ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​ក្តី​ស្រលាញ់​ដល់​កូន​ខ្លាំង​កូន​នឹង​ក្លាយជា​សេដ្ឋី

5 ឆ្នាំ មុន

របៀប​ក្នុង​ការ​ផ្តល់​ក្តី​ស្រឡាញ់​ដល់​កូន ។ តើ​មាន​វិធី​បែប​ណាខ្លះ​ទៅ ? 1.​អ្នក​គួរតែ​ស្តាប់​កូន​និយាយ​ឲ្យ​បាន​ម៉ត់ចត់​គ្រប់​រឿង​នៅ​ពេល​ដែល​គេ​យក​មក​ប្រាប់​អ្នក ព្រោះ​ការ​យកចិត្តទុកដាក់​ស្តាប់​នេះ ជា​ការ​គោរព​កូន ថែម​ទាំង​ធ្វើ​ឲ្យ​កូន​យល់​ពី​អារម្មណ៍​​ដែល​អ្នក​ស្រឡាញ់​គេ ។ ជា​ពិសេស​ការ​ស្តាប់​នេះ…

របៀប​ក្នុង​ការ​ផ្តល់​ក្តី​ស្រឡាញ់​ដល់​កូន ។ តើ​មាន​វិធី​បែប​ណាខ្លះ​ទៅ ?

1.​អ្នក​គួរតែ​ស្តាប់​កូន​និយាយ​ឲ្យ​បាន​ម៉ត់ចត់​គ្រប់​រឿង​នៅ​ពេល​ដែល​គេ​យក​មក​ប្រាប់​អ្នក ព្រោះ​ការ​យកចិត្តទុកដាក់​ស្តាប់​នេះ ជា​ការ​គោរព​កូន ថែម​ទាំង​ធ្វើ​ឲ្យ​កូន​យល់​ពី​អារម្មណ៍​​ដែល​អ្នក​ស្រឡាញ់​គេ ។ ជា​ពិសេស​ការ​ស្តាប់​នេះ អាច​ធ្វើ​ឲ្យ​អ្នក​អាច​ដឹង​ពី​បញ្ហា ហើយ​ដោះស្រាយ និង​អប់រំ​កូន​ឲ្យ​ដើរ​ផ្លូវត្រូវ​បាន​ទាន់​ពេល ។

2.​មុន​ពេល​ដែល​ឲ្យ​កូន​ចូល​គេង អ្នក​គួរតែ​អាន​សៀវភៅ​រឿងនិទាន​ដល់​កូន ព្រោះ​ការ​អាន​នេះ​អាច​ជា​ពេលវេលា​ដែល​អ្នក​អាច​អប់រំ​គេ​ដោយ​យក​រឿងនិទាន​មក​និយាយ ។ ការ​ធ្វើ​បែប​នេះ​មិន​ត្រឹមតែ​អាច​ធ្វើ​ឲ្យ​កូន​មានចំណេះ​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កូន​ទទួល​បាន​ក្តី​ស្រឡាញ់​គ្រប់គ្រាន់​ទៀត​ផង ។

3.​ចុង​ក្រោយ​អ្នក​គួរតែ​ថើប​ថ្ងាស​កូន ព្រោះ​នេះ​ជា​អំពើ​ដែល​អាច​បង្ហាញ​កូន​ថា អ្នក​ស្រឡាញ់​គេ និង​យកចិត្តទុកដាក់​ចំពោះ​គេ ។ នៅ​ពេល​ដែល​គេ​អាច​ទទួល​បាន​ក្តី​ស្រឡាញ់ គេ​នឹង​មាន​អារម្មណ៍​សុវត្ថិភាព ។ ដូចនេះ​គេ​នឹង​អាច​ក្លាយជា​អ្នកមាន​ជា​មិន​ខាន​ឡើយ ដោយសារ​តែ​ការ​ជោគជ័យ​របស់​កូន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ