ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះសាហា.វកម្រិត…បុកបន្តកន្ទុយគ្នាលើដីព្រះសីហនុ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​-​ស្ត្រី​៣​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​៥​នាក់​ទៀតរង​របួសស្រាល​និង​ធ្ងន់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​បុក​បន្តកន្ទុយ​គ្នា កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា នៅ​ខាង​មុខ​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​មុ​ិ​ច ចំណុច​ផ្លូវបំបែក​ស្ថានីយ​រថភ្លើង ក្នុងភូមិ​៣…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​-​ស្ត្រី​៣​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​៥​នាក់​ទៀតរង​របួសស្រាល​និង​ធ្ងន់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​បុក​បន្តកន្ទុយ​គ្នា កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា នៅ​ខាង​មុខ​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​មុ​ិ​ច ចំណុច​ផ្លូវបំបែក​ស្ថានីយ​រថភ្លើង ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ។ ភ្លាម​ៗ អ្នក​រង​របួស​ត្រូវ​បាន​រថយន្ត​គ្លីនិក​ដឹក​យក​ទៅ​ព្យាបាល ។

មន្ត្រី​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ឲ្យ​ដឹង​ថា នា​វេលា​ម៉ោង​ប្រមា​ណ​១០​ព្រឹក​ថ្ងៃ​នោះ មាន​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ម៉ាក​នី​ស្សាន់ ពណ៌​ស គ្មាន​ផ្លា​ក​លេខ បើកបរ​ចុះ​មក​ពី​ចំណោត​លោក​យាយ​​ម៉ៅ​ក្នុង​ល្បឿន​លឿន ។ ដោយសារ​មាន​បញ្ហា​ជាន់​ហ្វ្រាំង​មិន​សុ​ី ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​ខាង​មុខ បណ្តាល​ឲ្យ​មានការ​បុក​រះ​បន្តកន្ទុយ​គ្នា​ជា​ច្រើន​គ្រឿង ដែល​មាន ៖

១-​រថយន្ត​មែរ​សឺ​ដេ​ស ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២L-០៨៥៨ ជា​រថយន្ត​របស់​លោក អ៊ុ​ក កាលី​ន ប្រធាន​ច្រក​កំពង់​ផែសេដ្ឋកិច្ច​ទំនប់​រលក​នៃ​សាលាខេត្ត​ព្រះ​សីហ​នុ
២-​រថយន្ត​ទួ​រី​ស​ចំណុះ​១២​កៅអី ពណ៌​សលាយ​ប្រផេះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣D-៤៨៧៦
៣-​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២C-៩៩៦៣
៤-​រថយន្ត​ហុ​ី​យ៉ា​ន់​ដាយ ពណ៌​ស មិន​មាន​ផ្លា​ក​លេខ និង
៥-​រថយន្ត​កូរ៉េ ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ២A-៩៣៨៦ ។

ជាមួយ​នេះ បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​២​គ្រឿង ដែល​១​គ្រឿង​ម៉ាក​វ៉េវ អាល់​ហ្វា ជា​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត រង​ការ​ខូចខាត​ទាំងស្រុង និង​១​ទៀត​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ បុក​ដាច់​ផ្លា​ក​លេខ​បាត់ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​ត្រូវ​បាន​នគរបាល​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ក្រោម​ហៅ​វត្ត​ឥន្ទ​ញ្ញាណ រង់ចាំ​សាច់ញាតិ​យក​ទៅ​ធ្វើ
បុណ្យ​ទៅ​តាម​ប្រពៃណី ។ ដោយឡែក រថយន្ត​ទាំង​៥​គ្រឿង ត្រូវ​បាន​នគរបាល​ការិយាល័យ​ច​រាចរណ៍​ផ្លូវគោក​ខេត្ត ស្ទូច​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។

dav

សូម​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១០ព្រឹក​ថ្ងៃ​នោះ​ដែរ ក៏​មាន​ករណី​គ្រោះថ្នាក់​រថយន្តបុក​ម៉ូតូ​នៅ​ចំណុច​អតីត​ដី​ក្រុមហ៊ុន​អា​រី​ស្តុ​ន ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ​ដែរ ៕

dav

អត្ថបទសរសេរ ដោយ