ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខអាក្រក់ហើយ ចិត្តក៏កាន់តែអាក្រក់…ចេះធ្វើដាក់សាច់ឈាមឯងទៅរួច

5 ឆ្នាំ មុន
  • ក្រចេះ

រាជធានី​ភ្នំពេញ ៖ ជន​ប្រុស​ស្រី​២​នាក់​បងប្អូន ដែល​នគរបាល​កំណត់​ថា​ជា​មុខសញ្ញា​រកស៊ី​ជួញដូរ​មនុស្ស​ទៅ​ក្រៅប្រទេស បាន​ត្រូវ​ចាប់ខ្លួននិង​បញ្ជូន​បន្ត​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ បន្ទាប់​ពី​បើក​ការ​ស៊ើបអង្កេត​បឋម​មួយ​ដោយ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ហើយ​រក​ឃើញ​ថា ពួក​គេ​ទាំង​២​នាក់​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លក់​ក្មួយ​ស្រី​បង្កើត​ ឲ្យ​ទៅ​បុរស​ជនជាតិចិន​នៅ​ប្រទេស​ចិន​កាលពី​២​ឆ្នាំ​មុន ។ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ជន​ប្រុស​ស្រី​២​នាក់​បងប្អូន ដែល​នគរបាល​កំណត់​ថា​ជា​មុខសញ្ញា​រកស៊ី​ជួញដូរ​មនុស្ស​ទៅ​ក្រៅប្រទេស បាន​ត្រូវ​ចាប់ខ្លួននិង​បញ្ជូន​បន្ត​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ បន្ទាប់​ពី​បើក​ការ​ស៊ើបអង្កេត​បឋម​មួយ​ដោយ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ហើយ​រក​ឃើញ​ថា ពួក​គេ​ទាំង​២​នាក់​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លក់​ក្មួយ​ស្រី​បង្កើត​ ឲ្យ​ទៅ​បុរស​ជនជាតិចិន​នៅ​ប្រទេស​ចិន​កាលពី​២​ឆ្នាំ​មុន ។

នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹង​ថា ក្រោយ​បើក​ការ​ស៊ើបអង្កេត​និង​នាំ​ខ្លួន​មក​សាកសួរ ជនសង្ស័យ​ប្រុសស្រី​ទាំង​២​នាក់​បងប្អូន​បង្កើត​ត្រូវ​បាន​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​មនុស្ស​ឆ្លង​ដែន និង​បទ​ក្លែង​ឯកសារ ហើយ​ក៏​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ពួក​គេ​ទាំង​២​នាក់​នៅ​ពន្ធនាគារ​ខេត្ត នា​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ។

ស្នងការ​រង​នគរបាល​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន លោកស្រី​វរសេនីយ៍ឯក នៅ រតនា បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​អាយុ​២១​ឆ្នាំ ត្រូវជា​ក្មួយ​ស្រី​បង្កើត​របស់​ជនសង្ស័យ​ទាំង​២​នាក់ ដែល​មាន​ទីលំនៅ​ក្នុង​ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង បាន​រង​គ្រោះ​ដោយ​ត្រូវ​ពួក​គេ​ល្បួង​យក​ទៅ​លក់​ឲ្យ​បុរស​ជនជាតិ​ចិន​នៅ​ប្រទេស​ចិន តាម​រយៈ​ខ្សែបណ្តាញ​របស់​ពួក​គេ​តាំងពី​ឆ្នាំ​២០១៦ ។

លោកស្រី​ស្នងការ​រង​បន្ត​ថា ក្មួយ​ស្រី​ម្នាក់​នេះ​បាន​រង​គ្រោះ​ដោយសារ​ពួក​គេ​ជួញដូរ​ទៅ​លក់​ឲ្យ​បុរស​ជនជាតិ​ចិន​ចំនួន​២​ដង ។ រហូត​មក​ទល់​នឹង​ពេល​នេះ ស្ត្រី​រង​គ្រោះ​មានកូន​ក្នុង​ពោះ​ចំនួន​៨​ខែ និង​ត្រូវ​បាន​បញ្ជូន​មក​ស្រុក​កំណើត​វិញ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៨ ។ជនសង្ស័យ​ប្រុស​ស្រី​ជា​បងប្អូន​បង្កើត​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ពៅ សា​រ៉ាត់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ពៅ ចិន្តា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ។ ពួក​គេ​ទាំង​២​នាក់​ត្រូវជា​បងប្អូន​បង្កើត​ជាមួយ​ម្តាយ​ស្ត្រី​រង​គ្រោះ​។

ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពីឆ្នាំ​២០១៦ ពួក​គេ​បាន​ល្បួង​ស្ត្រី​រង​គ្រោះ​យក​ទៅ​លក់​ឲ្យ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន​តាមរយៈ​ខ្សែបណ្តាញ​របស់​ពួក​គេ​នៅ​ប្រទេស​ចិន​។មិនតែប៉ុណ្ណោះ ពួក​គេ​ថែម​ទាំង​បាន​ក្លែង​ឯកសារ​មួយ​ចំនួន សម្រាប់​សម្រួល​ដល់​ការ​ឆ្លង​ដែន​របស់​ស្ត្រី​រង​គ្រោះ​ទៀត​ផង ។ ពេល​ទៅ​ដល់​ប្រទេស​ចិន នាង​ត្រូវ​បាន​បង្ខំ​ឲ្យ​យកប្តី​ជនជាតិ​ចិន និង រង​ការ​វាយ​ធ្វើបាប​ពី​ប្តី​ជនជាតិ​ចិន ហើយ​នាង​បាន​រត់គេច​តែ​ក៏​ត្រូវ​ពួក​គេ​លក់​បន្ត​ទៅ​ឲ្យ​បុរស​ជនជាតិ​ចិន​ម្នាក់​ផ្សេង​ទៀត ។

ដោយសារ​ការ​អត់ទ្រាំ​នឹង​ការ​វាយ​ធ្វើបាប​ពី​សំណាក់​ប្តី​ជា​ជនជាតិ​ចិន​លើក​ក្រោយ​នេះ​មិន​បាន នាង​ក៏​បានរ​ត់ទៅ​រក​អាជ្ញាធរ​ឲ្យ​ជួយ​ហើយក៏​ត្រូវ​បាន​អាជ្ញាធរ​ចាត់​បញ្ជូន​មក​ស្រុក​វិញ ។ នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុងអំឡុងពេលជាង​២​ឆ្នាំ​ដែល​ស្ត្រី​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​ជួញដូរ​ឲ្យ​ទៅ​យកប្តី​ចិន​នៅ​ក្រៅប្រទេស នាង​មិន​បានប្រាក់​កម្រៃ​អ្វី​នោះ​ទេ ដោយសារ​លុយ​ទាំងអស់​ត្រូវ​បាន​ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន​កេង​ប្រ វ័​ញ្ច​យក​អស់ ។

អ្វី​ដែល​គួ​ឲ្យ​អាសូរ​នោះ គឺ​ចុង​ក្រោយ​ស្ត្រី​រង​គ្រោះ​គ្មាន​សល់​អ្វី​ក្រៅពី​កូន​នៅ​ក្នុង​ពោះ ដែល​នឹង​ជិត​គ្រប់​ខែ​ដោយ​គ្មាន​អ្នក​ទទួលខុសត្រូវ ៕​​

អត្ថបទសរសេរ ដោយ