ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ​ញញឹម​ពព្រាយ​ក្រោយ​ទទួល​បាន​ប័ណ្ណ​សម្គាល់​អចលនវត្ថុ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ លោក ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​សហការ​ជាមួយ​មន្ទីរ​ជំនាញ​ដោយ​មានការ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី…

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ លោក ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​សហការ​ជាមួយ​មន្ទីរ​ជំនាញ​ដោយ​មានការ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ អាជ្ញាធរ​ក្រុង សង្កាត់ បាន​ប្រគល់​ប័ណ្ណ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​១៣០៩​ប័ណ្ណ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ប្រមាណ​ជាង​៥០០​នាក់ ។

លោក ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ថា ដោយ​មានការ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ដី និង​អ្នកកាន់កាប់​ដី​ទាំងឡាយ​ដែល​បាន​បំពេញ​គ្រប់​លក្ខ​ខ័​ណ្ឌ និង​បទដ្ឋាន​បច្ចេកទេស​តាម​ច្បាប់​នៅ​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប គឺ​ត្រូវ​បាន​ទទួល​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ តែ​ចំពោះ​ម្ចាស់​ក្បាលដី​ណា​ដែល​មិន​បាន​បំពេញ​នូវ​លក្ខ​ខ័​ណ្ឌ​គ្រប់គ្រាន់​តាម​នីតិវិធី​ទេ​នោះ គឺ​ខាង​មន្ទីរ​ជំនាញ និង​គណៈកម្មាធិការ​មិន​អាច​ចេញ វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ជូន​បាន​ឡើយ ។

លោក ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​ផង​ដែរ​ថា ដោយ​ខេត្តសៀមរាប​ជា​តំបន់​ទេសចរណ៍វប្បធម៌ និង​សេដ្ឋកិច្ច ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​អាជ្ញាធរ​ខេត្ត​បាន​យកចិត្តទុកដាក់​លើ​ការ​កែ​លម្អរ​នូវ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង ក្នុង​ការ​ឆ្លើយ​តប​នូវ​តម្រូវការ​ចាំបាច់​របស់​ក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ផែនការអភិវឌ្ឍន៍​ច្បាស់ លាស់​សម្រាប់​រយៈពេល​យូរអង្វែង និង​ប្រកបដោយ​និរន្តរភាព​ខ្ពស់ ។

លោក​ក៏​បាន​ជម្រុញ​ដល់​មន្ទីរ​ជំនាញ​ធ្វើការ​ព​ន្លឿ​ន​ការ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​នៅ​សេសសល់ ចំណែក​ប័ណ្ណ​កម្ម​សិទ្ធ​ដែល​បាន​នាំ​មក​ប្រគល់​ជូន​បងប្អូន​នា​ពេល​នេះ បងប្អូន​នឹង​មាន​សិទ្ធ​យក​ទៅ​ប្រើ​បាស់​ទៅ​តាម​តម្រូវការ​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ