ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ…ថ្នាំបា.ញ់សម្លា.ប់​ស្មៅ​ តែ​យូរទៅៗក៏អាច​​សម្លា.ប់យើងដែរ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ស្តុក​ថ្នាំ​បាញ់​សម្លាប់​ស្មៅ​គ្រប់​ប្រភេទ បាន​ត្រូវ​កម្លាំង​នគរបាល​ចម្រុះ​របស់​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំងផលិតផល​ក្លែងក្លាយ​ ដែល​គ្រោះថ្នាក់​មាន​ហា​និភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិ​ភាព​សង្គម​នៃ​ក្រសួងមហាផ្ទៃ ចុះ​បង្ក្រាប​ដោយ​ជាប់​សង្ស័យ​ថា ផលិតផល​ទាំងនោះ​ខូចគុណភាព​ហួស​កាល​បរិច្ឆេទ ហើយ​ត្រូវ​បាន​ម្ចាស់​ក្លែងបន្លំ​បក​ហែក​ស្លាក​ចោល រួច​បិទ​កាលបរិច្ឆេទ​បន្លំ​ថ្មី…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ស្តុក​ថ្នាំ​បាញ់​សម្លាប់​ស្មៅ​គ្រប់​ប្រភេទ បាន​ត្រូវ​កម្លាំង​នគរបាល​ចម្រុះ​របស់​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំងផលិតផល​ក្លែងក្លាយ​ ដែល​គ្រោះថ្នាក់​មាន​ហា​និភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិ​ភាព​សង្គម​នៃ​ក្រសួងមហាផ្ទៃ ចុះ​បង្ក្រាប​ដោយ​ជាប់​សង្ស័យ​ថា ផលិតផល​ទាំងនោះ​ខូចគុណភាព​ហួស​កាល​បរិច្ឆេទ ហើយ​ត្រូវ​បាន​ម្ចាស់​ក្លែងបន្លំ​បក​ហែក​ស្លាក​ចោល រួច​បិទ​កាលបរិច្ឆេទ​បន្លំ​ថ្មី ដើម្បី​យក​ទៅ​ចែក​ចាយ​នៅ​ទីផ្សារ ។

ការ​បង្ក្រាប​ផលិតផល​ខូចគុណភាព​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា​កន្លង​ទៅ នៅ​ឃ្លាំង​ស្តុក​ថ្នាំ​កសិកម្ម​មួយ​កន្លែង តាម​ផ្លូវ​បេតុង​២៨​គ្រួសារ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ ប្រតិបត្តិការ​នេះ​ ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៍​ទោ ទូច យុ​ទ្ធា អនុប្រធាន​លេខាធិ​ការ​ដ្ឋាន​នៃ​គណៈ​ក​ម្មា​ា ា​ា​ា​ា​ធិ​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់
សុខភាព និង​សុវត្ថិភាព​សង្គម នៃ​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​លោក ងិ​ន ពេជ្រ​ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ការ​ឆែកឆេរ សមត្ថកិច្ច​បាន​រក​ឃើញ ថ្នាំ​កសិកម្ម​ជាង​៥០​មុខ​ដែល​ថ្នាំ​ខ្លះ​ខូចគុណភាព​ហួស​កាល​បរិច្ឆេទ ហើយ​ត្រូវ​បាន​ម្ចាស់​ក្លែងបន្លំ​ដោយ​បក​ហែក​ស្លាក​ចោល រួច​បិទ​កាលបរិច្ឆេទ​ថ្មី ដើម្បី​ចែកចាយ​នៅ​ទីផ្សារ​ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ទាំង​សុខភាព​មនុស្ស ទាំង​ផលដំណាំ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​រក​ឃើញ​ថ្នាំ​ខូចគុណភាព​ទាំងនេះ គណៈកម្មាធិការ​ចម្រុះ​ក៏​បាន​សម្រេច​ប្លុ​ម​បេ​ទុកជា​បណ្តោះអាសន្ន និង​យក​ថ្នាំ​មួយ​ចំនួន​ទៅ​ធ្វើការ​ពិសោធ ។ ទោះបីជា​យ៉ាងណា អ្នក​យក​ព័ត៌មាន​ពុំ​ទទួល​បានការ​បំភ្លឺ​ណា​មួយ​ពី​ម្ចាស់​ឃ្លាំង​ឡើយ ៕​

អត្ថបទសរសេរ ដោយ