ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អកុសលសង្ខារមិនទៀង ស្លា.ប់មួយរំពេចព្រោះតែលើកទរទឹក

5 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជាង​ផ្ទះ​វ័យ​ចំណាស់​ម្នាក់​បាន​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​អ្នក​ភូមិ​ស្រាប់តែ​ជួប​គ្រោះថ្នាក់​នៅ​ពេល​លើក​ទរ​ទឹក​ឡើង​លើដំបូល​ប៉ះ​ខ្សែភ្លើង​ដែល​គេ​រាយ​នៅ​មុខ​ផ្ទះ​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ជន្លង់ម្លូ ឃុំ​ព្រៃ​រំដួល…

ខេត្តកំពង់ស្ពឺ ៖ ជាង​ផ្ទះ​វ័យ​ចំណាស់​ម្នាក់​បាន​ទៅ​ធ្វើ​ផ្ទះ​ឲ្យ​អ្នក​ភូមិ​ស្រាប់តែ​ជួប​គ្រោះថ្នាក់​នៅ​ពេល​លើក​ទរ​ទឹក​ឡើង​លើដំបូល​ប៉ះ​ខ្សែភ្លើង​ដែល​គេ​រាយ​នៅ​មុខ​ផ្ទះ​បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ជន្លង់ម្លូ ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះ​ឈ្មោះ ឡុ​ង ឌឿ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​ជាង​ផ្ទះ រស់នៅ​ភូមិ​ព្រៃ​រមៀត ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ ប៉ុន តូច ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ក្នុងភូមិ​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ជួល​ជន​រង​គ្រោះ​ឲ្យ​មក​ធ្វើ​ផ្ទះ​ឲ្យ​គាត់ ខណៈ​កំពុង​ធ្វើ​ជន​រង​គ្រោះ​បាន​លើក​ទរ​ទឹក​ចាប​ភ្ជាប់​លើដំបូល​ផ្ទះ ស្រាប់តែ​ចៃដន្យ​ទរ​បាន​ប៉ះ​នឹង​ខ្សែភ្លើង​ស្រាត​ដែល​គេ​រាយ​លើ​បង្គោល​នៅ​ខាង​មុខ​ផ្ទះ​គាត់​បណ្តាល​ឲ្យ​ឆក់​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ដំបូល​កម្ពស់​៦​ម៉ែត្រ​មក​ដល់​ដី​ដាច់ខ្យល់​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​សាកសព​ហើយ​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចរន្តអគ្គិសនី​ឆក់​ពិតមែន ។ សព​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ផ្ទះ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ