ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​មួយថ្ងៃ​ ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាលច្រើន​​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​ កើតឡើង​៩​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​៦​នាក់​របួសធ្ងន់​ប្រុស​៣​នាក់​របួសស្រាល​ស្រី​៣​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ :…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​ កើតឡើង​៩​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​៦​នាក់​របួសធ្ងន់​ប្រុស​៣​នាក់​របួសស្រាល​ស្រី​៣​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ​ល្បឿន​៤​លើក​ស្លាប់​៣​នាក់​, ​មិន​គោរព​សិទ្ធ​ិ១​លើក​, ​ប្រជែង​៣​លើក​ស្លាប់​២​នាក់​, ​មិន​ប្រកាន់​ស្តាំ​១​លើក​ ស្លាប់​១​នាក់​។ សរុប​ស្លាប់​៦​នាក់ : មូ​៉​តូ​៥​នាក់​(​មិន​ពាក់មួក​៤​នាក់​) រថយន្ត​តូច​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : មូ​៉​តូ​នឹង​មូ​៉​តូ​១​លើក​, ​មូ​៉​តូ​នឹង​រថយន្ត​តូច​៣​លើក​ ស្លាប់​២​នាក់​, ​មូ​៉​តូ​នឹង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​,​ មូ​៉​តូ​ដួល​ខ្លួនឯង​២​លើក​ ស្លាប់​២​នាក់​,​ រថយន្ត​តូច​នឹង​រថយន្ត​ធំ​១​លើក ​ស្លាប់​១​នាក់​,​ រថ​យន្ត​ធំ​នឹង​រថយន្ត​ធំ​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៦​គ្រឿងក្នុង​នោះ​មាន : មូ​៉​តូ​៨​គ្រឿង​,​ រថយន្ត​តូច​៤​គ្រឿង​, ​រថយន្ត​ធំ​៤​គ្រឿង ។ យានយន្ត​បង្កហេតុ : មូ​៉​តូ​៥​លើក​,​ រថយន្ត​តូច​១​លើក​,​ រង​យន្ត​ធំ​៣​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​៣​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​២​លើក​ស្លាប់​១​នាក់​របួស​១​នាក់​,​ព្រះ​សីហ​នុ​២​លើក​ស្លាប់​១​នាក់​របួស​ស្រី​៣​នាក់​,​ស្វាយ​រៀង​២​លើក​ស្លាប់​១​នាក់​របួស​១​នាក់​,​បាត់ដំបង​២​លើក​ស្លាប់​១​នាក់​របួស​១​នាក់​,​ព្រះ​វិហារ​១​លើក​ស្លាប់​១​នាក់​និង​ខេត្ត​ប៉ៃលិន​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៥១៤០​គ្រឿង​(​មូ​៉​តូ​៥៤%), មធ្យោបាយ​ល្មើស​១៦៩២​គ្រឿង​(​មូ​៉​តូ​៧០%), អប់រំ​៣១៨​គ្រឿង​(​មូ​៉​តូ​៣៦%),​ មធ្យោបាយ​ពិន័យ​១៣៧៤​គ្រឿង (​មូ​៉​តូ​៩៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៦ ​ខែកញ្ញា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៤៤​គោលដៅ មូ​៉​តូ​ចូល​គោលដៅ​២០១៣​គ្រឿង​, ​អប់រំ​១៦៧​គ្រឿង​, ពិន័យ​ចំនួន​សរុប​៤៧៩​គ្រឿង​(​មួក​២០២​គ្រ​ឿង​,​ កញ្ចក់​៩៤​
គ្រ​ឿង​,​ ស្រវឹង​៤​គ្រឿង​​, ​ផ្សេង​ៗ១២​គ្រ​ឿង​) ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ