ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​នាគ​ខៀវ​មានទឹក​ស្រក់ៗ… ​​មាន​ជំនឿថា ​បារមី​ពូកែ​សក្តិ​សិទ្ធិ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៩​ចម្ងាយ​ប្រមាណ​ជិត​៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង​ទៅ​ភូមិ​កំពង់​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បើ​សម្លឹង​ទៅ​ខាង​ស្តាំ​ដៃ​គេ​នឹង​ឃើញ​ភ្នំ​មួយ​ខ្ពស់ នោះ​គឺជា​ភ្នំ​នាគ​ខៀវ​ដែល​មហាជន​មាន​ជំនឿ​ថា​មាន​បារមី​ពូកែ​សក្តិ​សិទ្ធិ ។ ស្ត្រី​ឈ្មោះ​សំ ផ​ន…

ខេត្តស្ទឹងត្រែង ៖ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៩​ចម្ងាយ​ប្រមាណ​ជិត​៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ស្ទឹងត្រែង​ទៅ​ភូមិ​កំពង់​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បើ​សម្លឹង​ទៅ​ខាង​ស្តាំ​ដៃ​គេ​នឹង​ឃើញ​ភ្នំ​មួយ​ខ្ពស់ នោះ​គឺជា​ភ្នំ​នាគ​ខៀវ​ដែល​មហាជន​មាន​ជំនឿ​ថា​មាន​បារមី​ពូកែ​សក្តិ​សិទ្ធិ ។

ស្ត្រី​ឈ្មោះ​សំ ផ​ន អ្នក​ភូមិ​កំពង់​ស្រឡៅ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា ​ភ្នំ​ថ្ម​ដ៏​ធំ​ស្កឹមស្កៃ​នេះ​ជា​សម្បត្តិ​ធម្មជាតិ​នៅ​សល់​ពី​ជំនាន់​ដើម​មក​មាន​អាយុកាល​មិន​អាច​ប៉ាន់​ស្មាន​បាន​ឡើយ ។ វត្ថុ សំខាន់​ៗ​នៅ​លើ​កំពូលភ្នំ និង​នៅ​ចង្កេះភ្នំ​នេះ​មាន​ល្អាង​ថ្ម ធំ​ៗ​ជ្រៅ​ជា​ច្រើន​កន្លែង​ទិដ្ឋភាព​នៅ​ក្នុង​នោះ​មើលទៅ​ហាក់ដូច មាន​មនុស្ស​សម័យ​ដើម​រៀបចំ​ទុកដាក់​ដូច​កន្លែង​ស្នាក់​នៅ​ក្នុង​រូងភ្នំ ព្រមទាំង​មានទឹក​ជ្រាប​ស្រក់​ចេញពី​ថ្ម​ធ្លាក់​មក​ជា​តំណក់ទឹក​ថ្លាយង់ នៅ​ក្នុង​ល្អាង​ភ្នំ​នេះ ។

ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ភោគ សក្តិ រស់នៅ ភូមិ​អូរ​ត្រែ​ល ឃុំ​ថា​ឡា​ឡា​បរិ​វ៉ា​ត់ បាន​លើក​ឡើង​​ថា «​ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង​តែង​នាំ​គ្នា​ទៅ​សុំ​ទឹក​ដែល​ស្រក់​ពីលើ​កំពូលភ្នំ​នេះ​យក​ទៅ​លុបលាង​មុខ ប្រោះព្រំ​ផ្ទះសម្បែង ដោយ​ជឿ​ថា ទឹក​នេះ​ជា​ទឹកមន្ត​របស់​អ្នក​សច្ចំ​មាន​បារមី​ខ្លាំងពូកែ អាច​ជួយ​មនុស្ស​រំដោះគ្រោះ​ឧបទ្រពចង្រៃ​បាន។ ការ​ធ្វើ​បែប​នេះ​ឃើញ​ថា​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​ទទួល​បាន​សេចក្តី សុខ​ចម្រើន​ពិតមែន ហើយ​ក៏​និយម​ធ្វើ​តាម​គ្នីគ្នា ត​ៗ​រហូត​មក »​។

លោក​លី​ម សៀង​លី មេ​ភូមិ​កំពង់​ស្រឡៅ​ឲ្យ​ដឹង​ថា​នៅ​តំបន់​នេះ​អាជ្ញាធរ ព្រះសង្ឃ​ប្រជា​ពលរដ្ឋ​តែងតែ​និយម​ធ្វើបុណ្យ​ជា​រៀង​រាល់​ឆ្នាំ ជា​ពិសេស​ជនជាតិ​ដើម​ភាគតិច​កួយ​ដែល​​គាត់​មាន​ជំនឿ​ថា​ជា​កន្លែង​មនុស្ស​ជំនាន់​ដើម​រស់នៅ ព្រោះ អ្វី​ៗ​នៅ​ក្នុង​ល្អាង​ថ្ម​មាន​ស្លាក​ស្នាម​បញ្ជាក់​ពី​ភាព​សក្តិ​សិទ្ធិ ហើយ​បច្ចុប្បន្ន​បាន​រលាយ​ទៅ​ជា​ថ្ម​ដូច​ជា រូប​ដំរី​កណ្តឹង​សាម​ព័ន្ធ ដំរី​ស​ភ្លុក​ខៀវ​ជាដើម ក្នុង​ជំនឿ​ប្រពៃណី​ព្រះពុទ្ធ​សាសនា ។

លោក​លី​ម សៀង​លី ថ្លែង​ថា តំបន់​នេះ​បច្ចុប្បន្ន​អាជ្ញាធរ និង​ព្រះសង្ឃ ពុទ្ធបរិស័ទ​បាន​ឯកភាព​គ្នា​រៀបចំ​បង្កើត​ជា​មជ្ឈមណ្ឌល​វិបស្សនាធុរៈ សម្រាប់​រក្សា​ទុក​ក្នុង​ផ្នែក​ព្រះពុទ្ធ​សាសនា និង​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ធម្មជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ