​សំណង់​ដែល​គ្មាន​ជំនាញ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ