ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅ​កែ​​ស្រីខារ៉ាអូខេ​កំដ​​​ភ្ញៀវផឹក​យូរ​​ៗទៅ​​​មាន​«​អី​ៗ»​…ប្តីប្តឹងចាប់ខ្លួន​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ថៅកែ​ស្រី​ម្ចាស់​ខារ៉ាអូខេ​វើ​លស្តា​រ៍ បាន​ត្រូវ​នគរបាល​ស្រុក​ប​កែវ​ឃាត់ខ្លួន​រួម​ជាមួយ​បុរស​ម្នាក់​ ជា​មន្ត្រី​នគរបាល​មានមុខ​ងារ​ជា​អនុប្រធាន​វរៈ​ការពារ​ព្រំដែន​គោក ដែល​ជាប់ចោទ​ថា​ ជា​ប្រុស​សហាយ ។ បើ​តាម​ព័ត៌មាន​បឋម​ពី​នគរបាល​ស្រុក​ប​កែវ​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២…

ខេត្តរតនគិរី ៖ ថៅកែ​ស្រី​ម្ចាស់​ខារ៉ាអូខេ​វើ​លស្តា​រ៍ បាន​ត្រូវ​នគរបាល​ស្រុក​ប​កែវ​ឃាត់ខ្លួន​រួម​ជាមួយ​បុរស​ម្នាក់​ ជា​មន្ត្រី​នគរបាល​មានមុខ​ងារ​ជា​អនុប្រធាន​វរៈ​ការពារ​ព្រំដែន​គោក ដែល​ជាប់ចោទ​ថា​ ជា​ប្រុស​សហាយ ។

បើ​តាម​ព័ត៌មាន​បឋម​ពី​នគរបាល​ស្រុក​ប​កែវ​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ ​កញ្ញា វេលា​ម៉ោង​ប្រហែល​១​រំលង​អធ្រាត្រ បុរស​ជា​ប្តី​ថៅកែ​ស្រី​រូប​នេះ បាន​តាម​ទាន់​ប្រពន្ធ​លួច​មាន​សហាយស្មន់​នៅ​ក្នុង​ហាង​ខាងលើ ហើយ​ក៏​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​ស្រុក​ប​កែវ​ មក​ជួយ​អន្តរាគមន៍ ។

ប្រភព​ដដែល​បន្ត​ថា មុន​នឹង​មានរឿង​ហេតុ​ផិតក្បត់​នេះ​កើតឡើង គឺ​នាង​ជា​ប្រពន្ធ​បាន​នាំបុរស​ជា​នាយ​នគរ​បាល​មក​ផឹកស៊ី​ក្នុង​ហាង​របស់​នាង​យ៉ាង​សប្បាយ ហើយ​ក្រោយមក​ទៀត​ ក៏​មាន​«​អី​ៗ»​ លើស​ពី​ការ​រាប់​អាន​​គ្នា ។ បច្ចុប្បន្ន ស្ត្រី​ជា​ថៅកែ​ហាង​ខាងលើ​និង​មន្ត្រីនគរបាល​ជាប់ចោទ​លួច​បេះដូង បាន​ត្រូវ​នគរបាល​ស្រុក​ប​កែវ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន ។

ទាក់ទិន​នឹង​រឿងរ៉ាវ​ខាងលើ ត្រូវ​បាន​លោក ជួប ន​រក្ស អធិការ​នគរបាល​ស្រុក​ប​កែវ​ឱ្យ​ដឹង​ថា រឿង​នេះ​ ពិត​ជា​មាន​កើតឡើង​មែន គឺ​ថៅកែ​ស្រី​ម្ចាស់​ខា​រា​៉​អូ​ខេ​វើ​ល​ស្តា​រ៍ ពិតជា​ត្រូវ​បាន​ឃាត់ខ្លួន រូ​ម​នឹង​មន្ត្រី​នគរ​បាល​ការ​​ពារ​ព្រំដែន​គោកម្នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ