ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាឆ្ងល់…ប្រុសនិងស្រី​បើ​នៅតែ​២នាក់​​​ស្ងាត់ ដឹងតែម្ខាង​រោលរាល

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ក្មេង​ស្រី​ម្នាក់​អាយុ​១៦​ឆ្នាំបាន​រង​គ្រោះ​ត្រូវ​បុរស​ជា​ឪពុកចុង​ចាប់រំលោភ​បាន​ម្តង លុះ​ញ៉ាម​ចង់​ម្ដងទៀត ​ក៏​ត្រូវ​ជាប់​ខ្នោះ​ប៉ូលិស ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា វេលា​ម៉ោង​១​និង​២០​នាទី​រសៀល…

ខេត្តរតនគិរី ៖ ក្មេង​ស្រី​ម្នាក់​អាយុ​១៦​ឆ្នាំបាន​រង​គ្រោះ​ត្រូវ​បុរស​ជា​ឪពុកចុង​ចាប់រំលោភ​បាន​ម្តង លុះ​ញ៉ាម​ចង់​ម្ដងទៀត ​ក៏​ត្រូវ​ជាប់​ខ្នោះ​ប៉ូលិស ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា វេលា​ម៉ោង​១​និង​២០​នាទី​រសៀល នៅ​រោង​ចម្ការ​ដាច់​ស្រយាល​មួយ ក្នុង ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ។

ទាក់ទិន​នឹង​រឿង​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ឲ្យ​ដឹង​ថា បុរស​ជា​ឪពុកចុង​នេះ​ឈ្មោះ ស៊ន សាញ់ អាយុ​៣៨​ឆ្នាំ ជា​កសិក ។​ យោង​តាម​ការ​រៀបរាប់​របស់​ក្មេង​ស្រី​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ វេលា​ម៉ោង​៨​ព្រឹក​ឪពុកចុង​និង​នាង រួម​ទាំង​អ្នក​ភូមិ​២​ទៅ​៣​នាក់​ទៀត បាន​នាំ​គ្នា​ចេញពីផ្ទះ​ទៅ​ចម្ការ​ ដែល​មាន​ចម្ងាយ​៥​ទៅ​៦​គីឡូម៉ែត្រ​ពី​ភូមិ ។

ពេល​ទៅ​ដល់​ចម្ការ ឪពុកចុង​និង​នាង​បាន​នាំ​គ្នា​ដាំដំឡូង​មី និង​ដាំ​សណ្ដែក​ រហូត​ដល់​ម៉ោង​១១​ថ្ងៃត្រង់​សម្រាក​ហូប​បាយ​នៅ​រោង​ចម្ការ ហើយ​ ​អ្នក​ភូមិ​២​ទៅ​៣​នាក់​ទៀត ក៏​ចូលរួម​ហូប​បាយ​ជាមួយ​គ្នា​ដែរ ។ ពេល​ហូប​បាយ​រួច ពួក​គេ​ដើរ​ចេញ​ទៅ​រោង​ចម្ការ​របស់​ពួក​គេ​អស់ នៅ​សល់​តែ​រូប​នាង​និង​ឪពុកចុង ហើយដោយ​រោង​ចម្ការ​មាន​សភាព​ស្ងាត់​ និង​មាន​ដើម​ដំឡូង​មី​ដុះ​ជុំវិញ​រោង​ផង​នោះ ឪពុកចុង​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់​នាង​រំលោភ តែ​មិន​បាន​សម្រេច​ទេ ដោយ​នាង​សំពះ​អង្វរ​ខ្លាំង​ពេក ។

នាង​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ឆ្នាំ​២០១៧ នៅ​រដូវ​ធ្វើ​ចម្ការ ឪពុកចុង​រូប​នេះ​បាន​ចាប់រំលោភ​នាង​នៅ​ក្បែរ​មាត់​អូរ​ជិត​រោង​ចម្ការ​បាន​សម្រេច​ម្ដង​ហើយ តែ​នាង​មិន​ហ៊ាន​ប្រាប់​ម្ដាយ​ទេ ដោយសារ​ឪពុកចុង​គំរាម​ហាម​មិន​ឲ្យនិយាយ​ប្រាប់​ម្ដាយ ។ ឪពុកចុង​រូប​នេះ តាំងពី​ចាប់​នាង​រំលោភ​បាន​ម្ដង​រួច​មក តែង​ព្យាយាម​រំលោភ​ជា​ញឹកញាប់​ទៀត តែ​មិន​បាន​សម្រេច ។ បុរស​ជា​ឪពុកចុង​រូប​នេះ​បាន​ត្រូវ​នគរបាល​ស្រុក​កូន​មុំ​ចាប់ខ្លួន កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕ ​

អត្ថបទសរសេរ ដោយ