ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់ខ្នោះដៃរត់អំឡុង​ម៉ោង​៣​ភ្លឺ…ម៉ោងជាង៥ព្រឹក​​ខ្មាន់កាំភ្លើងបា.ញ់​​សម្លា.ប់​ចោល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ​បាន​បាញ់​សម្លាប់​បុរស​ម្នាក់​ កាលពី​វេលា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៣ ខែកញ្ញា នៅ​ក្បែរ​ផ្សារ​នាគមាស ស្ថិត​ក្នុង​ខណ្ឌទួលគោក ។ តាម​អ្នក​ស្គាល់​អត្តសញ្ញាណ​បុរស​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​នេះ​បាន​ប្រាប់​ថា គឺជា​មនុស្ស​បែក​ថ្នាំ​ដែល​តែង​បង្ក​ការ​ឆាឆៅ​នៅ​ចំណុច​ខាងលើ…

រាជធានី​ភ្នំពេញ ៖ ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ​បាន​បាញ់​សម្លាប់​បុរស​ម្នាក់​ កាលពី​វេលា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៣ ខែកញ្ញា នៅ​ក្បែរ​ផ្សារ​នាគមាស ស្ថិត​ក្នុង​ខណ្ឌទួលគោក ។ តាម​អ្នក​ស្គាល់​អត្តសញ្ញាណ​បុរស​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​នេះ​បាន​ប្រាប់​ថា គឺជា​មនុស្ស​បែក​ថ្នាំ​ដែល​តែង​បង្ក​ការ​ឆាឆៅ​នៅ​ចំណុច​ខាងលើ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណីបាញ់​សម្លាប់​នេះ​ បាន​កើតឡើង​នា​វេលា​ម៉ោង០៥​និង​១៥​នាទី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៣ ខែកញ្ញា នៅ​ផ្លូវ​លេខ​២៣៤ ខាងជើង​ផ្សារ​នាគ​មាស ជិត​ផ្លូវ​លេខ​២៣១ ដែល​ការ​បាញ់ប្រហារ​នោះ​មាន​៤​គ្រាប់​ បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង ។

ប្រភព​ដដែល​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ធី ធូ ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន ហើយ​ត្រូវ​សាលាសង្កាត់​ចាប់​ប​ញ្ចូ​ន​ទៅ​មន្ទីរ​សង្គមកិច្ច រាជធានី​ភ្នំពេញ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែកញ្ញា ។ តាម​ប្រភព​ថា មន្ត្រី​ខាង​មន្ទីរ​សង្គមកិច្ច​បាន​រាយការណ៍​ថា ជន​នេះ​ បាន​គាស់​ខ្នោះដៃ​ហើយ​រត់​ចេញពី​មណ្ឌល​កែប្រែ​នៅ​អំឡុង​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ ​កញ្ញា ។

សមត្ថកិច្ច​ដែល​ទៅ​ធ្វើការ​ត្រួតពិនិត្យ​សព​ មិន​ទាន់​សន្និដ្ឋាន​បែប​ណា​នោះ​ទេ ដោយ​ប្រាប់​ថា សព​ត្រូវ​បាន​ដឹក​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​ ដើម្បី​ឱ្យ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ ។ រីឯ​ខ្មាន់កាំភ្លើង​បាន​គេចខ្លួន​បាត់ មិន​ទាន់​​កំណត់​មុខសញ្ញា​បាន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ