ប្រគល់ថវិកាមិត្តជួយមិត្តជូនគ្រួសារសពយោធិន
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ប្រគល់ថវិកាមិត្តជួយមិត្តជូនគ្រួសារសពយោធិនព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះលោកឧត្តមសេនីយ៍ត្រី ហូ ភូរិន្ទ នាយរងសេនាធិការយោធភូមិភាគទី៥ តំណាងលោកឧត្តមសេនីយ៍…
អមដំណើរមានលោកឧត្តមសេនីយ៍ត្រី ហូម ខ្វែក មេបញ្ជាការរង នាយសេនាធិការតំបន់ប្រតិបត្តិការសឹកខេត្តបាត់ដំបង និងវត្តមាន លោក ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលបាត់ដំបង និងនាយទាហាន នាយនគរបាល នាយអាវុធហត្ថជាច្រើនរូប បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រួសារសព លោកវរសេនីយ៍ឯក យស់ សោភា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលបានទទួលមរណភាពកាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ កន្លងទៅនេះ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយរោគាពាធ ដែលពិធីបុណ្យសពត្រូវបានប្រារព្វធ្វើឡើងតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ឋ សាសនា និងបែបបទរបស់កងយោធពលខេមរភូមិន្ទ នៅគេហដ្ឋាននៃសព ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
នៅក្នុងពិធីបុណ្យសព នាពេលនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ហូ ភូរិន្ទ និងអស់លោក នាយទាហាន សហការី បានអញ្ជើញដាក់កំរងផ្កា ព្រមទាំងបានធ្វើការគោរពវិញ្ញាណក្ខន្ធ អុជធូប បួងសួង ដល់ដួងវិញ្ញាណក្ខន្ធសពបានទៅកាន់សុគត្តិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមជាមួយនឹងការបំពាក់ឋានន្តរសកិ្តថ្នាក់ឧត្តមសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈផងដែរ ។
ស្របពេលជាមួយនោះដែរ នាយទាហាន តំណាងគ្រប់កង ឯកភាពចំណុះតំបន់ប្រតិបត្តិការសឹករងបាត់ដំបង នឹងស្ថាប័ន មន្ត្រី កងរាជអាវុធហត្ថខេត្ត មន្ត្រីស្នងការនគរបាលខេត្ត មន្ត្រីសាលាខេត្តបាត់ដំបង បានធ្វើការ អុជធូប បួងសួង ដាក់កំរងផ្កា គោរពវិញ្ញាណក្ខ័ន តាមបែបបទរបស់កងយោធពលខេមរភូមិន្ទ ។
លោកឧត្តមសេនីយ៍ត្រី ហូ ភូរិន្ទ បានមានប្រសាសន៍សំណេះសំណាលជាមួយក្រុមគ្រួសារសពលោកឧត្តមសេនីយ៍ត្រី យស់ សោភា នឹងបាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ អស់លោក នាយទាហាន ថ្នាក់ដឹកនាំ យោធភូមិភាគ ជូនចំពោះក្រុមគ្រួសារសព ព្រមទាំងបានសម្តែងការកោតសរសើររាល់ សកម្មភាព នឹងស្នាដៃជាច្រើនរបស់លោកឧត្តមសេនីយ៍ត្រី យស់ សោភា បានបំពេញតួនាទីភារកិច្ច សមស្រប ទៅនឹងគំរូវិរភាពដ៏អង់អាចក្លាហាន នឹងហ៊ានធ្វើ ពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ មាតុភូមិ នឹងជាថ្នាក់ដឹកនាំ គំរូហើយត្រូវបានទទួលមរណៈភាពនាពេលនេះ។
ជំនួសមុខអោយលោកមេបញ្ជាការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី ហូ ភូរិន្ទ បានលើកឡើងថា ការបាត់បង់នាយទាហាន មួយរូបដែលជាជន សកម្មការងារ ហ៊ានពុះពារគ្រប់ការលំបាក នឹងសម្រេចបាននូវភារកិច្ច ជាច្រើន ដែលទង្វើទាំងអស់នេះបានធ្វើអោយកងកំលាំងប្រដាប់អាវុធនឹងនាយទាហាន នាយទាហានរងពលទាហាន នៅទូទាំងតំបន់ប្រតិបតិ្តការសឹកខេត្តចងចាំពុំអាចបំភ្លេចបានឡើយ ។
លោកឧត្តមសេនីយ៍ត្រី ហូ ភូរិន្ទ រួមនឹងសហការីបានឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ត្រី យស់ សោភា បានទៅកាន់សុគត្តិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមជាមួយនោះដែរ លោកឧត្តមសេនីយ៍ត្រីបានឧបត្ថម្ភថវិកាមិត្តជួយមិត្តយោធភូមិភាគទី៥ ជូនក្រុមគ្រួសារសព ចំនួន៤លានរៀល ដោយឡែក ថវិការបស់អង្គភាពតំបន់ប្រតិបត្តិការសឹកបាត់ដំបងចំនួន១លានរៀល អង្ករ១០០គីឡូក្រាម រួមនឹងថវិការបស់អង្គភាពផ្សេងៗទៀត ដែលបានចូលរួមមួយចំនួនបន្ថែមទៀតផងដែរ ៕



ចែករំលែកព័តមាននេះ