ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ហើយ​ឬ​នៅ​សម្រាប់​ប្រឡង​ក្រប​ខណ្ឌ​គ្រូ​មធ្យមសិក្សា​កម្រិត​២(​បរិ​ញ្ញា​+១)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បេក្ខជន​ប្រមាណ​ជាង​៨០០០​នាក់ បាន​ចុះ​ឈ្មោះ​ប្រឡង​ក្រប​ខណ្ឌ​មធ្យមសិក្សា​កម្រិត​២ ឬ​បរិ​ញ្ញា​បូក​មួយ (​បរិ​ញ្ញា​+១) ជំនាន់​ទី​២១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​សម័យ​ប្រឡង​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បេក្ខជន​ប្រមាណ​ជាង​៨០០០​នាក់ បាន​ចុះ​ឈ្មោះ​ប្រឡង​ក្រប​ខណ្ឌ​មធ្យមសិក្សា​កម្រិត​២ ឬ​បរិ​ញ្ញា​បូក​មួយ (​បរិ​ញ្ញា​+១) ជំនាន់​ទី​២១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​សម័យ​ប្រឡង​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​តាម​មណ្ឌល​ចំនួន​៨ នៅ​ក្នុង​រាជធានី​ភ្នំពេញ​មានមុខ​វិជ្ជា​គណិត អង់គ្លេស សីលធម៌​ពលរដ្ឋ ប្រវត្តិ អក្សរសិល្ប៍​ខ្មែរ អគ្គិសនី អេ​ឡិច​ត្រូ​និ​ច គីមី​ចំណីអាហារ​ជាដើម ។

នេះ​ជា​ការ​បញ្ជាក់​របស់​គណៈកម្មការ​ទទួលខុសត្រូវ​នៃ​ការ​ប្រឡង​ដែល​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​មេ​ប្រយោគ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​មាន​មេ​ប្រយោគ​ប្រមាណ​៤០០០​នាក់​ចូលរួម ។

គណៈកម្មការ​ទទួលខុស​ត្រូវការ​ប្រឡង​បាន​លើក​ឡើង​នៅ​ចំពោះ​គណៈមេប្រយោគ​មក​ពី​មណ្ឌល​ទាំងអស់ ចំនួន​៨​ថា ការ​ទទួល​ពាក្យ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០២ ខែកក្កដា ដល់​ថ្ងៃ​ទី​៨ កញ្ញា​២០១៨ ។ ចំនួន​បេក្ខជន​បាន​ដាក់​ពាក្យ​ចំនួន​ជាង​៨០០០​នាក់ (​ស្រី​៤១០០​នាក់​) និស្សិត​សុទ្ធសាធ​មាន​ជាង​៥០០០​នាក់ ស្រី​ជាង​២៧០០​នាក់ និង​បុគ្គលិក​អប់រំ​មាន​ជាង​២៨០០​នាក់ ស្រី​ជាង​២០០០​នាក់ ។ ក្នុង​ចំណោម​បេក្ខជន​ទាំងអស់​មាន​តែ​បេក្ខជន​ជាង​៨០០​នាក់ ត្រូវ​ជ្រើសរើស ។ មុខ​វិជ្ជា​អក្សរសិល្ប៍​ខ្មែរ​ត្រូវ​ប្រឡង​នៅ​មណ្ឌល​វិទ្យាស្ថាន​ជាតិ​អប់រំ​ជាង​១៨០០​នាក់ ជ្រើសរើស​តែ​៩៦​នាក់ (៧.៤៣%) មណ្ឌល​វិទ្យាល័យ​ជា​ស៊ី​ម​សន្ធរ​មុខ បេក្ខជន​ជាង​១៤០០​នាក់ មុខ​វិជ្ជា​ភាសា​អង់គ្លេស​ជ្រើសរើស​៨១​នាក់ ។ មណ្ឌល​អនុ​វិទ្យាល័យ​ចតុមុខ​មាន​បេក្ខជន​ជាង​១២៥០០​នាក់ មានមុខ​វិជ្ជា​ចំនួន​ពីរ​ដែល​ត្រូវ​ប្រឡង គឺ​មុខ​វិជ្ជា​សីលធម៌ -​ពលរដ្ឋ មាន​បេក្ខជន​ជាង​៩០០​នាក់ ជ្រើសរើស​៩៧​នាក់ និង​ប្រវត្តិវិទ្យា​មាន​បេក្ខជន​ជាង​៣៥០​នាក់ ជ្រើសរើស​៥០​នាក់ ។

ចំពោះ​មណ្ឌល​វិទ្យាល័យ​បាក់​ទូក​មាន​បេក្ខជន​ជាង​១២៣០​នាក់ មាន​បី​មុខ​វិជ្ជា​ដែល​ត្រូវ​ប្រឡង​នៅ​មណ្ឌល​នេះ​មាន គឺ​មុខ​វិជ្ជា​សេដ្ឋកិច្ច មាន​បេក្ខជន​ជាង​១១៧០​នាក់ ជ្រើសរើស​២០​នាក់ មុខ​វិជ្ជា​នេះ​មានការ​ប្រកួតប្រជែង​ខ្លាំង ដោយសារ​បេក្ខជន​ច្រើន​ជ្រើសរើស​តិច ។ មុខ​វិជ្ជា​អគ្គិសនី​មាន​បេក្ខជន​៤៤​នាក់ ជ្រើសរើស​១១​នាក់ ។ មុខ​វិជ្ជា​អេ​ឡិច​ត្រូ​និ​ច​មាន​បេក្ខជន​១២​នាក់ ជ្រើសរើស​៨​នាក់ ។ មណ្ឌល​វិទ្យាល័យ​វត្ត​កោះមាន​បួន​មុខ​វិជ្ជា គឺ​គណិត​វិទ្យា ប្ប​សុ ផែនដី និង​ភាសា​បារាំង ។ មុខ​វិទ្យា​គណិត​វិទ្យា​មាន​បេក្ខជន​ប្រមាណ​៩០០​នាក់ ជ្រើស​១១២​នាក់ មុខ​វិជ្ជា​ប្ប​សុ​មាន​បេក្ខជន​ជាង​១០០​ជ្រើសរើស​៤.៥០% ផែនដី​បេក្ខជន​ជាង​១០០​នាក់ ជ្រើសរើស​៥៣​នាក់ ភាសា​បារាំង​មាន​បេក្ខជន​៥៦​នាក់ ជ្រើសរើស​១០​នាក់ ។ មុខ​វិជ្ជា​មេកានិច​មាន​បេក្ខជន​៨​នាក់​ជ្រើសរើស​១២​នាក់ មាន​តែ​មុខ​វិជ្ជា​នេះ​ទេ មាន​បេក្ខជន​តិច​ជាង​ការ​ជ្រើសរើស ។ រីឯ​មណ្ឌល​វិទ្យា ល័យ ព្រះ​ស៊ី​សុវត្ថិ​មាន​បេក្ខជន​ជា​១០០០​នាក់​មានមុខ​វិជ្ជា​ចំនួន​បី​ត្រូវ​ប្រឡង គឺ​មុខ​វិជ្ជា​ជីវវិទ្យា​មាន​បេក្ខជន​ជាង​៥០០​នាក់ មុខ​វិជ្ជា​រូបវិទ្យា​មាន​បេក្ខជន​ជាង​៣០០​នាក់ និង​មុខ​សេត​សាស្ត្រ​បេក្ខជន​ជាង​២០០​នាក់ ។ មណ្ឌល​បឋម​សិក្សា​បាក់​ទូក​មានមុខ​វិជ្ជា​៥០​បន្ទប់ មានមុខ​វិជ្ជា​៥ ។

ទោះបី​យ៉ាងណា​គណៈកម្មការ​ទទួលខុសត្រូវ​បាន​បញ្ជាក់​ការ​ប្រឡង​នេះ​ក្រសួង​អប់រំ​បាន​អនុវត្តន៍​ស្តង់ដា​ដូច​ការ ប្រឡង​សញ្ញាបត្រ​បាក់​ឌុ​ប​ដែរ គឺ​អនុវត្ត​គោលការណ៍​«​អ្នកចេះ គឺ​ជាប់​»​ហើយ​អ្នក​មិន​ជាប់​ខំ​បន្ថែម​ទៀត ។ ការ​ប្រឡង​នេះ​ក្រសួង​បាន​បង្កើត​វិញ្ញាសា​ចេញពី​វិទ្យាស្ថាន​ជាតិ​អប់រំ ដោយ​ផ្ទាល់​ដោយ​មាន​វិញ្ញា សា​ឯកទេស និង​វប្បធម៌​ទូទៅ​ដំណើរការ​ចាប់ផ្តើម​ពី​ម៉ោង​៧​ព្រឹក​ដល់​១១​និង​៤៥​នាទី ។ បេក្ខជន និង​គណៈកម្មការ​អនុរក្ស​ត្រូវ​ទៅ​ដល់​មណ្ឌល​ប្រឡង​រយៈពេល​យ៉ាងតិច​១​ម៉ោង​មុន​ដំណើរការ​វិញ្ញាសាសរសេរ ៕

កែសម្រួលដោយ