ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាប់​ចិន​បង្ខាំង​ទុក​ទារប្រាក់ បែកធ្លាយត្រឹមមិត្ត​ស្រី​ 

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៣ កញ្ញា ២០១៨ មាន​ករណី​ជនជាតិ​ចិន​ចាប់​ឃុំ​បង្ខាំង ជនជាតិ​ចិន​ដូច​គ្នា​ទុក​ជំរិត​ទា​ប្រាក់ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក ក្រុម​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ចំនួន​២​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៣ កញ្ញា ២០១៨ មាន​ករណី​ជនជាតិ​ចិន​ចាប់​ឃុំ​បង្ខាំង ជនជាតិ​ចិន​ដូច​គ្នា​ទុក​ជំរិត​ទា​ប្រាក់ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយមក ក្រុម​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ចំនួន​២​នាក់ និង​រំដោះ​ជន​រង​គ្រោះ​ម្នាក់ ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​ថ្ងៃ​ទី​២៣ កញ្ញា ២០១៨ មាន​នារី​ជនជាតិ​ចិន​ម្នាក់ បាន​ទៅ​រាយការណ៍​ប្រាប់​សមត្ត​កិច្ច​ថា មាន​មិត្ត​ប្រុស​របស់​ខ្លួន​ម្នាក់​ត្រូវ​បាន​ជនជាតិ​ចិន​មួយ​ក្រុម​ចាប់​ឃុំ​ទុក​ក្នុង​បន្ទប់​លេខ​១០៩ ស្ថិត​នៅ​ជាន់​ទី​២ នៃ​កាស៊ីណូ​ប៉ាវ​ទូ ភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​របាយការណ៍​ផ្ទាល់មាត់ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការនគរ
បាល​​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់តាំង​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ជា​បន្ទាន់​ឲ្យ​ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​សង្កាត់​លេខ​២ បើក​ប្រតិបត្តិ​ការណ៍ រំដោះ​ជន​រង​គ្រោះ និង​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ។

ជនសង្ស័យ​២​នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន ម្នាក់​ឈ្មោះ LIANG WEI ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន​លេខ EB៨០៦៩៤៩៧ មាន​ទីលំនៅ ក្រុម​ទី​៧ ភូមិ​៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ និង​ម្នាក់​ទៀត​ឈ្មោះ LIU YING XIAO ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន ជា​អ្នក​ទេសចរណ៍ ទីលំនៅ​មិន​ពិតប្រាកដ ។ ដោយឡែក​ជន​រង​គ្រោះ​ឈ្មោះ LIU FENG ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន ជា​អ្នក​ទេសចរណ៍ លិខិតឆ្លងដែន​លេខ E៩៩២៩២០១០ ស្នាក់​នៅ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

វត្ថុ​តាង​ចាប់​យក​រួម​មាន ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង ម៉ាក honor ពណ៌​ខ្មៅ ម៉ាក Iphone 6 ពណ៌​ទឹកមាស ម៉ាក mi ពណ៌​ស និង ម៉ាក SAMSUNG ពណ៌​ទឹកមាស អត្តសញ្ញាណប័ណ្ណ​ចិន​២​សន្លឹក លិខិតឆ្លងដែន​៣​ច្បាប់ ប័ណ្ណ​ចិន​១​ច្បាប់ វ៉ា​លី​សំលៀក​បំពាក់​១ ពណ៌​ខ្មៅ កាបូប​សំលៀក​បំពាក់​១ ពណ៌​ខ្មៅ ។

តាម​សំដី​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​ដំបូង​ជន​រង​គ្រោះ បាន​ទៅ​លេងល្បែង​នៅ​កាស៊ីណូ វ៉ាង​ឆាវ ស្ថិត​នៅ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ នៅ​ពេល​លេងល្បែង​ចាញ់​អស់​លុយ ក៏​បាន​ខ្ចី​កាក់​ពី​ក្រុម​ជនសង្ស័យ​ចំនួន​៣០០០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​លេង​បន្ត ។

បន្ទាប់​ពី​លេង​ចាញ់​អស់​លុយ និង​គ្មាន​ប្រាក់​សង​ជនសង្ស័យ ជនសង្ស័យ​ក៏​បាន​ចាប់ខ្លួន​ជន​រង​គ្រោះ ទៅ​ឃុំ​ទុក​ក្នុង​បន្ទប់​លេខ​១០៩ ស្ថិត​នៅ​ជាន់​ទី​២​នៃ​កាស៊ីណូ​នោះ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ទាក់ទង​ទៅ​ឪពុក​ម្តាយ បងប្អូន ឬ​មិត្តភក្តិ រក​ប្រាក់​មក​សង​ពួក​គេ​វិញ ទើបបាន​ពួក​គេ​ដោះ​លែង ។

ក្រោយ​ពី​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​រង​នូវ​អំពើ​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់​នោះ ត្រូវ​បាន​មិត្ត​ស្រី​របស់​ជន​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច ឈាន​ដល់​ការ​បង្ក្រាប​បទល្មើស​ជាក់ស្តែង​នេះ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ