ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះវៀតណាមជិត១ពាន់គ្រួសារ​…ត្រូវមករស់​លើគោក​វិញឱ្យ​អស់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ ខែតុលា ខាង​មុខ​នេះ អាជ្ញាធរ​ខេត្ត​នឹង​ធ្វើ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​វៀតណាម​ជិត​១​ពាន់​គ្រួសារ ដែល​រស់នៅ​ក្នុង​បឹង​ទន្លេសាប ក្នុង​ក្រុង​កំពង់ឆ្នាំង​ឲ្យ​មក​រស់នៅ​លើគោក​វិញ​ឲ្យ​អស់ នៅ​ចុងឆ្នាំ​២០១៨​នេះ…

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ ខែតុលា ខាង​មុខ​នេះ អាជ្ញាធរ​ខេត្ត​នឹង​ធ្វើ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​វៀតណាម​ជិត​១​ពាន់​គ្រួសារ ដែល​រស់នៅ​ក្នុង​បឹង​ទន្លេសាប ក្នុង​ក្រុង​កំពង់ឆ្នាំង​ឲ្យ​មក​រស់នៅ​លើគោក​វិញ​ឲ្យ​អស់ នៅ​ចុងឆ្នាំ​២០១៨​នេះ ។

លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្ត​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា អាជ្ញាធរ​ខេត្ត​បាន​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ពី​ផែនការ​ខាងលើ​នេះ ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​៥​ឆ្នាំ​របស់​ខេត្ត គឺ​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩ ឲ្យ​ទទួល​បាន​ជោគជ័យ ។

លោក​បន្ត​ថា នៅ​ក្នុង​ផែនការ​នេះ អាជ្ញាធរ​ខេត្ត​បាន​បង្កើត​គណៈកម្មការ​៦​ក្រុម​គឺ ក្រុម​ទី​១ ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់​ធ្វើ​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ឲ្យ​ឡើង​មក​រស់នៅ​លើក​គោក​ឲ្យ​អស់​នៅ​ត្រឹម​​​​​​​​​​​​​​​​​​​ចុងឆ្នាំ​២០១៨​នេះ ។ ចំណែក​គណៈកម្មការ​៥​ក្រុម​ទៀត គឺ​មាន​លោកស្នងការ​នគ​បាល​ខេត្ត​ជា​ប្រធាន និង
អភិបាលស្រុក​ពាក់ព័ន្ធ ជា​អនុប្រធាន ដោយ​ត្រូវធ្វើ​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ទាំងអស់​ដែល​មាន​ទាំង​វៀត​ណាម ទាំង​ខ្មែរ និង​ទាំង​ខ្មែរ​អ៊ិ​ស្លា​ម​មាន​ចំនួន​ជាង​២​ពាន់​គ្រួសារ នៅ​តាម​ស្រុក​ក្នុង​ខេត្តកំពង់ឆ្នាំង ឲ្យ​ឡើង​មក​រស់នៅ​លើគោក​ទាំងអស់​នៅ​ក្នុង​ឆ្នាំ​២០១៩ ។

ប្រជាពលរដ្ឋ​ជាង​២​ពាន់​គ្រួសារ​នោះ បាន​ផ្តិត​មេដៃ​យល់ព្រម ហើយ​អាជ្ញាធរ​ខេត្ត​ក៏​បាន​បញ្ជូន​របាយ​ការណ៍​នេះ​ជូន​រាជរដ្ឋាភិបាល​រួច​ហើយ​ដែរ ។ លោក​អភិបាលរង​ខេត្ត​បន្ថែម​ថា នៅ​ក្រុង​កំពង់ឆ្នាំង​មានផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម​ចំនួន​៩៩៦​គ្រួសារ ដែល​ត្រូវ​បំ​លាស់ទី​ឲ្យ​ឡើង​មក​រស់នៅ​លើគោក នៅ​លើ​ដី​ទំហំជាង​៤០​ហិ​កតា ក្នុង​ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរដែល​អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​គម្រោង​សុំ​អនុ​ប្រ
យោគ​ពី​រាជរដ្ឋាភិបាល សុំ​កាត់​ចេញពី​តំបន់​ដី​លិច​ទឹក ។

ក្នុង​វគ្គ​១ ត្រូវធ្វើ​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ដែល​គ្មាន​បែ​ចិញ្ចឹម​ត្រី​ឲ្យ​ឡើង​មក​មុនគេ និង​វគ្គ​២ តម្រូវ​ឲ្យ​អ្នកមាន​បែ​ត្រី​ឡើង​មក​ក្រោយ​គេ គឺ​អនុញ្ញាត​ឲ្យ​ទុក​បែ​ត្រី​នៅ​ក្នុង​ទន្លេ​នៅ​ចំណុច​ទឹក​ជ្រៅ ដែល​ខេត្ត​និង​អ្នកជំនាញ​បាន​កំណត់ តែ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បង្គន់​អនាម័យ​ស្នាក់​នៅ​លើ​បែ​ត្រី​នោះ​ឡើយ ៕ ​

អត្ថបទសរសេរ ដោយ